Recent Posts

  • លោក ឃីម សុខឃាង ត្រូវបានប្រកាសជា ប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

    នៅព្រឹកថ្ងៃអង្គារ ១២កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម ឈុន ឈន់ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជន និងជាអនុប្រធានគណបក្សខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំង លោក ឃីម សុខឃាង ជាប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកសមាជិកា […]

  • ឯកឧត្តម សាយ សំអាល់៖ «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នកកសាងជាតិ»

    «សាលារៀន និងលោកគ្រូ អ្នកគ្រូ គឺជាអ្នក កសាងជាតិ» នេះគឺជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ក្នុងឱកាសអញ្ជើ ញជាអធិបតីភាព ក្នុងពិធីបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ នៅសាលាបឋមសិ ក្សា និងវិទ្យាល័យហ៊ុនសែនមិត្តភាពនៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៣ ខែមករាឆ្នាំ២០២៣។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្តថា សាលារៀន គឺជាថ្នាលបណ្ដុះធនធានមនុស្ស ដែលជាធនធានគន្លឹះក្នុងការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ។ ជាក់ស្ដែង ក្រោយថ្ងៃរំដោះ […]

  • ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន

    (ខេត្តបាត់ដំបង)៖ ស្ថានីយបុរេប្រវត្តិសាស្រ្តល្អាងស្ពាន ជាឈ្មោះរូងភ្នំថ្មកំបោរមួយ ដែលមានទីតាំងស្ថិតនៅ ក្នុងភ្នំទាក់ទ្រាំង ភូមិគីឡូម៉ែត្រ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រពីទីរូមខេត្ត បាត់ដំបង តាមបណ្តោយផ្លូវលេខ៥៧ ឆ្ពោះទៅខេត្តប៉ៃលិន ។ ស្ថានីយបុរេប្រវត្តិសាស្រ្ត ល្អាងស្ពាននេះ ត្រូវបាន រកឃើញ និងត្រូវបានធ្វើកំណាយលើកដំបូង ដោយលោកស្រី សេស៊ី ម៉ូរ៉េ និង លោក រ៉ូឡង់ ម៉ូរ៉េ នៅទសវត្ស ១៩៦០។ បន្ទាប់មកការស្រាវជ្រាវបានអាក់ខានជាង […]

  • ឯកឧត្តមបណ្ឌិត អ៉ិត សំហេង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនំា ស្តីពីការចាត់តំាងខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា

    នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកង បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការណែនំា ស្តីពីការចាត់តំាងខួបលើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា (០៧.០១.១៩៧៩-០៧.០១.២០២៣) និងសេចក្តីណែនាំស្តីពីការងារឃោសនាឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧៕  

  • រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ខេត្តក្រចេះ ត្រៀមទទួលភ្ញៀវទេសចរ នៅក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣

    រមណីយដ្ឋានឆ្នេរខ្សាច់សហគមន៍អេកូទេសចរណ៍កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះ បានត្រៀមទទួលភ្ញៀវទេសចរ ក្នុងថ្ងៃឆ្លងឆ្នាំថ្មីឆ្នាំសកល ២០២៣ និងបានធ្វើពិធីសូត្រមន្តប្រោះព្រំ សុំម្ចាស់ទឹកម្ចាស់ដីជួយបីបាច់ថែរក្សាទាំងទីតាំង ទាំងសុវត្ថិភាពភ្ញៀវទេសចរ កាលពីថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ ។ លោក ប៊ុន បាន ប្រធានសហគមន៍អេកូទេសចរណ៍កោះទ្រង់ សង្កាត់កោះទ្រង់ ក្រុងក្រចេះបានបញ្ជាក់ថា ដោយអនុវត្តនូវគោលការណ៍របស់មន្ទីរទេសចរណ៍ខេត្ត សហគមន៍អេកូទេស ចរណ៍កោះទ្រង់ បានធ្វើការកែសម្រួលទីតាំងរោងសម្រាប់ភ្ញៀវអង្គុយ […]

  • ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ ដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ

    នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិនិត្យ រៀបចំ និងបែងចែកតំបន់សម្រាប់បោសសម្អាតមីន ជាមួយប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ រួមមានកងទ័ពជើងគោក មជ្ឈមណ្ឌលរក្សាសន្តិភាព អង្គភាពស៊ីម៉ាក់ អង្គការ Halo Trust, MAG, NPA, CSHD និង APOPO ក្នុងនោះរាប់បញ្ចូលទាំងការរៀបចំផែនការបោសសម្អាតមីនក្រោមការគាំទ្រពី មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥។ កិច្ចប្រជុំនេះ ប្រព្រឹត្តិទៅក្នុងគោលដៅពន្លឿនការងារបោសសម្អាតមីន ប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនវិស័យដឹកនាំរបស់សម្តេចតេជោ កម្ពុជាគ្មានមីនឆ្នាំ២០២៥។ […]

  • ខេត្តព្រះសីហនុ និងក្រុងឆាងវុន សម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ

    លោក ឡុង ឌីម៉ង់ អភិបាលរង​ខេត្តព្រះសីហនុ និងលោក លី ឆល់សឹង (Lee Cheol-Seung) ប្រធានក្រុមផ្លាស់ប្តូរវប្បធម៌កម្ពុជា-កូរ៉េ បានអញ្ជើញចូលរួមការសម្ដែងសិល្បៈផ្លាស់ប្តូរវប្បធម៌​កម្ពុជា-កូរ៉េ របស់ក្រុមសិល្បៈពហុវប្បធម៌កុមារទីក្រុង ឆាងវុន នៃសាធារណរដ្ឋកូរ៉េ និងសិល្បៈ​កុមារខេត្តព្រះសីហនុ នៅវេទិកាបុណ្យជាតិ ៧មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃអាទិត្យ ៣កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព. ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ […]

  • សម្តេចពិជ័យសេនា ទៀ បាញ់ ផ្ដល់អនុសាសន៍សំខាន់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ ស៊ីហ្គេម ឆ្នាំ២០២៣

    សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC បានកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ ជាពិសេសគ្រូងបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី ដែលបានខិតខំដណ្តើមមេដាយជូនជាតិ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះ។ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ […]

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា

    នៅល្ងាចថ្ងៃចន្ទ ទី ២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងបំពាក់គ្រឿងឥស្សរិយយសជូននិវត្តន៍ជន-មន្ត្រីកាកបាទក្រហមកម្ពុជា ដែលធ្លាប់បានបម្រើការងារមនុស្សធម៌យ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា នាពេលកន្លងមក។ ពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្រ្តៃយ៍ លោកជំទាវ ឯកឧត្តម អនុប្រធាន អគ្គហេរញ្ញិក សមាជិកគណៈកម្មាធិការកណ្តាល និវត្តន៍ជន និងក្រុមប្រតិបត្តិ […]

  • តៃវ៉ាន់៖ យន្តហោះចម្បាំងចិន ៤៣គ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃច្រកសមុទ្រតៃវ៉ាន់

    (តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៤៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធានៅក្បែរដែនកោះតៃវ៉ាន់។ យោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះកងទ័ពចិនអាកាសចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ រីឯនាវាកងទ័ពជើងទឹកចិនចំនួន ៧គ្រឿងក៏ត្រូវបានប្រទះឃើញនៅជិតកោះតៃវ៉ាន់ផងដែរ។ ក្រោយមកតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ប្រដេញយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលតាមឃ្លាំមើលការហោះហើរនៃយន្ដហោះចម្បាំងទាំងនេះ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុពីកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សមយុទ្ធនេះមានការចូលរួមពីយន្ដហោះចម្បាំង ៧១គ្រឿង។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចិន បានបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរដែនកោះតៃវ៉ាន់។រដ្ឋាភិបាលទីក្រុងតៃប៉ិ […]