Recent Posts

  • ផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែង តម្លៃជិត ១០០លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ ក្រោមអធិបតីភាពសម្ដេចតេជោ

    ព្រៃវែង/កំពង់ចាម៖ ផ្លូវជាតិលេខ១១ តភ្ជាប់ពីអ្នកលឿង ទៅកាន់ផ្លូវជាតិលេខ៧ (ថ្នល់ទទឹង) ស្ថិតក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងផ្លូវក្នុងក្រុងព្រៃវែងជិត ១០០គីឡូម៉ែត្រ ចំណាយថវិកាជិត ១០០លានដុល្លារអាមេរិក ត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះហើយ៕

  • រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញឱសថប្រឆាំង និងព្យាបាលជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា ចំនួន ៤លានគ្រាប់

    ភ្នំពេញ៖ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ច​ន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលេីកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស​ (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤លានគ្រាប់។ ការចុះហត្ថលេខាបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់និងសម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕

  • ប្រជាពលរដ្ឋ ៦១២គ្រួសារ នៅខេត្តប៉ៃលិន ទទួលបានអំណោយពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន

    ប៉ៃលិន៖ ថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការ​​​សាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំសមាជិកកិត្តិយសសាខា, ថ្នាក់ដឹកនាំគណៈកម្មាធិការសាខា អនុសាខា យុវជនកាកបាទក្រហមខេត្ត និងយុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះ​​​ជួបសំណេះសំណាលសួរសុខទុក្ខ ក៏ដូចជាបាននាំយកអាវរងា​ និងអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា មកឧបត្ថម្ភដល់ចាស់ជរា ប្រជាពលរដ្ឋដែល​មានជីវភាពខ្វះខាតដោយ​សារវិបត្តិកូវីដ-១៩ និងប្រជាករពារភូមិ ចំនួន​ […]

  • កម្ពុជានឹងមានទីលានចាក់សំរាមស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវចំនួន៦ នៅឆ្នាំ២០២២

    ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យដឹងថានៅក្នុងឆ្នាំ ២០២២ ខាងមុខ ទីលានចាក់សំរាមដែល មានលក្ខណៈស្តង់ដារបច្ចេកទេស របៀបនេះយ៉ាងហោច៦ នឹងត្រូវដាក់ឱ្យដំណើរការដែលជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍រួមមាន ធនាគារអភិវឌ្ឍន៍អាស៊ី ធនាគារពិភពលោកជាដើម ខណៈទីលានចាក់សំរាមនៅខេត្តព្រះសីហនុ គឺជាទីលានទី១ នៅកម្ពុជាដែលបានសាងសង់ឡើងស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងបែបនេះកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនៅក្នុងអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានធ្វើដំណើរទស្សនកិច្ចស្វែងយល់ពីការគ្រប់គ្រងសំណល់រឹងសំរាមនទីលានចាក់សំរាមរបស់ខេត្តព្រះសីហនុ ដោយក្នុងនោះទីលានចាក់សំរាមនៅខេត្តព្រះសីហនុ ជាគម្រោង របស់រាជរដ្ឋាភិបាលកម្ពុជាអនុវត្ត ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងបានផ្ទេរមកស្ថិតក្រោមការគ្រប់គ្រងនិងប្រតិបត្តិការរបស់ក្រសួងបរិស្ថានកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១។ […]

  • ព្រះសពសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ នឹង​ដង្ហែ​ពី​ប្រទេស​បារាំង​មក​ដល់​មាតុប្រទេស​វិញ នៅវេលាម៉ោង១១ ព្រឹក ថ្ងៃអាទិត្យទី ៥ ខែធ្នូ

