Month: August 2020

  • ក្រសួងសុខាភិបាល បាន ណែនាំ នូវ វិធានការ ៧ ចំណុច ដើម្បី អនុវត្ត ឲ្យ បាន គ្រប់ៗ គ្នា ក្នុងអំឡុង ពិធីបុណ្យ កាន់បិណ្ឌ ននិងភ្ជុំបិណ្ឌ

    ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាស អំពាវនាវ និង ក្រើនរំលឹក ដល់ បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ ត្រូវ បន្ត អនុវត្ត ការការពារ ការចម្លង វីរុស កូ វីដ ១៩ ដោយ បង្កើន ការប្រុងប្រយ័ត្ន ខ្ពស់ ក្នុងអំឡុង ពិធីបុណ្យ កាន់បិណ្ឌ និង ភ្ជុំបិណ្ឌ ដែល […]

  • សម្ដេច​តេ​ជោ ក្រើនរំលឹក និង​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ខណៈ​បុណ្យ​ភ្ជុំបិណ្ឌ​ខិតជិត​មកដល់

    សម្ដេច​តេ​ជោ ក្រើនរំលឹក និង​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព ខណៈ​បុណ្យ​ភ្ជុំបិណ្ឌ​ខិតជិត​មកដល់

    ភ្នំពេញ៖ ខណៈដែល​ពិធី​កាន់បិណ្ឌ​នៃ​បុណ្យ​ភ្ជុំបិណ្ឌ​នឹង​មកដល់​នាពេល​យ៉ាងខ្លី​ខាងមុខនេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អំពាវនាវ និង​ក្រើនរំលឹក ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឱ្យបាន​គ្រប់គ្នា ជាពិសេស​ការពារ​ខ្លួន​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ-១៩ ។ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សម្ដេច​តេ​ជោ នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២០ បានសរសេរថា នៅសល់តែ​បី​ថ្ងៃ​ទៀត​ទេ ពិធី​កាន់បិណ្ឌ​នឹង​មកដល់​តាម​ប្រពៃណី​ទំនៀមទម្លាប់​សាសនា នៅក្នុង​ឱកាស​នៃ​ពិធី​កាន់បិណ្ឌ​ភ្ជុំបិណ្ឌ​ដែល​នឹង​ចូល​មកដល់​ក្នុងពេល​យ៉ាងខ្លី​ខាងមុខនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​យកចិត្តទុកដាក់​ថែរក្សា​សុខភាព​ឲ្យ​បាន​គ្រប់គ្នា ជាពិសេស​សូម​ការពារ​ខ្លួន​ចៀស​ផុតពី​ជំងឺឆ្លង Covid-19 ហើយ​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​បន្ត​ពាក់​ម៉ាស​ការពារ ឧស្សាហ៍​ដុស​សម្អាត​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឱ្យបាន​ជាប្រចាំ។ សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា នៅថ្ងៃនេះ […]

  • ឯកឧត្តម គន់ គីម អញ្ជើញ​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​កង​ពល​ធំ អន្តរាគមន៍​លេខ៣

    ឯកឧត្តម គន់ គីម អញ្ជើញ​ចូលរួម​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​កង​ពល​ធំ អន្តរាគមន៍​លេខ៣

    ភ្នំពេញ៖ ឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី និង​ជា​អនុ ប្រធាន​ទី១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន ជំនាញ​គ្រប់ គ្រង​គ្រោះមហន្តរាយ​របស់​កង​ពល​ធំ​អន្តរាគមន៍​លេខ៣ នៅ​ថ្ងៃ​ថ្ងៃ​សៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០ ដោយមាន​ការចូលរួម​ពី​មេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃ​កងពលធំ​អន្តរាគមន៍​លេខ៣ ជាច្រើនរូប​នៅ​ទីបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ៣ ស្ថិតក្នុង​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស្រី […]

  • ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ រោងចក្រ​ផលិត​ទឹកស្អាត​ភ្នំ​វាល​ចាប

    ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​សម្ពោធ រោងចក្រ​ផលិត​ទឹកស្អាត​ភ្នំ​វាល​ចាប

    បាត់ដំបង៖ នៅ​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​លោកជំទាវ ទេព បុប្ផា ចម ប្រសិទ្ធិ អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សមិទ្ធិផល​ប្រព័ន្ធ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត នៅ​ទីលាន​ហ្វឹកហ្វឺន​បាញ់​គ្រាប់​ពិត​មរតក​តេ​ជោ សែន ភ្នំ​វាល​ចាប ខេត្តបាត់ដំបង។ ឯកឧត្តម កិត្តិ​សេដ្ឋា​បណ្ឌិត ចម ប្រសិទ្ធិ បាន​មានប្រសាសន៍ថា ការសម្ពោធ​ដាក់ឱ្យ​ដំណើរ​រោងចក្រ​ផលិត​ទឹកស្អាត​ភ្នំ​វាល​ចាប […]

  • រំភើបណាស់! សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ​ហ៊ុនសែន​ ឧបត្ថម្ភ​ថវិកា ​២ម៉ឺន​ដុល្លារ​ ដល់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​

    សៀមរាប៖ កាកបាទក្រហមកម្ពុជា ដែល​មាន​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ​ជា​ប្រធាន​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ​២០,០០០​ដុល្លារ ​(ពីរ​ម៉ឺន​ដុល្លារ​អាមេរិក)​ ដល់​មន្ទីរ​ពេទ្យ «កុមារអង្គរ ​ខេត្ត​សៀមរាប» ក្នុង​ឱកាស​ដែល​មន្ទីរពេទ្យ​នេះ ​ប្រារព្ធ​កម្មវិធី​ បុណ្យ​ផ្កា​ប្រាក់​មហា​សាមគ្គី ​ឆ្នាំ​ទី៧​ ដើម្បី​រក​មូលនិធិ​សម្រាប់​ការ​ព្យាបាល ​និង​ថែ​ទាំ​សុខភាព កុមារ-ទារក​ ប្រមាណ​ជាង ​៥០០នាក់ ក្នុងមួយថ្ងៃ​ដោយ​ឥតគិត​ថ្លៃ។ លោកស្រី ម៉ែន នារីសោភ័គ អគ្គ​លេខាធិការ​រង​ទី១​ កាកបាទក្រហមកម្ពុជា បានពាំនាំ​ប្រសាសន៍ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត […]

  • ព្រះមហាក្សត្រ ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ «ឧ​ត្ត​ម​សេនីយ៍​ត្រី» ដល់​នាយ​នគរបាល​ជាន់ខ្ពស់​ចំនួន ៣៧រូប

    ព្រះមហាក្សត្រ ត្រាស់បង្គាប់​តម្លើង​ឋានន្តរស័ក្តិ «ឧ​ត្ត​ម​សេនីយ៍​ត្រី» ដល់​នាយ​នគរបាល​ជាន់ខ្ពស់​ចំនួន ៣៧រូប

    ភ្នំពេញ៖ ឧ​ត្ត​ម​សេនីយ៍​ត្រីព្រះករុណា​ព្រះបាទ​សម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់ តម្លើង​ឋានន្តរស័ក្តិ ឧ​ត្ត​ម​សេនីយ៍​ត្រី ដល់​នាយ​នគរបាល ៣៧រូប ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​កម្ពុ​ជា នៃ​ក្រសួងមហាផ្ទៃ។ អាន​ខ្លឹម​សារលិខិត​ដូចខាងក្រោម៖

  • ក្រសួងសុខាភិបាល៖ អ្នកជា​សះស្បើយ​អ្នកជំងឺ​កូ​វីដ-១៩ ចំនួន០៦នាក់​ទៀត ខណៈ​អ្នក​ឆ្លង​ថ្មី​មិនមាន​នោះទេ (ថ្ងៃនេះ)

    ក្រសួងសុខាភិបាល៖ ១៥ថ្ងៃ​ជាប់​គ្នា​ហើយ ដែល​កម្ពុជា​គ្មាន​ករណី​ថ្មី និង​គ្មាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០នេះ ស្ថានភាព​ជំងឺ​កូ​វីដ-១៩ នៅ​កម្ពុជា រកឃើញ​អ្នកមាន​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៧៣នាក់ (ស្រី៥៤នាក់ និង​បុរស២១៩នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ សរុប​ទូទាំងប្រទេស មាន​ចំនួន២៦៥នាក់ (ស្រី ៥៤នាក់ និង​បុរស ២១១នាក់) និង​អ្នក​សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ មាន​ចំនួន០៨នាក់។ នៅថ្ងៃនេះ​ក្រសួង​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយ​បើ​គិត​តាំងពី​ថ្ងៃទី១៥ ដល់ ថ្ងៃទី២៩ ខែសីហា​នេះ […]

  • អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ប្រែក្លាយ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​ទាំងស្រុង​ឱ្យទៅជា​កន្លែង​ដ៏​ស្រស់ស្អាត និង​ទាក់ទាញ​បំផុត

    ភ្នំពេញ៖ បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​ទាំងស្រុង នឹង​រៀបចំ​ប្រែក្លាយ​រូបរាង​ទៅជា​ទិដ្ឋភាព​មួយ​កាន់​តែមាន​សម្រស់​ស្រស់ស្អាត​ជាមួយនឹង​ភាព​បៃតង​នៃ​ដើមឈើ វាលស្មៅ និង​ផ្កា​ចម្រុះ​ពណ៌។ នេះ​បើ​យោងតាម​ការបញ្ជាក់​ពី​លោកឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា។ ពេលនេះ​ក្រុមការងារ​អាជ្ញាធរ​ជាតិ​អប្សរា កំពុងតែ​មមាញឹក​នៅក្នុង​ការរៀបចំ​សួនច្បារ​បន្ថែមទៀត ដោយ​ការដាំ​ស្មៅ ដាំ​កូនឈើ ដាំ​ផ្កា​លម្អ រៀបចំ​ផ្លូវ​ដើរ កាត់​ស្មៅ និង​ថែទាំ​រុក្ខជាតិ​ដែល​ដាំ​ហើយ​យ៉ាងសកម្ម។ ក្រៅពីនេះ ក្រុមការងារ​ក៏បាន​រៀបចំ​ប្រព័ន្ធ​រំដោះ​ទឹក រួមទាំង​ការរៀបចំ​សណ្តាប់ធ្នាប់ផ្សេងៗកាន់តែ​ប្រសើរ​ជាង​មុន ដើម្បីឱ្យ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត​កាន់​តែមាន​របៀបរៀបរយ​និង​ស្រស់ស្អាត​គួរឱ្យ​ចាប់អារម្មណ៍​ពី​សំណាក់​ភ្ញៀវទេសចរ ដែល​មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ដើម្បី​លម្ហែចិត្ត​លម្ហែកាយ​និង​ផ្តិត​យក​រូបភាព​ដ៏​ស្រស់ត្រកាល​ទាំងនេះ​ទុកជា​អនុស្សាវរីយ៍។ ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង​រៀបចំ​សួនច្បារ​នៅ​ខាងលិច ប្រាសាទអង្គរវត្ត​នេះ បានចាប់ផ្តើម​ពី​ដើមឆ្នាំ២០២០ ជាមួយនឹង​ការរុះរើ​សំណង់​តូប​លក់ដូរ ផង។ គិត​មកដល់ពេលនេះ យុទ្ធនា​ការរុះរើ​សំណង់​ភោជនីយដ្ឋាន […]

  • កម្ពុជា​ជា​ប្រទេស​នៅក្នុង​តំបន់​តែមួយគត់ ដែល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ ដើម្បី​ការពារ​មនុស្ស​ទាំងអស់​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ

    កម្ពុជា​ជា​ប្រទេស​នៅក្នុង​តំបន់​តែមួយគត់ ដែល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ ដើម្បី​ការពារ​មនុស្ស​ទាំងអស់​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ

    ភ្នំពេញ៖ មានតែ​ប្រទេស​កម្ពុជា​មួយគត់​នៅក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍ ដែល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស។ នេះ​បើតាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​អ​គ្នេ​យ៍។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​មួយ​នេះ​បានធ្វើការ​កត់សម្គាល់ថា កម្ពុជា​គឺជា​ប្រទេស​តែមួយគត់​ដែល​បានផ្តល់​សច្ចាប័ន​លើ អនុសញ្ញា​អន្តរជាតិ​ដើម្បី​ការពារ​មនុស្ស​ទាំងអស់​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មានតែ​ប្រទេសមួយ​ទេ​នៅ​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​កម្ពុជា ដែល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ។ ប្រភព​ដដែល​បាន​បន្តថា ក្រៅពី​កម្ពុជា ប្រទេស​ចំនួន​បី​ផ្សេងទៀត​គឺ ប្រទេស​ឥណ្ឌូណេស៊ី ឡាវ និង​ថៃ គឺជា​ប្រទេស​ហត្ថលេខី ប៉ុន្តែ​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៅឡើយ​ទេ៕

  • ស្វែង​យល់ពី​អត្ថន័យ​នៃ «និមិត្តិ​សញ្ញា​ខេត្ត​ពោធិ៍សាត់»

    ស្វែង​យល់ពី​អត្ថន័យ​នៃ «និមិត្តិ​សញ្ញា​ខេត្ត​ពោធិ៍សាត់»

    ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានសម្រេច​បង្កើត និង​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា «ខេត្តពោធិ៍សាត់» តាម​ប្រកា​សលេខ ៣៤៧១ប្រ.ក ចុះ​ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ ។ យោងតាម​សេចក្ដីប្រកាស និង​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តពោធិ៍សាត់ នៅ​ល្ងាច​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ បាន​បញ្ជាក់ថា ក្រសួងមហាផ្ទៃ ក្រោម​ការសម្រេច​របស់​សម្ដេច​ក្រឡាហោម ស ខេង បានកំណត់ និង​ដាក់ចេញ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​រូប​និមិត្តសញ្ញា​ខេត្តពោធិ៍សាត់ ដែលមាន​រូបភាព​ដូច​បានបង្ហាញ​ជូន​ខាង​លើ​នេះ។ ចំពោះ​និម្មិត​សញ្ញា​នោះ​មាន​ធាតុ​ផ្សំ […]