Recent Posts
សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរទិវាអាស៊ាន
ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២នេះថ្ងៃកំណើតរបស់អាស៊ាន ដែលមកដល់ពេលនេះមានអាយុ៥៥ឆ្នាំហើយ។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានក្លាយទៅជាអង្គការតំបន់មួយ ដែលមានប្រជាប្រិយភាព មានដៃគូសន្ទនាកាន់តែច្រើន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមដោះស្រាយបញ្ហាតំបន់ និងលើពិភពលោកផងដែរ។
លោក ហ៊ុន ម៉ានី អញ្ជើញទទួលប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា
(ភ្នំពេញ)៖ បន្ទាប់ពីដឹកនាំប្រតិភូ អមជាមួយទង់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម មកដល់មាតុភូមិដោយសុវត្ថិភាព កាលពីរសៀលថ្ងៃទី០៧ ខែសីហាម្សិលមិញ នៅរាត្រីថ្ងៃដដែល លោក ហ៊ុន ម៉ានី ប្រធានប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍ចុងក្រោយរបស់អត្តពលិកជនពិការកម្ពុជា ក្រោយបញ្ចប់បេសកកម្មនៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅឥណ្ឌូនេស៊ីដោយជោគជ័យ កាលពីចុងសប្ដាហ៍កន្លងទៅ។ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ផ្ដល់ឲ្យមានយន្ដហោះពិសេស តាមរយៈក្រុមហ៊ុន Sky Angkor Airlines សម្រាប់ដឹកជញ្ជូនអត្តពលិកជនពិការកម្ពុជាទៅមក ដោយឥតគិតថ្លៃ ជាមួយការហោះហើរត្រង់ពីទីក្រុងសូឡូ មកទីក្រុងភ្នំពេញ គិតត្រឹមរាត្រីថ្ងៃអាទិត្យ […]
សម្តេចតេជោ ប្រកាសលុបចោលលិខិតអនុញ្ញតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុនដែលបានឈូសឆាយ ត្រូវបញ្ឈប់សកម្មភាព និងត្រូវដាំដើមឈើឡើងវិញ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ បានប្រកាសលុបចោលលិខិតអនុញ្ញាតឱ្យដោះដូរ និងអភិវឌ្ឍភ្នំតាម៉ៅ ដើម្បីរក្សាទុកដី និងព្រៃនៅជុំវិញសួនសត្វភ្នំតាម៉ៅជាដីដែលត្រូវការពារ និងអភិរក្សដោយក្រសួងកសិកម្ម។
សម្តេចតេជោ ហ៊ុន សែន៖ ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាពឪពុករបស់ខ្ញុំ
តាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃនេះ សម្តេចតេជោ បានបង្ហោះរូបភាព លោកតាឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង បានលើកឡើងដូច្នេះថា៖ «ថ្ងៃនេះជាខួបលើកទី៩ឆ្នាំនៃមរណភាព ឪពុករបស់ខ្ញុំ (១២កក្កដា២០១៣.១២កក្កដា២០២២)។ កូនគ្មានពាក្យអ្វីក្រៅពីពាក្យនឹកពុកនឹកម៉ែនោះឡើយ»។