    ភ្នំពេញ៖ ព្រះសពសម្ដេចក្រុមព្រះ នរោត្តមរណឫទ្ធិ​ ព្រះប្រធាន​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អតីតនាយករដ្ឋ​មន្ត្រី​ទី​០១​ អតីតព្រះ​ប្រធាន​រដ្ឋសភា​ នឹង​ដនឹងដង្ហែពីទីក្រុងប៉ារីសសាធារណរដ្ឋ​បារាំង​មក​ដល់​មាតុប្រទេស​វិញនាថ្ងៃអាទិត្យទី០៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ ព្រឹក​។ តាមកម្មវិធីដែលបានគ្រោងទុក ព្រះសពសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ នឹងតម្កល់ធ្វើពិធីបុណ្យតាមប្រពៃណីសាសនានៅព្រះរាជតំណាក់ ផ្លូវសម្តេចប៉ាន សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២១ ។ សូមបញ្ជាក់ថា សម្តេចក្រុមព្រះ […]

  • វ៉ាក់សាំងចំនួន ៥០ម៉ឺនដូសដែលជាអំណោយរបស់រដ្ឋាភិបាលកម្ពុជា ត្រូវបានជូនរដ្ឋាភិបាល និងប្រជាជនឡាវ

    ភ្នំពេញ៖ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ បានអញ្ជើញប្រគល់វ៉ាក់សាំងចំនួន៥០ម៉ឺនដូស និង រថយន្តដឹកវ៉ាក់សាំងចំនួន៣ គ្រឿង ជាអំណោយសប្បុរសធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជនឡាវ រួចហើយ។ ពិធីប្រគល់ និងទទួល បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ ២០២១នេះ នាខេត្តស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវ (ត្រពាំងគ្រៀល-ណងនុឃាន) រវាង ឯកឧត្តម ម៉ម […]

  • កាកបាទក្រហមកម្ពុជា ផ្ដល់ជូនជែលលាងដៃ ៧៧៣កាតុងដល់មន្ត្រីពេទ្យបង្អែក និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ

    ខេត្តកំពង់ធំ៖ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោកជំទាវ ហួន ចន្ទបូរ៉ា តំណាងកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធី ប្រគល់-ទទួលជែល ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំនួន ៧៧៣កាតុង ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៣ និងមណ្ឌលសុខភាពនានាក្នុងខេត្តកំពង់ធំ នៅសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ ឯកឧត្តម ងួន រតនៈ […]

  • សម្ដេចតេជោ ចេញសារលិខិតអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់ជនមានពិការភាព

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានចេញ​សារលិខិតអបអរក្នុងឱកាសទិវាជនមានពិការភាព កម្ពុជាលើកទី២៣ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៣៩ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ ដោយក្នុងនោះសម្ដេចបានអំពាវនាវឱ្យមានការយកចិត្តទុកដាក់បន្ថែមដល់ជនមានពិការភាព។ សូមអានសារលិខិតដូចខាងក្រោម៖

  • ឯកឧត្តម សាយ សំអាល់៖ កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ ប្រកបដោយចីរភាព និងភាពធន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

    ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានបញ្ជាក់ថា កម្ពុជាប្តេជ្ញាចំពោះគោលការណ៍ផែនការខៀវ (Blue Print) ប្រកបដោយចីរភាព សមធម៌ និងភាពធន់ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់យើង។ ការបញ្ជាក់ជំហររបស់កម្ពុជានេះ ធ្វើឡើងក្នុងវេទិការដ្ឋមន្ត្រី លើក ទី៧ នៃភាពជាដៃគូក្នុងការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា នៃអង្គមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានបន្តថា «ឥឡូវនេះ យើងបានឈានចូលមកដល់ទសវត្សរ៍នៃវិទ្យាសាស្រ្តមហាសមុទ្រ និងការស្ដារប្រព័ន្ធអេកូឡូស៊ី […]

  • ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២

    ភ្នំពេញ៖ ព្រឹទ្ធសភា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ក្នុងសម័យប្រជុំ វិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ដើម្បីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឱ្យស្ថិតលើគន្លងនៃកំណើនខ្ពស់ឡើង និងរស់រវើកវិញក្រោយប្រឈមវិបត្តិកូវីដ១៩។ ឯកឧត្តម ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភាមានប្រសាសន៍ថា អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តី ព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៤សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល និងបានបញ្ជាក់ថា […]