Recent Posts

  • ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង ទទួលបានវគ្គ​បណ្តុះបណ្តាលពិសេស

    នៅ​ព្រឹក​ថ្ងៃពុធ ៣រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៣ ក្រុមការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង និង​មន្ត្រី​មន្ទីរពេទ្យ​ពាក់ព័ន្ធ​មួយចំនួន​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីអំពី សំណុំ​ឧបករណ៍​តាមដាន​ការ​កែ​លម្អ​រ​គុណភាព​សេវា​សុខាភិបាល​កម្រិត២ (NQEMT2) និង​ការប្រើ​ប្រាស់​ឧបករណ៍​វាយតម្លៃ​តាមរយៈ​បច្ចេកវិទ្យា​ទំនាក់ទំនង​និង​ព័ត៌មាន (ICT) ។ ​វគ្គ​បណ្តុះបណ្តាល​នេះ​បាន​រៀបចំ​នៅ​បន្ទប់​ប្រជុំ​មន្ទីរពេទ្យ និង​ចូលរួម​សម្របសម្រួល និង​ធ្វើ​បទ​បង្ហាញ​ដោយក្រុម​ការងារ​វាយតម្លៃ​ស្តង់ដារ​នៃ​ការ​ទទួលស្គាល់​គុណភាព​សេវា​មន្ទីរពេទ្យ​នៅ​ប្រទេស​កម្ពុជា(CHAS)នៃ​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ដើម្បី​ឱ្យ​ក្រុមការងារ​របស់​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ទទួល​បាន​ចំណេះដឹង​បន្ថែម​និង​ត្រៀម​ចាប់ផ្តើម​អនុវត្ត​ការវាយតម្លៃ​ខ្លួនឯង​ដោយ​ប្រើICT លើ​ការងារCHAS នៅក្នុង​មន្ទីរពេទ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

  • គ.ជ.ប ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការ​កែសម្រួល​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​សេចក្ដីសម្រេច​ស្ដីពី​ការ​កែសម្រួល​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្​ដ នីតិកាល​ទី៧ ឆ្នាំ២០២៣​។

  • ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្តព្រះវិហារ ​អញ្ជេី​ញក្នុង​ពិធី​ប្រកាស​ដា​ក់​ឲ្យ​ប្រេី​ប្រាស់​បន្ទប់​កុំព្យូទ័រ​នៅក្នុង​វិទ្យាល័យ​គូលែន

    នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២៣ ឯកឧត្តម គីម រិទ្ធី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​អញ្ជេី​ញក្នុង​ពិធី​ប្រកាស​ដា​ក់​ឲ្យ​ប្រេី​ប្រាស់​បន្ទប់​កុំព្យូទ័រ​នៅក្នុង​វិទ្យាល័យ​គូលែន ដែល​ជាអំណោយ​របស់​ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាល​ខេត្ត​ព្រះវិហារ​ នៅ​វិទ្យាល័យ​គូលែន ស្រុក​គូលែន ខេត្តព្រះវិហារ​។  

  • ឯកឧត្ដម ប៉ែន កុសល្យ​ អភិបាលខេត្តឧត្ដរមានជ័យ​ ចុះ​ប្រគល់​ផ្ទះ​មួយ​ខ្នង និង​រទេះជនពិការ​ចំនួន៦ ជូន​ដល់​គ្រួសារ​អតីត​យុទ្ធជន នៅ​ឃុំ​ចុងកាល់

    នៅ​ថ្ងៃអង្គារ ២រោច ខែ​បឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ​នឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ឧត្ដរមានជ័យ និង​ជា​ប្រធាន​កិត្តិយស​សមាគមន៍​អតីត​យុទ្ធជន​ខេត្តឧត្ដរមានជ័យ និង​ឯកឧត្ដម ង៉ែត ចាន់​ថុន សមាជិក​គណ:កម្មា​ធិការ​កណ្តាល​សមាគម​អ​តីយទ្ធ​ជន​កម្ពុជា និង​ជា​អនុប្រធាន គណ:អភិវឌ្ឍន៍​របស់​សមាគម​អ​តី​យុទ្ធជន​កម្ពុជា ទទួល​ជួយការ​ងារ​អតីត​យុទ្ធជន ទិស​យោធា​ភូមិភាគ​ទី៤ និង​ភូមិភាគ​ទី៥ អមដំណើរ ដោយ ឯកឧត្ដម​អភិបាលរងខេត្ត លោកស្នងការ​រង​នគរបាល​ខេត្ត […]

  • លោក អ៊ុយ រិទ្ធី អ្នក​ត្រូល​ឆាវ​ឆាវ ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​ក​លេខា​សម្តេច​តេជោ ហ៊ុន សែន

    លោក អ៊ុយ រិទ្ធី អ្នក​ត្រូល​ឆាវ​ឆាវ ត្រូវ​បាន​តែងតាំង​ជាស​មា​ជិ​ក​លេខា​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា មាន​ឋានៈ​ស្មើ​ប្រធាន​នាយក​ដ្ឋាន​។ អនុក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ជូន​លោក អ៊ុយ រិទ្ធី ត្រូវ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣កន្លង​ទៅ​ថ្មី​ៗ​នេះ​។ សូម​បញ្ជាក់​ថា លោក អ៊ុយ រិទ្ធី គឺជា​ម្ចាស់​សំឡេង​ក្នុង​វីដេអូ​កម្សាន្ត​សប្បាយ ដែល​មាន​រូបភាព​តួអង្គ​ក្នុង​រឿង​សាម​កុក ជាពិសេស​វីដេអូ​របស់​ឆាវ​ឆាវ រហូត​គេ​ហៅ​វីដេអូ​នោះ​ថា «ត្រូល​ឆាវ​ឆាវ»។ ការ​បញ្ចូល​សំឡេង​នោះ​ទទួល​បាន​ប្រជាប្រិយ​ភាព​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​។ ថ្មី​ៗ​បុរស​ជា​ម្ចាស់​សំឡេង និង​ជា​អ្នកធ្វើ​វីដេអូ​នេះ ក៏បាន​ធ្វើ​វីដេអូ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត និង​អំពាវនាវ​ពលរដ្ឋ​ឱ្យ​គាំទ្រ​បក្ស​ប្រជាជន​កម្ពុជា​ផង​ដែរ​៕

  • ឯកឧត្តម ម៉ៅ ធនិន បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីចំនួន ១១ករណី​ នៅស្រុកអង្គរជ័យ

    ព្រឹក​ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត និង​ឯកឧត្តម ញ៉ូវ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ និង​ដោះស្រាយ​ករណី​សំ​ណេីរ​សូម​ណូម​ពរ​ផ្លូវ​ធ្វើ​ដំណើរ​ ចំនួន១១ ករណី​ មាន​ចំនួន ៧​ ឃុំ ។ ការ​ជួប​សំណេះសំណាល​ធ្វើ​ឡេីង​នៅ​បរិវេណ​ វត្ត​ត្រ​ពាំង​ខ្វា ឃុំ​ភ្នំកុង ស្រុក​អង្គរជ័យ​ ខេត្តកំពត ក្នុង​ឱកាស​ចុះ​ជួប​ឯកឧត្តម​ ក៏​បាន​ឱ្យ​ក្រុមការងារ​រៀប​ចំ​អាហារ​ថ្ងៃ​ត្រង់​ជូន​ប្រជាពលរដ្ឋ​ ដែល​បា​ន​មក​ចូល​រួម​ទាំង​អស់​គ្នា​ផង​ដែរ​។

  • លោក សាយ សំ​អាល់​៖ ការ​បំផុស​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត គឺ​ជាប្រឆាំង និង​ចង់​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​

