Recent Posts

  • សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមានរៀបចំពិធីមង្គលការ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋរៀបចំពិធីមង្គលការឡើងវិញ ក្រោយប្រកាសបើកប្រទេស ប៉ុន្តែមង្គលការនោះ ត្រូវកំណត់ឱ្យមានភ្ញៀវចូលរួមច្រើនបំផុតត្រឹម២០០នាក់ប៉ុណ្ណោះ ហើយក្នុងនោះមិនរាប់បញ្ចូលទាំងអ្នកផ្តល់សេវានានានោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា «រៀបការ ម្សិលមិញខ្ញុំបញ្ជាក់ហើយ អនុញ្ញាតឱ្យចូលរួមច្រើនបំផុត២០០នាក់ តែមិនគិតចំពោះអ្នកបម្រើសេវា ព្រោះបើមិនអញ្ចឹងអនុវត្តមិនបានទេ ហើយអ្នកបម្រើសេវានេះ មានទាំងអ្នករត់តុ ចុងភៅ និងអ្នកបម្រើសេវាអាពាហ៍ពិពាហ៍ផ្សេងៗទៀត និងថ្ងៃខាងមុខអាចនឹងបើកឱ្យមានភ្ញៀវចូលរួមមង្គលការច្រើនជាងនេះ»។ គួរបញ្ជាក់ផងដែរថា សម្ដេចតេជោ បានប្រកាសបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរស់នៅជាមួយកូវីដ១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា […]

  • អគារទីស្តីការក្រសួងមហាផ្ទៃថ្មី ចំណាយថវិកាប្រមាណជាង ៦០លានដុល្លារ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា អគារទីស្តីការក្រសួងមហាផ្ទៃថ្មី បានចំណាយថវិកាសាងសង់ប្រមាណជាង ៦០លានដុល្លារ ដែលនឹងធ្វើពិធីចុះបឋមសិលាសាងសង់នៅទីតាំងចាស់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។ សម្តេចតេជោបានលើកឡើងថា ក្នុងឆ្នាំនេះមានក្រសួងចំនួន៣បានដាក់សម្ពោធឱ្យដំណើរដូចជា ក្រសូងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងដែលនឹងត្រូវសម្ពោធខួបលើកទី២៣ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១នោះ គឺក្រសួងការពារជាតិ។ សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដែមថា បើតាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃបានឱ្យដឹងថា […]

  • ជាតិជាកូនកសិករ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវប្រជាពលរដ្ឋ

    តាកែវ៖ ជាតិជាកូនកសិករដែលមានកំណើតកើតជាលើដែនដីជនបទ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧត្ដមភរិយាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានដឹកនាំឧត្តមភរិយាមន្ដ្រីថ្នាក់ដឹកនាំ អញ្ជើញចុះច្រូតកាត់ប្រមូលផលស្រូវ នៅភូមិក្រាំងធ្នុង ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្ដតាកែវ។ ជាមួយស្នាមញញឹមដ៏ពព្រាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឧត្តមភរិយាថ្នាក់ដឹកនាំដទៃទៀត បានរួមគ្នាចុះស្រែច្រូតស្រូវអស់ជាច្រើនស្រែដោយក្តីរីករាយ និងហាក់គ្មានការនឿយហត់អ្វីឡើយ។ ថ្វីដ្បិតតែសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឧត្ដមភរិយាថ្នាក់ដឹកនាំកំពូលរបស់ជាតិ តែសម្តេចជាកុលស្ត្រីមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅក្នុងជីវភាពជាកសិករ ស្រលាញ់ការដាំដុះបន្លែផ្លែឈើ […]

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធអគារទីស្តីការថ្មីក្រសួងរៀបចំដែនដី

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមសម្ពោធអគារទីស្ដីការថ្មីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានទីតាំងស្ថិតនៅ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាប៉ែកខាងជើងឆៀងខាងលិច រាជធានីភ្នំពេញ។ អគារទីស្ដីការថ្មីក្រសួងរៀបចំដែនដី ត្រូវបានប្រារព្ធពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ និងបានបញ្ចប់ការសាងសង់ទាំងស្រុងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ដោយចំណាយពេលសាងសង់ ១ឆ្នាំ ១ខែ និង២០ថ្ងៃ។ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ សាងសង់នៅលើផ្ទៃដីទំហំ ៤.៥ហិកតា […]

  • ព្រះករុណាព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទាន ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា ចូលក្រាបបង្គំគាល់ និងថ្វាយសារតាំង

    ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទាន ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

  • ស្ត្រីសម្រាលបានកូនភ្លោះបី ទទួលបានអំណោចពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

    ភ្នំពេញ៖ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា បាននាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។ ទារកភ្លោះទាំងបីនាក់នេះ កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅមន្ទីរកាល់ម៉ែត ដោយការវះកាត់ […]

  • ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់

    វ៉ាក់សាំង COVAXIN របស់ឥណ្ឌាត្រូវបានក្រសួងសុខាភិបាល អនុញ្ញាតឱ្យប្រើក្នុងលក្ខខណ្ឌបន្ទាន់

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញវិញ្ញាបនបត្រអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ COVAXIN ក្នុងលក្ខខណ្ឌបន្ទាន់។ សូមអានលិខិតខាងក្រោម៖

  • ជនពិការភាពទីទ័លក្រ ទទួលបាន «ផ្ទះមនុស្សធម៌» ពីកាកបាទក្រហមកម្ពុជា

    ខេត្តកំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម មេគណខេត្ត និងក្រុមការងារ និមន្ត និងអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់ផ្ទះមនុស្សធម៌ទី៦ ជូនដល់ជនពិការភាពទីទ័លក្រឈ្មោះ ឈុន ម៉េន អាយុ ៦៣ឆ្នាំ រស់នៅភូមិអំពិលទ្វារ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។

  • ឯកឧត្តម ស៊ុន ចាន់ថុល៖ កម្ពុជាកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនី

    ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រសួងកំពុងរៀបចំគោល នយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) និងត្រូវធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVs នៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងដូច្នេះនៅក្នុងកម្មវិធីក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Raffles le Royal នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១។ បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់បន្ថែមទៀតថា រថយន្តដើរដោយថាមពលអគ្គីសនី […]

  • កងពលតូចថ្មើរជើងលេខ៥១ ទទួលបានម៉ាស និងជែល អំណោយរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ

    ម៉ាសក្រណាត់ចំនួន ១១ ៨៥៦ម៉ាស និង ជែលលាងដៃចំនួន ៩ ៨៨០ដប ដែលជាអំណោយឧបត្ថម្ភរបស់ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក