Recent Posts

  • សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង រៀបចំទិវាទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ឆ្នាំ២០២២

    (ស្ទឹងត្រែង)៖ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានរៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឲ្យមានសមភាព»​ ក្រោមអធិបតីភាពលោក ស្វាយ សំអ៊ាង ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្ត នាល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការសាខា យុវជនកាកបាទក្រហមជាច្រើនរូបផងដែរ។ នាឱកាសនោះលោក ស្វាយ សំអ៊ាង បានអានសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងធ្វើរបាយការណ៍សង្ខេបស្តីពីការងារអេដស៍របស់សាខាដែលបានអនុវត្តកន្លងមក និងបច្ចុប្បន្ននូវសកម្មភាពពហុវិស័យបើគិតពីការអនុវត្តសកម្មភាព […]

  • សម្តេចក្រឡាហោម ស ខេង ចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងអធិការនគរបាលខណ្ឌបឹងកេងកង ខណ្ឌទួលគោក និងខណ្ឌព្រែកព្នៅ

    (ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមន្រ្តីនគរបាលជាតិជាអធិការនគរបាលខណ្ឌបឹងកេងកង អធិការនគរបាលខណ្ឌទួលគោក​ និងអធិការនគរបាលខណ្ឌព្រែកព្នៅ។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ លេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ

    នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។ តាមការអោយដឹងពី ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា ផ្លូវដែលសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះ គឺតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ […]

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការគាំទ្ររបស់ក្រុមគ្រួសារ គឺជាកត្តាមួយដែលមិនអាចខ្វះបាន នៅពីក្រោយភាពជោគជ័យ ក្នុងការសិក្សារបស់និស្សិតគ្រប់រូប

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តាមរយៈវីដេអូឃ្លីបមួយដែលបង្ហោះលើ Facebook ផ្លូវការ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ បានលើកឡើងថា ការគាំទ្ររបស់ក្រុមគ្រួសារ គឺជាកត្តាមួយដែលមិនអាចខ្វះបាន នៅពីក្រោយភាពជោគជ័យ ក្នុងការសិក្សារបស់និស្សិតគ្រប់រូប។ ថ្លែងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើឡើងកាលពីពេលថ្មីៗនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត បញ្ចប់ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ឯកឧត្តមបានបញ្ជាក់យ៉ាងដូច្នេះថា «ការសិក្សា គឺជាគ្រាន់តែជាផ្នែកមួយនៃជីវិត ហើយការបញ្ចប់ការសិក្សាមួយជំហាន ទាំងថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ […]

  • ពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង

    នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់មុខតំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង ដោយតែងតាំងផ្លាស់ប្ដូរ លោក ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង មកជា នាយក មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ […]

  • រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ

    (កាប៊ុល)៖ ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកលវិទ្យាល័យ ដោយនិស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះរងនូវថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជនអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានកើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្តីពីអាសនៈនៅ UN របស់ប្រទេសអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក អង់គ្លេស និង UN កំពុងសម្លឹងរកមើលអ្វីដែលខ្លួនអាចធ្វើបានបន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ក្រុមតាលីបង់ ជាពិសេសលើករណីបិទសិទ្ធិស្រ្តី៕

  • លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

    (វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»។ តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក […]

  • ប្រទេសអឺរ៉ុបខាងកើត រកមធ្យោយបាយជួយអ៊ុយក្រែន រក្សាថាមពលអគ្គិសនី

    (វីលនីញូស)៖ ឧបករណ៍បំលែងអគ្គិសនីដ៏ធំ សាងសង់ក្នុងឆ្នាំ១៩៨០ របស់ប្រទេសលីទុយអានី ហើយត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនថាមពលអគ្គិសនីទៅអ៊ុយក្រែនសព្វថ្ងៃ ត្រូវបានរៀបចំសម្រាប់ការដឹកជញ្ជូនតាមសមុទ្រទៅ ប្រទេសរូម៉ានី ហើយទៅដល់អ៊ុយក្រែនវិញនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោក រ៉ូកាស់ ម៉ាស៊ូលីស (Rokas Masiulis) ប្រធានបណ្តាញអគ្គិសនីរបស់ប្រទេសលីទុយអានី បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកអ្វីផ្សេងទៀតដែលអ៊ុយក្រែនត្រូវការ ដើម្បីជួសជុលការខូចខាតប្រព័ន្ធអគ្គិសនីរបស់ខ្លួន ដែលរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីម្តងហើយម្តងទៀត។ លោក ម៉ាស៊ូលីស បានគូសបញ្ជាក់ថា «អ៊ុយក្រែនរីករាយក្នុងការទទួលបានសម្ភារ បរិក្ខាទាំងអស់ រួមទាំងរបស់ដែលមិនដំណើរការ ឬខូច ដោយសារពួកគេអាចជួសជុលឧបករណ៍ ដោយខ្លួនឯងបាន។ យើងកំពុងដំណើរការដំឡើងឧបករណ៍ថាមពលរបស់យើង ហើយអ្វីគ្រប់យ៉ាងដែលយើងដកចេញយើងបញ្ជូនទៅអ៊ុយក្រែន»។ លោក […]

  • ឯកឧត្តម សាយ សំអាល់ អញ្ជើញចែកអំណោយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១,០៥៨គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

    ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារចុះជួយខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខា សមាជិកសមាជិការគណៈកម្មាធិការសាខា លោកជំទាវ ហៀក ហ៊ីមុល្លី អនុប្រធានគណៈកម្មាធិការសាខា ឯកឧត្តម លូ គឹមឈន់ អនុប្រធានអចិន្រ្តៃយ៍ លោក អ៊ី ធារិន ប្រធានគណៈកម្មធិការអនុសាខាស្រុកព្រៃនប់ សមាជិកសមាជិការគណៈកម្មាធិការសាខាមន្ត្រីសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម […]

  • រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព»

    ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ក្រោមប្រធានបទ «ធ្វើឱ្យមានសមភាព» ត្រូវបានប្រារព្ធធ្វើឡើង នៅសួនមានជ័យ នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ និលោកជំទាវ ។ ឯកឧត្ដមបណ្ឌិត ឡេ ច័ន្ទសង្វាត ទីប្រឹក្សាក្រសួងសុខា ភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងថា យោងតាមរបាយការណ៍របស់អង្គការ […]