    លោក សាយ សំ​អាល់ ប្រធាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​ចុះមូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​គូសបញ្ជាក់​ថា ការ​បំផុស​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូលរួម​បោះឆ្នោត និង​ការ​គូស​បំផ្លាញ​សន្លឹកឆ្នោត​ជា​ការបំផ្លាញ​លទ្ធិ ប្រជាធិបតេយ្យ​របស់​កម្ពុជា​។ មិន​តែប៉ុណ្ណោះ​ជន​ទាំងនោះ មាន​ចេតនា​សើរើ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ប្រឆាំង​ជាមួយនឹង​រដ្ឋ និង​បង្ក​ចលាចល​ផ្សេង​ៗ​ក្នុង​សង្គម​កម្ពុជា ទាំងអស់​នេះ​ជា​ការ​រំខាន​ដំណើរ និង​សុខ​សន្តិភាព​ដែល​កម្ពុជា​កំពុង​មាន​។ ប្រសាសន៍​លើកឡើង​របស់​លោក​នេះ ធ្វើឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក-សមាជិកា គណៈកម្មាធិការ​គណបក្ស​ឃុំ​ចំនួន​៨ គឺ​ឃុំ​កែវ​ផុស ឃុំ​ទំនប់រលក ឃុំ​កំពេញ ឃុំ​អូរត្រេះ នៃ​ស្រុក​ស្ទឹងហាវ និង​ឃុំ​បិតត្រាំង ឃុំ​រាម ឃុំ​អូរជ្រៅ ឃុំ​បឹងតាព្រហ្ម នៃ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី៥ ខែកក្កដា […]

  • ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​ពិនិត្យ​ព្យាបាល​ពលរដ្ឋ ១៨,២៨០នាក់ ដោយ​ឥតគិតថ្លៃ

    បន្ទាប់ពី​ដំណើរការ​ងារ​ពេញ​មួយ​អាណត្តិ​រួចមក ក្រុម​គ្រូពេទ្យ​ស្ម​គ្រ័​ចិត្ត លោក ខៀវ កា​ញា​រី​ទ្ធ បាន​រៀបចំ​ពិធី​បូកសរុប​លទ្ធផល​ការងារ​របស់​ខ្លួន នៅ​ព្រឹក​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នា​សណ្ឋាគារ​ភ្នំ​ប្រុស ភ្នំ​ស្រី ខេត្ត​កំពង់ចាម ក្រោម​អធិបតីភាព លោក លី វ៉ាន់​ហុង ប្រតិភូ​រា​ជ​ដ្ឋា​ភិបាល​កម្ពុជា ទទួលបន្ទុក​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ជា​តំណាង លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន និង​វត្តមាន លោក ហាន កុសល អភិបាលរងខេត្ត​តំណាង​លោក […]

  • ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង ​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ

    នៅ​ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហែម ពិ​សិដ្ឋិ អភិបាលរងខេត្ត​ស្វាយរៀង តំណាង​ឯកឧត្តម ម៉ែ​ន វិបុល អភិបាលខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​ផ្តល់​យោបល់​លើ​នីតិវិធី​នៃ​ការផ្ទេរ​កម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឈ្មោះ ខោល ខេន ប្រពន្ធ​ឈ្មោះ​ ឆឹម ស្រី​នី​ត ស្ថិតនៅ​ភូមិ​បឹង​អណ្តែង ឃុំ​តាសួស ស្រុក​ស្វាយជ្រំ​។ អញ្ជើញ​ចូលរួម​ក្នុង​ឱកាស​នោះ​មាន លោក​ប្រធានមន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​សុរិយោដី​ខេត្ត លោក​អភិបាល អភិបាលរងស្រុក​ស្វាយជ្រំ លោក​ប្រធាន​ការិយាល័យ​រៀបចំ​ដែនដី នគរូបនីយកម្ម​សំណង់ និង​ភូមិបាល​សាលាស្រុក​ស្វាយជ្រំ និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

  • រដ្ឋបាលខេត្ត​មណ្ឌលគិរី បើកកិច្ចប្រជុំ​សាមញ្ញ​លេី​ក​ទី​ ៤៩អាណត្តិ​ទី៣​ របស់​ក្រុមប្រឹក្សា​ខេត្ត​

    នៅ​ព្រឹក​ថ្ងៃពុធ​ ៣​ រោច​ ខែ​បឋមាសាឍ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.​ ២៥៦៧​ ត្រូវ​នឹង​ថ្ងៃទី​ ៥​ ខែក​ក្ដ​ដា​ ឆ្នាំ២០២៣​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​ក្រុមប្រឹក្សា​ខេត្ត​លើក​ទី៤៩ អ​ណ​ត្តិ​ទី៣ ក្រោម​អធិបតីភាព​ឯកឧត្តម ម៉ែ​ន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​ឯកឧត្តម ថង សា​វុន អភិបាល នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​អភិបាលរងខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង៣ នាយក […]