Recent Posts

  • អាជ្ញាធរ និងមន្រ្តីជំនាញ ចុះបិទស្ទីកឃ័រចំណាំងផ្លាតលើគោយន្តកន្ត្រៃយ៍ជាង១០០គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីការពារគ្រោះថ្នាក់ចរាចរណ៍

    គោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋចំនួន១១៣គ្រឿង នៅស្រុកគូលែន ខេត្តព្រះវិហារ ត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សហការជាមួយអាជ្ញាធរស្រុក សមត្ថកិច្ចពាក់ព័ន្ធស្រុកគូលែន នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានបិទស្ទីគឃ័រចំណាំងផ្លាត ដើម្បីការពារករណីគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងជាយថាហេតុនៅតាមដងផ្លូវ។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ថា ក្រុមការងាររបស់មន្ទីរចំនួន៣រូប ដឹកនាំដោយ លោក ហ៊ាង ណារ៉ា ប្រធានការិយាល័យ សុវត្ថិភាពចរាចរណ៍ សហការជាមួយអាជ្ញាធរស្រុក កម្លាំងនគរបាលចរាចរណ៍ស្រុក […]

  • អភិបាលខេត្តកំពង់ស្ពឺ ជំរុញកសិករឱ្យបង្កើនការដាំដុះ ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុក

    លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យប្រជាពលរដ្ឋធ្វើការដាំដុះបន្លែ បន្ថែមពីលើការធ្វើស្រែចម្ការ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ លោកថា ការខិតខំដាំដុះនេះបានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ

  • អគាររដ្ឋបាល និងសាលប្រជុំថ្មីរបស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបញ្ចុះបឋមសិលាសាងសង់ ដើម្បីសម្រួលដល់ការបំពេញការងាររបស់មន្ត្រី

    អគាររដ្ឋបាល និងសាលប្រជុំ ថ្មី របស់រដ្ឋបាលស្រុករវៀង ខេត្តព្រះវិហារ ជាគម្រោងរបស់ក្រសួងមហាផ្ទៃ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ដើម្បីផ្តល់ជាទីកន្លែងសម្រាប់បំពេញការងារជូនប្រជាពលរដ្ឋរបស់មន្ត្រី ឱ្យកាន់តែមានភាពងាយស្រួលបន្ថែមទៀត។ ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក អ៊ុក គឹមសាន្ត អភិបាលរងខេត្តព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុករវៀង តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក ហោ ប៊ុនហ៊ួរ អភិបាលស្រុករវៀង ព្រមទាំងថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។ លោក […]

  • ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បញ្ចប់ដំណើរបំពេញទស្សនកិច្ចដកពិសោធន៍កិច្ចការនគរបាលនៅជប៉ុន

    ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ រួមជាមួយសហការី បានបញ្ចប់ដំណើរបំពេញទស្សនកិច្ចសិក្សាដកពិសោធន៍ការងារ លើកិច្ចការពារព្រឹត្តិការណ៍កីឡាធំៗ និងការអនុវត្តប្រព័ន្ធការងាររបស់នគរបាលមូលដ្ឋាន (KOBAN) រយៈពេល៣ថ្ងៃ នៅប្រទេសជប៉ុន កាលពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០២៣។ ការអញ្ជើញបំពេញទស្សនកិច្ចខាងលើ គឺបានដកពិសោធន៍លើការងារការពារព្រឹត្តិការណ៍កីឡាអូឡាំពិក (TOKYO 2020) ដែលទីភ្នាក់ងារនគរបាលជាតិជប៉ុន បានអនុវត្តកន្លងទៅ ដើម្បីសិក្សាយកចំណុចល្អៗមកអនុវត្ត ក្នុងការការពារព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEA GAMES 2023) និងកីឡាជនពិការអាស៊ីអាគ្នេយ៍ (ASEAN PARA GAMES […]

  • មន្ទីរពេទ្យជាតិ តេជោសន្ដិភាព ប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន៣០០នាក់

    មន្ទីរពេទ្យជាតិ តេជោសន្ដិភាព បានប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាចំនួន ៣០០នាក់ លើមុខជំនាញ និងឯកចំនួន១២ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីប្រកាសរបស់មន្ទីរពេទ្យជាតិ​ តេជោសន្ដិភាព ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ។ ការប្រកាសជ្រើសរើសមន្ដ្រីជាប់កិច្ចសន្យាខាងលើនេះ បានធ្វើឡើងដោយយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីចុះត្រួតពិនិត្យ វឌ្ឍនភាពគម្រោងសាងសង់មន្ទីរពេទ្យជាតិ តេជោ […]

