Recent Posts

  • ឯកឧត្តម ថង សាវុន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ

    ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្ត និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសិក្សាឈ្វេងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់របបសារព័ត៌មាន ច្បាប់ការងារ និងការផ្សព្វផ្សាយព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម […]

  • រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឹ អេដស៏ ១ ធ្នូ ក្រោមប្រធាន បទ «ធ្វើអោយមានសមភាព»

    នាព្រឹកថ្ងៃព្រហស្បតិ៍ពុធ ១៤រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២២​ ខែធ្នូ​ ឆ្នាំ២០២២​ នេះឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត​ និងប្រធានគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាល នៃគណៈអភិបាលខេត្តបានអញ្ជេីញក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឹ អេដស៏ ១ ធ្នូ ក្រោមប្រធាន បទ “ធ្វើអោយមានសមភាព “នៅក្នុងបរិវេនអាគារគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ។ ពិធីមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក […]

  • សេតវិមាន៖ កូរ៉េខាងជើង លក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner

    (វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថាកូរ៉េខាងជើងបានលក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី វ៉េដនឺ (Wagner) ខណៈទីក្រុងមូស្គូកំពុងព្យាយាមស្វែងរកការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួន ក្នុងនោះរួមមានទាំងអ៉ីរ៉ង់ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Wagner បន្ទាប់ពីការលក់អាវុធរបស់កូរ៉េខាងជើងឱ្យក្រុមហ៊ុនមួយនេះនូវគ្រាប់រ៉ុក្កែត និងមីស៊ីលកាលពីខែវិច្ឆិកា កន្លងទៅ ដែលជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN»។ លោក ឃឺប៊ី បន្ដទៀតថា «ក្រុមហ៊ុន Wagner កំពុងស្វែងរកទិញអាវុធនៅជុំវិញ […]

  • សម្ដេចតេជោ ហ៊ុន សែន៖ នាឡិកាផលិតជូនមេដឹកនាំអាស៊ាន មិនបានប្រើថវិកាជាតិឡើយ គឺក្រុមហ៊ុនឯកជនផលិតជូនរាជរដ្ឋាភិបាល សរុបតម្លៃជាងកន្លះលានដុល្លារ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានទម្លាយនូវរឿងរ៉ាវមួយជុំវិញការផលិតនាឡិកាអាស៊ាន ដើម្បីធ្វើជាកាដូរជូនមេដឹកនាំបណ្ដាប្រទេសអាស៊ាន និងមេដឹកនាំពិភពលោក ដែលអញ្ជើញមកប្រជុំនៅប្រទេសកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបញ្ចប់ដោយជោគជ័យនាពេលកន្លងទៅនេះ។ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ ប្រវែងជាង៤៣គីឡូម៉ែត្រ តម្លៃ៧៦លានដុល្លារ បានបញ្ជាក់ថា នាឡិកាដែលផលិតជូនមេដឹកនាំអាស៊ាននេះ គឺមួយគ្រឿងមានតម្លៃ២ម៉ឺនដុល្លារ ហើយបានផលិតឡើង២៥គ្រឿង សរុបប្រមាណ៥០ម៉ឺនដុល្លារ ប៉ុន្ដែការចំណាយមិនបានប្រើប្រាស់ថវិការដ្ឋសូម្បីតែមួយសេន។ សម្ដេចតេជោ ហ៊ុន […]

  • ឯកឧត្តម ជា សុមេធី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូនមន្រ្តីនគរបាលខេត្តព្រៃវែង ចំនួន ៣០៦រូប

    ឯកឧត្តម ជា សុមេធី អភិបាលខេត្ត ជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូនមន្រ្តីនគរបាលខេត្តព្រៃវែង ចំនួន៣០៦នាក់ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង។ ឯកឧត្តមអភិបាលខេត្ត សូមចូលរួមអបអរសាទរ ចំពោះកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដែលទទួលបានការយក ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ […]

  • ឯកឧត្តម វ៉ី សំណាង ផ្ដល់ជូនរង្វាន់ម៉ូតូថ្មី ម្នាក់មួយ ០១គ្រឿង ( HONDA BEAT ) ជូនដល់សិស្សនិទ្ទេស A ចំនួន ២២រូប

    នាព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញកាត់កញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រឡងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ នៅវិទ្យាល័យកំពង់ស្ពឺ ។ សូមបញ្ជាក់ផងដែរថាចំពោះបេក្ខជនប្រឡងមានចំនួន ៤.១០២នាក់ ស្រី ២.២៦៤នាក់ បេក្ខជនទទួលបាននិទ្ទេសA ចំនួន ២២នាក់ ស្រី ១៦នាក់ និទ្ទេសB ចំនួន ២១៧នាក់ ស្រី ១៣៨នាក់ និទ្ទេសC ចំនួន […]

  • សហរដ្ឋអាមេរិក ប្រកាសនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ឱ្យអ៊ុយក្រែន

    (វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធា ១.៨៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចំពេល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស​ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់បន្ថែមដែរថាសហរដ្ឋអាមេរិក នឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន […]

  • រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំជំនួបពិភាក្សាការងារជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍សហគមន៍ និងគម្រោងគណនេយ្យភាពសង្គម

    ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២២ ខែឆ្នូ ឆ្នាំ២០២២ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជួបពិភាក្សាការងាររវាងរដ្ឋបាលខេត្តកណ្តាល ជាមួយអង្គការទស្សពិភពលោកអន្តរជាតិលើការងារអភិវឌ្ឍន៍ សហគមន៍និងគម្រោងគណនេយ្យភាពសង្គម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ាអុន ម៉ាអូណាត អគ្គយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រុងសួងមហាផ្ទៃ និងជាសមាជិក គណៈកម្មាធិការគ្រប់គ្រងការអនុវត្តផែនការយុទ្ធសាស្ត្រគណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋខាធិការក្រសួងមហាផ្ទៃ និង លោក ឡេង […]

  • ឯកឧត្តម វ៉ា ថន អញ្ជើញប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការនៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្តក្រចេះ

    ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រគល់ និងផ្លាស់ប្តូរភារកិច្ចមន្ត្រីរាជការ នៃមន្ទីរអង្គភាពជុំវិញរដ្ឋបាលខេត្ត ដែលមានចាប់ពីថ្នាក់អនុប្រធានមន្ទីរ ថ្នាក់ការិយា ល័យ និងអនុការិយាល័យ នៃមន្ទីរអង្គភាពជំនាញថ្នាក់ក្រោមជាតិ ប្រមាណ៧០នាក់ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ […]

  • សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានថវិកា ៥០០០ដុល្លារពីលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា

    ឯកឧត្តម គួច ចំរើន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមថ្លែងអំណរអគុណយ៉ាងជ្រាជ្រៅចំពោះលោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី ដែលបានឧបត្ថម្ភថវិកា ចំនួន ៥.០០០ដុល្លារអាមេរិក (ប្រាំពាន់ដុល្លារអាមេរិក) ដើម្បីបំរើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន​ ២,៥២៩គ្រួសារ នៅស្រុកព្រៃនប់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ។ គណៈកិត្តិយស,គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ សូមជូនពរជ័យដល់លោកជំទាវឧកញ៉ា ម៉ែន ចិន្ដា និងស្វាមី បានសមប្រកបដោយព្រះពុទ្ធពរទាំង […]