Recent Posts

  • អាជ្ញាធរប្រកាសឱ្យតាក្រុមហ៊ុនស្រាបៀ និងផ្សព្វផ្សាយពាណិជ្ជកម្មតាមរយៈអាហ្វីស ប៉ាណូ បង់ថ្លៃសេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់

    ខេត្តកណ្តាល៖ នាយករដ្ឋបាលសាលា ខេត្តកណ្តាល លោកគ្រុយម៉ាឡែន បានតំរូវអោយ ក្រុមហ៊ុនស្រាបៀរ និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនានា តាមរយ:អាហ្វីស ប៉ាណូ នៅតាមទីសាធារណ: និងនៅតាមអគារពាណិជ្ជកម្ម ក្នុងក្របខណ្ឌភូមិសាស្ត្រ ខេត្តកណ្តាល ត្រូវមានកាត្វកិច្ចបង់ថ្លៃ សេវាផ្សព្វផ្សាយ និងទូទាត់បំណុលឆ្នាំចាស់ លើវិសយ័ព័ត៌មាននិងសោតទស្សន៍ យោងតាម អនុក្រិត្យរបស់់រាជរដ្ឋាភិបាល លេខ១៨អនក្រ.បកចុះថ្ងៃទី៨កុម្ភ: ឆ្នាំ២០១៧ និងប្រកាសអន្តរក្រសួង លេខ១០០៣ សវហ.ប្រកចុះថ្ងៃទី២៨ឆ្នូឆ្នាំ២០១២ វាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងព័ត៌មាន ស្តីពីការផ្តល់សេវាសាធាណ: របស់ក្រសួងព័ត៌មាន។ លោកនាយករដ្ឋបាលសាលាខេត្ត បានតំរូវបែបនេះ […]

  • ប្រជាពលរដ្ឋខ្វះខាត ១១០គ្រួសារ នៅស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទទួលអំណោយសង្គ្រោះបន្ទាន់ពីរាជរដ្ឋាភិបាល

    ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរស្រុកបានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនពលរដ្ឋក្រីក្រ ជនចាស់ជរា ជនពិការ កុមារកំព្រា ចំនួន ១១០គ្រួសារ ដែលប្រព្រឹត្ត ទៅនៅសាលាស្រុកពេជ្រាដា។ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន […]

  • ឯកឧត្តមថោង ខុន ត្រូវបាន ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម

    ឯកឧត្តមបណ្ឌិត ថោង ខុន ត្រូវបានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ប្រកាសតែងតាំងជាសហប្រធានដឹកនាំការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយសារម្ចាស់ផ្ទះស៊ីហ្គេម វៀតណាម មិនទាន់បាន បញ្ចប់បេសកកម្មរបស់ខ្លួន។ រឿងសំខាន់នៅក្នុងពេលដំណាលគ្នានេះដែរ គឺក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍ បានសម្តែងការអបអរសាទរដល់កម្ពុជា មិនត្រឹមសម្រាប់តែសហប្រធានស៊ីហ្គេមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរដល់កម្ពុជា ដែលទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ផងដែរ ។ ឯកឧត្តមបណ្ឌិត ថោង ខុន បានបង្ហាញពីការទទួលធ្វើម្ចាស់ផ្ទះ ដោយភាពកក់ក្តៅ កិត្តិយសជាតិ […]

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរ ទេសនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជា មួយឯកឧត្តម វុនណា ម៉ោងលីន (Wunna Maung Lwin) រដ្ឋមន្រ្តីការបរ ទេស និងជាបេសកជនពិសេសរបស់ប្រ ធានក្រុមប្រឹក្សារដ្ឋ និងនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៧ខែធ្នូ ឆ្នាំ២០២១ នេះ ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោហ៊ុនសែន បានប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ជំនួបថា នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងឯកឧត្តម វុនណា […]

  • សម្តេចតេជោ ហ៊ុនសែន គ្រោងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឆាប់ៗនេះ

