Recent Posts

  • CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៤ ដែលមានទំហំទឹកប្រាក់ជិត ៥៤៥លានដុល្លារអាមេរិក

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤១កន្លែង។ ២- EM AUTOMOBILE […]

  • រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារ

    ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆកានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD ជាមួយគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់ ដែលមានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក។ គម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត […]

  • ឯកឧត្តម សាយ សំអាល់៖ កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ង​​​​ងការដោះស្រាយការប្រែប្រួលអាកាសធាតុ

    ភ្នំពេញ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា «ក្នុ្ងងនាមជាប្រទេសបញ្ចេញឧស្មនផ្ទះកញ្ចក់តិចតួច តែកម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុ»។ ការលើកឡើងបែបនេះរបស់ឯកឧត្តម ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី២៦នៃបណ្តាភាគីអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) នៅទីក្រុងក្លាហ្កូ ចក្រភពអង់គ្លេសកាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា កម្ពុជាបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុ្ងងការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈ៖ ១) បានដាក់ឱ្យដំណើរការថាមពលពន្លឺព្រះអាទិត្យ ដែលមានទំហំជាង ៤០០ មេហ្កាវ៉ាត់ ដែលតំណាងឱ្យ ១៥% នៃប្រភពថាមពលរបស់យើង ២) […]

  • គ្រួសារជួបការលំបាក និងងាយរងគ្រោះ នៅស្រុកស្វាយទាប ខេត្តស្វាយរៀង ៦០គ្រួសារ ទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

    ខេត្តស្វាយរៀង៖ លោកជំទាវ ដួង វណ្ណា ប្រធានកិត្តិយសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង បាននាំយកអំណោយមនុស្សធម៌ចែកជូនជនងាយរងគ្រោះមាន៖ ចាស់ជរា ជនពិការ កុមារកំព្រា អ្នកផ្ទុកមេរោគអេដស៍ ស្ត្រីមេម៉ាយកូនច្រើន អ្នកមានជំងឺប្រចាំកាយ និងក្រីក្រ ចំនួន ៦០ គ្រួសារ មកពីទាំង ៩ ឃុំ ក្នុងស្រុកស្វាយទាប ដែលកំពុងជួបបញ្ហាខ្វះខាតផ្នែកជីវភាពក្នុងបរិបទជំងឺកូវីដ-១៩។ នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោកជំទាវ ដួង វណ្ណា […]

  • «ទីលានតេជោ» នៅក្នុងខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃ២៥ ខែវិច្ឆិកាខាងមុខនេះ

    ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា «ទីលានតេជោ» គ្រោងសាងសង់បញ្ចប់នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ វាជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាមក លេងកម្សាន្ត ។​ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បានចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយទីលានតេជោនេះ សាងសង់ឡើងសម្រាប់ប្រារព្ធពិធីបុណ្យជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ […]

  • សម្តេចតេជោ ហ៊ុន សែន លើកឡើងពីបញ្ហាប្រឈមធំៗរបស់ប្រទេសក្នុងតំបន់អាស៊ាន និងវិធីដោះស្រាយប្រកបដោយវិបុលភាព

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចនូវបញ្ហាប្រឈមរបស់ប្រទេសក្នុងតំបន់អាស៊ាន ដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ១៩ ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីដោះស្រាយបញ្ហាទាំងនេះប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាននោះ សម្ដេចបានលើកឡើងថាអាស៊ានត្រូវប្រកាន់ខ្ជាប់នូវទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក «យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ យើងរីកចម្រើន (We Care, We Prepare, We Prosper)»។ សម្តេចតេជោ បានថ្លែងបែបនេះ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នៅក្នុងសុន្ទរកថា បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ […]

  • កម្ពុជា-ជប៉ុន កំពុងជំរុញឱ្យមានជើងហោះហើរត្រង់ជាមួយគ្នាបន្ថែម ក្រោមលក្ខខណ្ឌទេសចរវ៉ាក់សាំង

    ភ្នំពេញ៖ ទន្ទឹមនឹងការត្រៀមទទួលភ្ញៀវទេសចរអន្តរជាតិដែលចាក់វ៉ាក់សាំងរួចរាល់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងទេសចរណ៍បាននិងកំពុងជំរុញការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចរសុវត្ថិភាពពីទីផ្សារទេសចរណ៍សំខាន់ៗជាច្រើន ក្នុងនោះក៏កំពុងសម្លឹងមើលគោលដៅទីផ្សារទេសចរណ៍នៅប្រទេសជប៉ុនផងដែរ ដើម្បីរៀបចំយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរពីប្រទេសនេះឱ្យបានច្រើន។ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាជាមួយនឹងលោក មីកាមិ ម៉ាសាហ៉ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ជប៉ុន ពិសេសទេសចរចាក់វ៉ាក់សាំងមកទស្សនាកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានពិភាក្សាបន្ថែមជាមួយលោក មីកាមិ ម៉ាសាហ៉ីរ៉ូ ថានឹងជំរុញការបើកឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា-ជប៉ុនបន្ថែមទៀត ក្នុងនោះនឹងមានការរៀបចំពិសេសសម្រាប់ការធ្វើដំណើររបស់ទេសចរជប៉ុនមកកាន់តំបន់គោលដៅទាំងបីខាងលើក្នុងបរិបទកូវីដ១៩នេះ។ […]

  • ក្រសួងព័ត៌មាន ស្នើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side Events)

    ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសមួយ ស្នើដល់ម្ចាស់រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ និងព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូល (Side Events) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ វិច្ឆិកាខាងមុខ។

  • រដ្ឋបាលខេត្តពោធិ៍សាត់ ចាប់ផ្ដើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប

    ខេត្តពោធិ៍សាត់៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនា«ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវ លេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដទៃទៀតនៃគម្រោងគ្រប់គ្រ ងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនេះ បានរៀបចំសិក្សាចាប់តាំងពីឆ្នាំ២០១៤ ហើយបានចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០ ក្រោមកញ្ចប់ថវិកាជា កម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី […]

  • សម្តេចពិជ័យសេនា ទៀ បាញ់៖ «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពតំបន់ អាស៊ីអាគ្នេយ៍»

    ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារ ជាតិអាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-អូស្ត្រាលី សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា «សន្តិភាព និងស្ថិរភាពនយោបាយ គឺជាមូលដ្ឋានដែលមិនអាចកាត់ថ្លៃបាន ក្នុងការពង្រឹងវិបុលភាព និងចីរភាពតំបន់ អាស៊ីអាគ្នេយ៍»។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានឱ្យដឹងថា បើសិនណាមិនមានសន្តិភាព និងស្ថិរ […]