  • លោក ខៀវ កាញារីទ្ធ៖ ក្លិបអ្នកកាសែត ជាដៃគូដ៏ល្អរបស់ក្រសួង ដែលពោរពេញទៅដោយអ្នកកាសែតជើងចាស់ ដែលយល់ដឹងច្បាស់ពីច្បាប់ និងវិជ្ជាជីវៈ

    លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) គឺជាដៃគូដ៏ល្អមួយរបស់ក្រសួងព័ត៌មាន និងជាតំណាងរបស់ក្រសួងព័ត៌មាន ក្នុងពេលដែលត្រូវអញ្ជើញអ្នកសារព័ត៌មានកម្ពុជា ឱ្យចូលរួមក្នុងសិក្ខាសាលានានានៅឯក្រៅប្រទេស ជាពិសេសពោរពេញទៅដោយអ្នកកាសែតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ។ ការគូសបញ្ជាក់បែបនេះ របស់ ខៀវ កាញារីទ្ធ បានធ្វើឡើងនៅក្នុងឱកាសលោកបានអញ្ជើញជាអធិបតីពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) អាណត្តិទី៧ ដោយមានសមាសភាពឈរឈ្មោះចំនួន៩រូបរួមមានទី១៖ លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា, ទី២៖ លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា, […]

  • ក្រសួងស្ថាប័នពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ប្តេជ្ញាពង្រឹងគ្រប់គ្រង និងកាត់បន្ថយសំណល់សមុទ្រ

    ក្រសួងទេសចរណ៍ និងក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តតំបន់ឆ្នេរសមុទ្រទាំង៤ បណ្តាអង្គការ ក៏ដូចជាសមាគមទេសចរណ៍នានាពាក់ព័ន្ធនឹងតំបន់ឆ្នេរសមុទ្រកម្ពុជា ប្តេជ្ញាពង្រឹងការគ្រប់គ្រង និងកាត់បន្ថយសំណល់សមុទ្រ (Marine Debris) ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការគ្រប់គ្រងសំណល់សមុទ្រ ពិសេសសំណល់ប្លាស្ទិកនៅតាមគោលដៅទេសចរណ៍តំបន់ឆ្នេរ នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពលោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដោយមានការចូលរួមពីតំណាងក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងផែនការ ក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងរដ្ឋបាលខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពត […]

  • បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

    បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ អបអរសាទរកុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិក

    លោកបណ្ឌិត​ ហ៊ុន​ ម៉ាណែត​ បានថ្លែងអបអរសាទរដល់កុមារា វិន សុវណ្ណបញ្ញារាជ ដែលទទួលបានមេដាយមាស​ ព្រមជាមួយរង្វាន់ពិសេសនៅសហរដ្ឋអាមេរិកផ្នែក Natural Science នៅ Rice University ទីក្រុង Houston រដ្ឋ Texas​ ។ លេីកឡេីងនៅក្នុងបណ្តាញសង្គម​ Facebook ផ្លូវការ​របស់លោក​ ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបាននៅថ្ងៃទី២៨​ ខែមករា​ ឆ្នាំ២០២៣នេះ​ លោក​បណ្ឌិត​ ហ៊ុន​ ម៉ាណែត​ […]

  • អភិបាលខេត្តកណ្តាល សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង១គីឡូម៉ែត្រ នៅឃុុំបែកចាន ស្រុកអង្គស្នួល សម្រាប់សម្រួលដល់ការធ្វើដំណើរជូនពលរដ្ឋ

    លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ នៅភូមិចុងបង្គោល ភូមិថ្មី ភូមិមនោរម្យ ភូមិព្រៃទន្លាប់ និងភូមិបូរីកម្មករ ស្ថិតក្នុងឃុំបែកចាន ស្រុកអង្គស្នួល នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ម្សិលមិញ។ នាឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានថ្លែងថា ផ្លូវបេតុងអាមេមួយខ្សែនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់ឃុំបែកចាន ស្រុកអង្គស្នួល […]

  • រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល

    រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញបើកវេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-កូរ៉េ នៅទីក្រុងសេអ៊ូល

    លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកនៃវេទិកាធុរកិច្ចនិងវិនិយោគកម្ពុជា-កូរ៉េ ដែលបានប្រារព្ធធ្វើទ្បើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣។ ពិធីនោះ ក៏មានការអញ្ជើញជាអធិបតីដោយលោក AHN Dukgeun រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សេដ្ឋកិច្ច និងឧស្សាហកម្មកូរ៉េ, លោក KANG Jae Kwon អនុរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច នៃក្រសួងការបរទេសកូរ៉េ និង លោកស្រីឯកអគ្គរាជទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង និងមានការចូលរួមពីវិស័យឯកជន ក្រុមហ៊ុនធុរកិច្ច និងវិនិយោគសំខាន់ៗនៃប្រទេសទាំងពីរប្រមាណ ១៥០ក្រុមហ៊ុន។ […]