Recent Posts

  • «គម្រោងប្លាស្ទិកដូរយកអង្ករ» បានកាត់បន្ថយការបំពុលបរិស្ថាននិងបឹងទន្លេសាប ដោយប្លាស្ទិកប្រមាណ ១០០តោន

    សៀមរាប៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅក្នុងឱកាសចុះពិនិត្យ «គម្រោងប្លាស្ទិកដូរយកអង្ករ» អនុវត្តដោយមូលនិធិទំពាំងស្នងឫស្សី គាំទ្រដោយក្រសួងបរិស្ថាន នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថាគម្រោងនេះ បានកាត់បន្ថយការបំពុលដោយប្លាស្ទិកប្រមាណ ១០០តោន ទាំងប្លាស្ទិកសើម និងស្ងួត មិនឱ្យបំពុលបឹងទន្លេសាប។ ឯកឧត្តម រដ្ឋលេខាធិការ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ គម្រោងនេះបាននិងកំពុងពង្រីកការសម្អាត សំណល់ ប្លាស្ទិកក្នុងបរិស្ថានដែលហូរនាំមកពីផ្នែកផ្សេងៗតាមស្ទឹង ព្រែកនានានៅរដូវទឹកដំឡើង។ យុទ្ធនាការសម្អាតបរិស្ថានប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបប្រចាំរដូវទឹកដំឡើង និងទឹកសម្រកក្រោម «គម្រោងប្លាស្ទិកដូរយកអង្ករ» នេះបានផ្ដួចផ្ដើមធ្វើជាផ្លូវការតាំងពីឆ្នាំ២០១៨ […]

  • លោកជំទាវ មិថុនា ភូថង ជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ និងគ្រួសារចាស់ជរា

    កោះកុង៖ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាល និងនាំយកអំណោយចែកជួនអ្នករស់នៅជាមួយមេរោគអេដស៍ គ្រួសារចាស់ជរា សរុបចំនួន ៧០នាក់ និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមចំនួន ២៥នាក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងឱកាសជួបសំណេះសំណាលនោះលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា បានពាំនាំប្រសាសន៍របស់ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន […]

  • ឯកឧត្តម ខៀវ កាញារីទ្ធ ត្រូវបាន AIBD ផ្តល់ពានរង្វាន់ Lifetime Achievement Award ដែលបញ្ជាក់​អំពី​កិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាង​ច្រើន ក្នុងវិស័យសារព័ត៌មាន

    ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ត្រូវបានវិទ្យាស្ថាន ដើម្បីអភិវឌ្ឍន៍​ប្រព័ន្ធផ្សព្វផ្សាយអាស៊ី-ប៉ាស៊ីហ្វិក (AIBD) ផ្តល់ពានរង្វាន់ “Lifetime Achievement Award” រង្វាន់សមិទ្ធផលប្រចាំជីវិត ដែលជាការបញ្ជាក់​អំពី​កិច្ចខិតខំប្រឹងប្រែង និងការចូលរួមយ៉ាង​ច្រើន ក្នុងវិស័យសារព័ត៌មាន នៃព្រះរាជាណាចក្រ​កម្ពុជា និងការចូលរួមចំណែក សំខាន់​ជាមួយ AIBD ។ ការផ្ដល់ពានរង្វាន់នេះ បានធ្វើឡើង នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ក្នុង​ខណៈឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មានអញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៤៦ និងសន្និសីទលើកទី១៩ នៃវិទ្យាស្ថាន […]

  • រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ពីការឡើងថ្លៃសំរាម ជូនប្រជាពលរដ្ឋ

    ភ្នំពេញ៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ជូនក្រុមប្រឹក្សារាជធានីភ្នំពេញ ពីការឡើង ថ្លៃសំរាម សំណល់រឹងនៅ ក្នុងរាជធានីភ្នំពេញ ខណៈមានក្រុមហ៊ុនប្រមូល និងដឹកជញ្ជូន សំរាម និងសំណល់រឹងចំនួន៣ បានកំពុងប្រកួតប្រជែងគ្នា ក្នុងការប្រមូលសំរាមនេះ ហើយឃើញថាសេវានេះបានលក្ខណៈល្អប្រសើរជាងមុនផងដែរនោះ។   ការបញ្ជាក់បែបនេះ របស់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញ លើកទី៣១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅសាលា រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក មាន […]

  • គម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ សម្រេចបាន ៩៧ភាគរយ

    ខេត្តត្បូងឃ្មុំ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អញ្ជើញចុះពិនិត្យ និងវាយតម្លៃគម្រោងសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលសម្រេចបាន៩៧% ស្ថិតក្នុងទីរួមខេត្តត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១។

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលសម្រេចបានប្រមាណជា ២៧ភាគរយ ដោយក្រុមហ៊ុន OCIC នៅក្នុងឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ។

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីថ្វាយព្រះភ្លើងព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណរិទ្ធិ

    ភ្នំពេញ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីរាជរដ្ឋាភិបាលចូលរួមក្នុងពិធីថ្វាយព្រះភ្លើង(បូជាសព) សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ដែលត្រូវបានសោយទីវង្គតកាលពីពេលថ្មីៗកន្លងទៅនេះ។ ពិធីថ្វាយព្រះភ្លើងនេះ ត្រូវបានធ្វើឡើងនៅព្រះមេរុ មុខវត្តបុទុមវត្តី រាជធានីភ្នំពេញ ដោយមានការយាង និងអញ្ជើញចូលរួម ពីព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រី […]

  • ព្រះករុណា ព្រះមហាក្សត្រ ប្រោសប្រទានភ្លើងបូជាព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទាំងទ្វេស្តេច​យាងជាព្រះរាជាធិបតី ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបូជា និងប្រទានភ្លើងឱ្យព្រះសព សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានក្រុម​ឧត្តមប្រឹក្សា​​ផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងសោយព្រះទិវង្គត កាលពីពេលថ្មីៗនេះ នៅវាលព្រះមេរុ មុខវត្តបុទុមវតី រាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៨ ខែធ្នូ […]

  • គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប សម្រេចបានជាង ៩២ភាគរយ

    ភ្នំពេញ ៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំការនៃគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បាន ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោង ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីធានាឱ្យគម្រោងបញ្ចប់តាមផែនការដែលបានគ្រោងទុក ខណៈដែលគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រេចបាន ៩២,៧២% ហើយ ។  គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង […]

  • ធនាគារជាតិនៃកម្ពុជា ឈប់ផ្តល់អាជ្ញាប័ណ្ណថ្មីដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ

    ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជានៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្ម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើបានលើកឡើងថា ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា បច្ចុប្បន្នគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា មានការរីកចម្រើនគួរជាទី មោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព។