អន្តរជាតិ

  • អេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

    ក្រសួង​ការបរទេស​របស់​ប្រទេស​អេហ្ស៊ីប និង​ទួរគី បាន​ប្រកាស នៅ​ថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេស​ទាំង២ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​រដ្ឋធានី​របស់​ខ្លួន​ទៅវិញទៅមក​ជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ធម្មតា​ឡើងវិញ​។ ការពិគ្រោះ​យោបល់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស នៅ​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ទួរគី​បាន​ស្វះស្វែង​រក​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និង​អារ៉ាប៊ីសាអ៊ូឌីត​។ ការ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ រវាង​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ ត្រូវ​បាន​ពន្លឿន បន្ទាប់ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​សម​ភាគី​ទួរគី​លោក […]

  • អង់គ្លេស​ផ្តល់​ថវិកា​ជិត​ ១៥លាន​ដុល្លារ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​បង់​ក្លា​ដែស

    ចក្រភព​អង់គ្លេស កំពុង​ផ្តល់​ថវិកា១១,៦លាន​ផោន (១៤,៧លាន​ដុល្លារ) ជា​ជំនួយ​មនុស្សធម៌​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ប្រទេស​បង់​ក្លា​ដែស​។ កញ្ចប់​ហិរញ្ញវត្ថុ​ថ្មីនេះ មាន​ទឹកប្រាក់​ចំនួន៨លាន​ផោន ដើម្បី​ផ្តល់​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ចំនួន ៥៤៦.១០០នាក់ និង២លាន​ផោន​ត្រូវ​ផ្តល់​ដល់​សេវា​ទឹក សុខភាព និង​អនាម័យ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា ៤៦.០០០នាក់​រួម​ទាំង​សេវា​ការពារ​កុមារ​ដល់​ជនភៀសខ្លួន ៥.៧០០នាក់ និង​ជួយ​ដល់​សហគមន៍​នានា​។ លើស​ពីនេះ ថវិកា​ចំនួន១,៦លាន​ផោន នឹង​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​នានា​នៅ​ទូទាំង​ប្រទេស​រយៈពេល២ឆ្នាំក្រោយ ប្រសិនបើ​ពួកគេ​កើតឡើង​នោះ​។ ឧត្តម​ស្នងការ​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែស លោកស្រី Sarah Cooke បាន​ប្រកាស​ជំនួយ​របស់​អង់គ្លេស​ក្នុង​អំឡុង​ទស្សនកិច្ច​ទីក្រុងCox’s Baza។ លោកស្រី Cooke បាន​ថ្លែង​ថា​៖«អង់គ្លេស​ឈរ​ជាមួយ​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ទាំងអស់​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស»៕

  • វ៉ាស៊ីនតោន ពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន

    (តូក្យូ)៖ សារព័ត៌មានជប៉ុន សាន់កៃ (Sankei) បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយ និងបំពាក់មីស៊ីលរយៈចម្ងាយមធ្យមសម្រាប់កងទ័ពអាមេរិក នៅក្នុង ប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃ​ផែនការពង្រឹងសមត្ថភាពយោធា ទប់ទល់ជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ សាន់កៃ (Sankei) ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានចូលរួមនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនេះដដែលបានប្រាប់សាន់កៃ ទៀតថា សហរដ្ឋអាមេរិកក៏មានផែនការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ និងមីស៊ីល Tomahawks ផងដែរ។ តែមិនបានបញ្ជាក់ថាតើខាងជប៉ុនបានចាប់ផ្ដើមពិភាក្សា ឬទទួលយកសំណើដាក់ពង្រាយនេះដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបន្ថែមថាទោះបីជា មិនទាន់កំណត់ទីតាំងសម្រាប់ការដាក់ពង្រាយមីស៊ីលក៏ពិតមែន ប៉ុន្តែកោះគ្យូស៊ុ (Kyushu) […]

  • អធិការបតីអាល្លឺម៉ង់ ថា លោក ពូទីន មិនបានគំរាមកំហែងលោក ឬអាល្លឺម៉ង់ នោះទេ

    (បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនដែលបានគំរាមកំហែងដល់រូបលោក ឬក៏ប្រទេសអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងមក។ ​ ការកត់សម្គាល់ខាងលើរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ បៀល អំា សុនថាក (Bild am Sonntag) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អាធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនដែលគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំ […]

  • រុស្ស៉ី ថាការសន្យាផ្ដល់រថក្រោះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់ NATO ក្នុងសង្រ្គាមអ៊ុយក្រែន

    រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅឱ្យអ៊ុយក្រែន គឺជាភស្ដុតាងមួយបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ។

  • ICC អះអាងថានឹងបើកការស៉ើបអង្កេតឡើងវិញ ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

    តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថានឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតមាននៅក្នុង ប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។ ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។ អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ […]

  • ឧស្សាហកម្មអាវុធរបស់សហរដ្ឋអាមេរិក កាក់កបខ្លាំង អំឡុងសង្រ្គាមអ៊ុយក្រែន

    ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការលក់បរិក្ខាយោធារបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេស បានការកើនឡើង៤៩% ក្នុងទំហំទឹកប្រាក់ ២០៥.៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ការលក់ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២កន្លងទៅ រួមមាន យន្តហោះចម្បាំង F-15ID តម្លៃ ១៣.៩ពាន់លានដុល្លារទៅកាន់ប្រទេសឥណ្ឌូណេស៊ី នាវាផ្ទុកយន្តហោះចម្បាំង Multi-Mission Surface Combatant មានតម្លៃ ៦.៩ពាន់លានដុល្លារទៅកាន់ប្រទេសក្រិក និងរថក្រោះ M1A2 Abrams តម្លៃ ៦ពាន់លានដុល្លារទៅកាន់ប្រទេសប៉ូឡូញ។ ក្រុមហ៊ុន General Dynamics Corp ជាអ្នកផលិតរថក្រោះ Abrams […]

  • សហរដ្ឋអាមេរិក ប្រកាសផ្ដល់រថក្រោះ Abrams ៣១គ្រឿង ឱ្យអ៊ុយក្រែន

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ លោក ចូ បៃដិន ប្រកាសពីការសម្រេចចិត្តខាងលើនៅឯសេតវិមាន និងបន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការបញ្ជូនរថក្រោះនឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារទឹកដីរបស់ខ្លួន និងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ […]

  • លោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី

    ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់មិនជឿឡើយថាប្រទេសបេឡារុស ចង់ចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែ អ៊ុយក្រែនកំពុងត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយមកលើសន្តិសុខជាតិរបស់ខ្លួន។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinistö) ក្នុងទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុង ហើយនឹងមិនបើកការវាយប្រហារលើបេឡារុសនោះទេ។ នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់ប្រជាជនបេឡារុស ហើយវា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលបេឡារុស មិនបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងមិនចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទោះមានសម្ពាធយ៉ាងណា ក៏ដោយ»។ ប្រធានាធិបតីបេឡារុស […]

  • អាមេរិក និង អាល្លឺម៉ង់ មានផែនការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ឱ្យអ៊ុយក្រែន

    ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ដែរថាអាចនឹងផ្គត់ផ្គង់រថក្រោះ Abramsដល់ទីក្រុងកៀវ នៅចំពោះមុខការសន្និដ្ឋានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកថ្មីមួយឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមលោកខាងលិចចំនួន២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូប នេះបានបញ្ជាក់ដែរថាទីក្រុងបែរឡាំង ក៏អនុញ្ញាតឱ្យប្រទេសដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើមអាចបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងបែរឡាំងមិនទាន់ទទួលស្គាល់ ឬធ្វើអត្ថាធិប្បាយអ្វីឡើយទេ ជុំវិញព័ត៌មានខាងលើ។ អ៊ុយក្រែន បានទទូចស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់ពីប្រទេសលោកខាងលិចអស់ពេលជាច្រើនខែមកហើយ ជាពិសេសគឺរថក្រោះ Leopard 2 […]