Recent Posts
លោកបណ្ឌិត ថោង ខុន ចុះជួបសំណោះសំណាលជាមួយអាជីវករនៅផ្សារតាំងគោក និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ
លោកបណ្ឌិត ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះជួបសំណោះសំណាល ផ្សព្វផ្សាយគោលនយោបាយ និងបង្រៀនគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដល់អាជីករលក់ដូរ នៅផ្សារតាំងគោក នៅស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាមួយនឹងការចុះជួបសំណេះសំណាល និងជម្រុញដល់បវប្អូនអាជីវករនៅផ្សារតាំងគោកឱ្យអញ្ជីញទៅបោះឆ្នោត បងប្អូនអាជីវករក៏បានបង្ហាញការស្វាគមន៍ ជាមួយនឹងស្នាមញញឹមប្រកបដោយភាពស្និទ្ធស្នាល និងបានបញ្ជាក់ថា ពួកគាត់ស្គាល់ច្បាស់ពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា ជាមួយនឹងការប្តេជ្ញាចិត្តទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឱ្យសម្តេចតេជោ បានបន្តដឹកនាំប្រទេសកម្ពុជា នាំមកនូវសុខសន្តិភាព […]
ឯកឧត្តម វ៉ី សំណាង ចុះពិនិត្យផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅស្រុកសំរោងទង
នាព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចុះពិនិត្យដំណាំស្រូវ និងផលដំណាំផ្សេងៗ របស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅភូមិត្រពាំងសាប ឃុំរលាំងគ្រើល ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សម្ដេចក្រឡាហោម ស ខេង បន្តដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
នាថ្ងៃសុក្រ ៥រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកសំឡូត និងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ […]
ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីសម្រួលការធ្វើដំណើរភ្ញៀវទេសចរ
ខេត្តព្រះសីហនុ៖ ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ ដែលជាកំពង់ផែដ៏ធំមួយដែលអាចចេញចូលអូប័រទេសចរណ៍តូចធំ ២០គ្រឿងក្នុងពេលតែមួយ និងជាទីចំណតដ៏សុវត្ថិភាពតែមួយគត់ សក្កិសមជាកំពង់ផែទេសចរណ៍ដ៍មានសក្តានុពលប្រចាំខេត្តព្រះសីហនុ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេចរទាំងជាតិ និងអន្តរជាតិ។ ពិធីនេះដែរបានធ្វើឡើងដោយមានការចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, ឯកឧត្តម លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ លោក លោកស្រី តំណាងក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា, អ្នកឧកញ៉ា ទៀ វិចិត្រ […]
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង
សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។
ឯកឧត្តម ហែម ពិសិដ្ឋ បើកកិច្ចប្រជុំពិនិត្យពិភាក្សា លើបញ្ជីឈ្មោះ និងចាត់ក្រុមការងារស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ច
នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា លើបញ្ជីឈ្មោះ និងចាត់ក្រុមការងារសម្រាប់ចុះសម្រង់អត្តសញ្ញាណកម្មគ្រួសារយោធិន នគរបាលការពារព្រំដែន គ្រួសារអតី យុទ្ធជន និវត្តជន និងប្រជាពលរដ្ឋក្រីក្រ ដែលបានដាក់ពាក្យស្នើសុំផ្ទះ និងដីសម្បទានសង្គមកិច្ច ស្ថិតនៅឃុំចន្ទ្រា ស្រុកចន្ទ្រា និងឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីរពាក់ព័ន្ធ លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តការសឹករងស្វាយរៀង […]
សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការប្រចាំឆ្នាំសារពើពន្ធ២០២៤ សម្រាប់គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមា
នៅរសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្ដដា ឆ្នាំ២០២៣ លោកស្រី វិន ស៊ីធួន អភិបាលរងខេត្តបានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំផែនការសកម្មភាពការងារប្រចាំឆ្នាំសារពើពន្ធ២០២៤ សម្រាប់គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ប្រធានមន្ទីរបរិស្ថាន អនុប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ អង្គការ WCS អជ្ញាធរស្រុកកែវសីមា អភិបាលរងស្រុកស្នួល អភិបាលរងស្រុកអូររាំង អភិបាលរងក្រុងសែនមនោរម្យ មេឃុំ-ចៅសង្កាត់ពាក់ព័ន្ធ មន្រ្តីឧទ្យានុរក្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅទីស្នាក់ការដែនជម្រកសត្វព្រៃកែវសីមា។
រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំអនុវត្តគម្រោងកិច្ចការពារកុមារប្រចាំត្រីមាសទី២ និងលើកទិសដៅត្រីមាសបន្ទាប់
នៅរសៀលថ្ងៃទី ០៦ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ត និងកុមារ បានអញ្ជេីញដឹកនាំកិច្ចប្រជុំ ក្រុមការងារអនុវត្តគម្រោងកិច្ចការពារកុមារខេត្តស្ទឹងត្រែងប្រចាំ ត្រីមាសទី២ និងលើកទឹសដៅការងារសំរាប់អនុវត្ត ត្រីមាសទី៣ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង។
អគារសិក្សាថ្មី១ខ្នង ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ត្រូវបានពិធីសម្ពោធដាក់ឱ្យប្រើប្រាស់
នៅរសៀលថ្ងៃព្រហស្បតិ៍៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី១ខ្នង ស្មើ៥បន្ទប់ ផ្ទះស្នាក់នៅរបស់គ្រូ១ខ្នង ស្មើ២បន្ទប់ និងមានបង្គន់អនាម័យចំនួន៧បន្ទប់ ដែលជាអំណោយរបស់អង្គការសម្រេចសុបិនកុមារកម្ពុជា ស្ថិតក្នុងបរិវេណអនុវិទ្យាល័យអណ្ដូងកន្ទួត ក្នុងភូមិ គោករកា ឃុំដូនបា ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។ អនុវិទ្យាល័យអណ្ដូងកន្ទួត ត្រូវបានកកើតឡើងក្នុងឆ្នាំ២០១៨ ក្រោមការផ្ដួចផ្ដើមរបស់សហគមន៍ […]
ឯកឧត្តម សុខ លូ អញ្ជើញចុះពិនិត្យបរិវេណជុំវិញប្រាសាទឯកភ្នំ ដើម្បីកែលម្អ ទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពបរិវេណជុំវិញប្រាសាទឯកភ្នំ ស្ថិតក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ដើម្បីពិនិត្យ និងពិភាក្សាគ្នាក្នុងការកែលំអជុំវិញរមណីយដ្ឋានប្រាសាទឯកភ្នំ ឱ្យកាន់តែមានភាពទាក់ទាញទេសចរទស្សនាមកកាន់តែច្រើនឡើង ៕