Recent Posts

  • ក្រសួងអប់រំ បានត្រៀមរួចជាស្រេច សម្រាប់ដំណើរការនៃការប្រឡងបាក់ឌុបដែលធានាបានគុណភាព

    ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ២០២១នេះ រួចជាស្រេច ដើម្បីធានាបាននូវនិរន្តរភាពគុណភាព និងធនធានមនុស្សពិតប្រាកដ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការរៀបចំដំណើរការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ក្រសួងបានរៀបចំទាំងវិញ្ញាសា ទាំងការចាត់តាំង ទាំងគណៈកម្មការផ្សេងៗ ដើម្បីឱ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូនដូចពេលមុនៗ។ ឯកឧត្តម ជឿជាក់ថា […]

  • ប្រមុខការទូតកម្ពុជា អះអាងថា កម្ពុជាឈរលើគោលការណ៍រួបរួមសម្រាប់កិច្ចសហប្រតិបត្តិការ និង មិនមែនរួបរួមសម្រាប់ ការប្រឈមមុខដាក់គ្នានោះទេ

    ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់លោកជំទាវ Elizabeth Truss រដ្ឋមន្រ្តីការបរទេស ខំមិនវែលនិងអភិវឌ្ឍន៍ និងជារដ្ឋមន្រ្តីកិច្ចការនារី និងសមភាពនៃចក្រភពអង់គ្លេស កាលពីថ្ងៃទី ១២ ខែធ្នូ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្រ្តីការបរទេស និងអភិវឌ្ឍន៍នៃក្រុម ប្រទេស G7 ដែលបានរៀបចំឡើងនៅទីក្រុងលីវឺភូល ចក្រភពអង់គ្លេស។ កិច្ចប្រជុំបានគូសបញ្ជាក់អំពីតម្រូវការ ដើម្បីជំរុញឱ្យកាន់ខ្លាំងថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុម […]

  • គិតពីឆ្នាំ២០១៩មក ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង២៤ ម៉ឺននាក់ បានទទួលការឧបត្ថម្ភសាច់ប្រាក់ពីរាជរដ្ឋាភិបាល

    សៀមរាប៖ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ មកទល់ពេលនេះ ស្ត្រីមានផ្ទៃពោះ និងកុមារប្រមាណជាង ២៤ ម៉ឺននាក់ បានទទួលសេវាកម្មវិធីជំនួយសង្គម។ ថ្លែងបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ នៅខេត្តសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១  ឯកឧត្តម វង សូត បានលើកឡើងថា បន្ទាប់ពីកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី សិទ្ធិកុមារ នៅឆ្នាំ១៩៩២មក រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលនយោបាយច្បាប់ […]

  • ឯកឧត្តម ខៀវ កាញារីទ្ធ៖ មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន ត្រូ​វ​តែ​ចេះភាសាបរទេសមួយយ៉ាងតិច

    ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បាន​ស្នើ​​ឱ្យ​មន្ត្រីទើបចូលបម្រើការថ្មីក្នុងក្របខ័ណ្ឌក្រសួងព័​ត៌មាន ត្រូវ​បន្តពង្រឹ​ង​ភា​សា​ប​រ​ទេ​ស​ប​ន្ថែម​លើ​​​ជំ​នា​ញ​ដែលខ្លួនមានស្រាប់ ដើម្បីមានសមត្ថភាព​ចូលរួមវេទិកានានាទាំងក្នុង និ​ង​ក្រៅ​ប្រ​ទេស។ ថ្លែងបើកវគ្គបណ្តុះបណ្តាល ស្តីពីការយល់ដឹងអំពីច្បាប់សហលក្ខន្តិកៈ​មន្រ្តីរាជការស៊ីវិល និ​ង​រ​ច​នាសម្ព័ន្ធរបស់ក្រសួងព័ត៌មាន សម្រាប់មន្ត្រីក្របខ័ណ្ឌថ្មីឆ្នាំ២០២១ នាព្រឹកថ្ងៃទី១៤ ខែធ្នូឆ្នាំ​២​​​០២១នេះ នៅក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានឱ្យដឹ​ង​ថា ក្រ​​សួង​ព័​ត៌​មា​ន​មិនមែនធ្វើការងារតែផ្សាយព័ត៌មានទេ គឺមានកិច្ចការងារជាច្រើនទៀត​​មា​ន​ទំ​នា​ក់​ទំ​ន​ង​ជា​មួ​យ​បរទេសដែលតម្រូវឱ្យមន្ត្រីត្រូវចេះភាសាបរទេស។ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបន្តថា«ក្រៅពីការងារជំនាញរបស់ក្រសួងព័ត៌មាន យើ​ង​នៅ​មានកម្មវិធីច្រើនទៀតសម្រាប់ទំនាក់ទំនងជាមួយ​បរទេស។ ដូច្នេះ​ការយល់​ដឹង​អំ​ពី​ទំ​នា​ក់​ទំ​ន​​ង​បរទេស យល់ដឹងពីរចនាសម្ព័ន្ធរបស់គេ និយាយរួមបើសិនគ្មានកូវីដទេគឺមួយឆ្នាំៗគឺ​មា​ន​ម​ន្ត្រី​ចេញទៅក្រៅប្រទេសច្រើនណាស់ ទាំងអ្នកចាស់និងអ្នកថ្មី ពីព្រោះយើងឱ្យ​​​អ្ន​ក​ថ្មីដា​ក់អ​ម​អ្ន​ក​ចា​ស់​ដើ​ម្បីស្វែងយល់ […]

  • លោកជំទាវ ម៉ែន សំអន លើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ «រំឭកគុណអង្គរ» ជាទិវាជាតិ

    សៀមរាប៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានលើកទឹកចិត្តឱ្យបន្តរៀបចំពិធីបុណ្យ​​ «រំឭកគុណអង្គរ» បែបនេះជាទិវាជាតិ សម្រាប់នាពេលអនាគតជាបន្តៗទៀត។ លោកជំទាវកិត្តិសង្គហបណ្ឌិត បានថ្លែងបែបនេះនៅក្នុងឱកាសបើកព្រឹត្តិការណ៍បុណ្យរំឭកគុណអង្គរ និងជាការអបអរសាទរនៃពិធី រំឭកខួបគម្រប់២៩ឆ្នាំ នៃការដាក់រមណីយដ្ឋានអង្គរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ដែលបានរៀបចំឡើងនៅមុខស្ពានហាលអង្គរវត្ត ខេត្តសៀមរាប នៅព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។ ក្នុងនាមតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន […]

  • អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

    អាជ្ញាធរជាតិអប្សរា រៀបចំពិធីបួងសួងដល់អតីតព្រះមហាក្សត្រ និងបុព្វការីជន ដើម្បីបើកព្រឹត្តការណ៍ «រំលឹកគុណអង្គរ»

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួបលើកទី ៦៦ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរចំពោះខួបលើកទី ៦៦ឆ្នាំ ជាថ្ងៃដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤ធ្នូ ២០២១)

  • DMC រៀបចំពិព័រណ៍រូបថត ២០២១ តាមរយៈប្រព័ន្ធឌីជីថល

    ភ្នំពេញ៖ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បាន​ប្រកាស​អំពីការត្រឡប់មកវិញនូវពិព័រណ៍រូបថត DMC ​ ២០២១ ដែលរៀបចំឡើងដោយនិស្សិតឆ្នាំទី២ ជំនាន់ទី១៩។ ពិព័រណ៍​រូបថត​នេះ ​នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២១ តាម​រយៈ​គេហ​ទំព័រ ​(www.dmcphotofest.com) ទំព័រហ្វេសប៊ុក DMC Photo Festival ​​ (https://www.facebook.com/DmcPhotoFestival) […]

  • អាជ្ញាធរជាតិអប្សរា រៀបចំព្រឹត្តិការណ៍ «រម្លឹកគុណអង្គរ» ជាលើកដំបូង

    សៀមរាប៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែធ្នូ ឆ្នាំ២០២១ថា អាជ្ញាធរជាតិអប្សរា នឹងរៀបចំព្រឹត្តិ ការណ៍រម្លឹកគុណអង្គររយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់១៦ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងដើម្បីរម្លឹកគុណដល់បុព្វការីជន ដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរ ឱ្យបានស្ថិតស្ថេរគង់វង្សមកដល់សព្វថ្ងៃ។ រក្សាភាពស័ក្តិសិទ្ធិ ក្នុងបរិបទសាកលភារូបនីយកម្ម […]

  • អគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលនៅខេត្តប៉ៃលិនត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ប៉ៃលិន៖ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណ:អភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារមជ្ឈមណ្ឌលប្រមូលផ្តុំកសិផលរបស់គម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងអាកាសធាតុ ស្ថិតនៅភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។  ផ្នែកមួយចែករំលែកនូវបទពិសោធន៍ថ្មី និង ការផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយបានកំណត់គោលដៅយ៉ាងច្បាស់ ក្នុងការជួយដល់កសិករក្រីក្រខ្នាតតូចសរុបទូទាំងខេត្ត ចំនួន ១៤៩៤គ្រួសារ តាមរយៈការកែលម្អផលិតភាពកសិកម្ម និងបង្កើនភាពធន់ នៃការប្រកបមុខរបរកសិកម្មឱ្យបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ។ លោកជំទាវអភិបាលខេត្តបន្តថា  ក្នុងដំណាក់កាលការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ […]