Recent Posts

  • រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី២៥ វិច្ឆិកា

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតជ្រើសតំាងឯកឧត្តម ជាម យៀប ធ្វើជាអនុប្រធានទី១រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលទទួលមរណភាព ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន […]

  • សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍លើកទី៣០

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស

    នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ […]

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលព្រះរាជដំណើរព្រះមហាក្សត្រយាងនិវត្តន៍ពីប្រទេសបារាំង

    នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍ពីប្រទេសបារាំង របស់ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពីព្រះអង្គបានយាងចូលរួមក្នុងមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ ក្នុងឱកាសខួបលើកទី៧៥នៃអង្គការនេះ ដែលបានប្រព្រឹត្តទៅនៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ពីថ្ងៃទី ១០ ដល់ថ្ងៃ ទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ប្រកបដោយព្រះរាជជោគជ័យ។ សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ […]

  • ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់មាតុភូមិវិញហើយ

    ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់មាតុភូមិវិញហើយ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គ បានយាង ទៅចូលរួមក្នុងសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ (UNESCO)។ តាមការគ្រោងទុក ព្រះករុណា នឹងយាងមកដល់មាតុភូមិវិញនៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ។

  • សម្ដេចតេជោ៖ បងប្អូនខ្មែរ និងបរទេស ដែលចូលមកកម្ពុជា មិនតម្រូវឱ្យយកសំណាក ធ្វើតេស្ត និងចត្តាឡីស័កឡើយ បើសិនបានចាក់វ៉ាក់សាំងចំនួន២ដូសរួច

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់បងប្អូនទាំងបរទេស និងខ្មែរ ដែលមកពីប្រទេសក្រៅធ្វើដំណើរចូលមកកម្ពុជា ហើយបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ចំនួន ២ដូសរួចនោះ គឺមិនតម្រូវឱ្យយកសំណាក ដើម្បីធ្វើតេស្តតាមម៉ាស៊ីន PCR ទៀតទេ ត្រូវធ្វើតេស្តរហ័ស និងមិនតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃផងដែរ ដែលបទបញ្ជានេះផ្នែកពាក់ព័ន្ធ ត្រូវចាប់ផ្ដើមអនុវត្តន៍ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅគ្រប់ច្រកចេញ-ចូលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស។ សម្ដេចតេជោថ្លែងបន្តថា ប៉ុន្តែយោងទៅលើអ្វី ដែលបាននិងកំពុងកើត មុនពេលដែលជនបរទេសក្ដី បងប្អូនខ្មែរមកពីបរទេសក្ដី ទាំងខ្មែរក្នុងស្រុក និងខ្មែរក្រៅប្រទេស […]

  • ឯកឧត្តម ស៊ុន ចាន់ថុល៖ ចាប់តាំងពីកម្ពុជាទទួលសន្តិភាព កម្ពុជាបានសាងសង់ស្ពានចំនួន ២០កន្លែង

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងឱ្យដឹងថា ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ កម្ពុជាបានសាងសង់ស្ពានចំនួន ២០កន្លែងឆ្លងកាត់ទន្លេមេគង្គ ទន្លេ បាសាក់ និងទន្លេសាប។ នៅក្នុងកិច្ចសម្ភាសន៍របស់ទូរទស្សន៍ CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ចាប់តាំងពីកម្ពុជាទទួល បានសន្តិភាព និងស្ថិរភាពពេញលេញនៅក្នុងឆ្នាំ១៩៩៨ […]

  • ស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ចំណាយថវិកា ៥៦លានដុល្លារ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី២៣ ខែវិច្ឆិកា

    ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បន្ទាប់ពីចំណាយពេលសាងសង់ចំនួន ៤២ខែ ដោយចំណាយថវិកាសរុបជាង ៥៦លានដុល្លារអាមេរិក។ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានអញ្ជើញចូលរួមដឹកនាំក្រុមការងារគណៈកម្មការ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែ […]

  • ក្រុមហ៊ុនជប៉ុនគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងសន្សំសំចៃខ្ពស់នៅក្រុងតាខ្មៅ

    ក្រុមហ៊ុនជប៉ុនគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងសន្សំសំចៃខ្ពស់នៅក្រុងតាខ្មៅ

    ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាមួយក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co.,Ltd លើ គម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ។ ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ បានអនុញ្ញាតិឱ្យក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co.,Ltd ចុះសិក្សា និងបៀធៀការសុំភ្លើងរវាងអំពូលចាស់ […]

  • ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងស្វែងរកដៃគូវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី និងគ្រោងកាត់បន្ថយពន្ធ ៥០ភាគរយ

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន បានថ្លែងឱ្យដឹងថា កម្ពុជាកំពុងស្វែងរកអ្នកវិនិយោគ មកវិនិយោគស្ថានីយសាកថ្មរថយន្តអគ្គិសនី (EV) ខណៈដែលសព្វថ្ងៃនេះ កម្ពុជានៅមិនទាន់មានស្ថានីយសាកថ្មទេ ដូច្នេះមានការពិបាកក្នុងការបញ្ចុះបញ្ចូលប្រជាជនឱ្យទិញរថយន្ត EV។ ឯកឧត្តម បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNBC អំពីផែនការបច្ចុប្បន្ន ការតភ្ជាប់ និងអនាគតនៃការដឹកជញ្ជូននៅកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា «ការដាក់ឱ្យប្រើប្រាស់រថយន្ត EV កំពុងឋិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅកម្ពុជា។ កម្ពុជាបានរៀបចំសេចក្តីព្រាងគោលនយោបាយដឹកជញ្ជូនផ្លូវគោកដើម្បីលើកទឹកចិត្តប្រជាជនកម្ពុជាឱ្យប្រើប្រាស់រថយន្ត […]