    ខេត្តកណ្តាល៖ តាមការគ្រោងទុក នៅថ្ងៃ ទី០៩ឆ្នូខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងចុះពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ។ នេះបើតាមការបញ្ជាក់ អោយដឹងពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ ក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី […]

  • មន្ទីរពេទ្យពហុជំនាញឯកជនមួយកម្ពស់ ២៦ជាន់ ត្រូវបានបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង

    ភ្នំពេញ៖ សំណង់មន្ទីរពេទ្យពហុជំនាញភ្នំពេញ ដែលមានទីតាំង នៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា បានបើកដំណើរការសាង សង់ហើយ ដែលមានកម្ពស់ ២៦ជាន់ ក្រោមដី៣ជាន់និងអាចដាក់គ្រែសំរាកពិនិត្យព្យាបាលអ្នកជំងឺបានពី ១៥០ទៅ ២០០គ្រែ ហើយគ្រោងសាងសង់ឱ្យរួចរាល់ក្នុងរយៈពេលពី៤ទៅ៥ឆ្នាំ ។ បើតាមអ្នកគ្រប់គ្រងមន្ទីរពេទ្យពហុជំនាញភ្នំពេញនេះបានគូសបញ្ជាក់ថា ដោយមានការផ្តល់ការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្ដមឃួង ស្រេង និងលោកជំទាវ បានធ្វើឱ្យគម្រោងសាងសង់មន្ទីរពេទ្យពហុជំនាញភ្នំពេញនាពេលនេះ ចេញជារូបរាង ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋដោយបំពាក់ឧបករណ៍វេជ្ជសាស្ត្រទំនើបទាន់សម័យ និងគ្រប់ជំនាញ។ គួរបញ្ជាក់ផងដែរថា សម្រាប់ក្របខណ្ឌ័រាជធានីភ្នំពេញ គណៈអភិបាលរាជធានីភ្នំពេញរួមនឹងអង្គភាពជំនាញ បានដំណើរការបង្ខិតសេវាសុខាភិបាល ពង្រឹងនិងពង្រីកយន្តការនៃការផ្តល់សេវាផ្នែករដ្ឋ ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការចូលរួមរបស់សេវាសុខាភិបាលឯកជន […]

  • ឯកឧត្តម ជា សុផារ៉ា ដាក់ចេញវិធានការចំនួន ១១ចំណុច ដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

    ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួងនៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យរបាយការណ៍និងចាត់វិធានការបង្ក្រាបការ ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្រេចដាក់ចេញនូវ វិធានការចំនួន ១១ចំណុច យកទៅអនុវត្តន៍ឱ្យប្រកបដោយប្រសិទ្ធភាពនោះមាន៖ ១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដកហូតដីពីអ្នកមានអំណាច និងប្រជាជនចូល ទន្ទ្រាន […]

  • អគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តម្លៃជិត ១លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    ខេត្តក្រចេះ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។ អគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនោះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនមកកម្ពុជា។ អគារមួយខ្នងកម្ពស់២ជាន់នេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ […]

  • ឯកឧត្តម គួច ចំរើន អំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរា នៅក្នុងក្រុងព្រះសីហនុ

    ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី០៥ ខែធ្នូ បានអញ្ជើញសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹង នៅសាលា ដុនបូស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ដើម្បីទុកប្រើប្រាស់ក្នុងរដូវរងារ ។ ប្រជាពលរដ្ឋក្រីក្រ និងចាស់ជរាគ្មានទីពឹងមកពី ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ មានចំនួន ៥០២នាក់ ក្នុងនោះ […]

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ

    នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នៅកន្លែងតម្កល់សព ស្ថិតនៅដំណាក់ព្រះអង្គផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ព្រះសពសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដង្ហែតាមព្រះទីនាំងរថយន្ត ឆ្ពោះទៅកាន់ព្រះដំណាក់ផ្លូវសម្តេចប៉ាន់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីប្រារព្ធព្រះរាជពិធីបុណ្យតាមព្រះរាជវេណី។ សម្តេចក្រុមព្រះ នរោត្តម […]