Month: September 2020

  • រាជរដ្ឋាភិបាល​សម្រេច បន្ត​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ-ទេសចរណ៍

    រាជរដ្ឋាភិបាល​សម្រេច បន្ត​ឧបត្ថម្ភ​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ-ទេសចរណ៍

    ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ បានសម្រេច​បន្ត​ផ្តល់ប្រាក់​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ដល់​កម្មករនិយោជិត ក្នុង​វិស័យ​កាត់ដេរ និង​វិស័យ​ទេសចរណ៍ និង​លើកទឹកចិត្ត​ផ្នែក​ពន្ធ​សម្រាប់​វិស័យ​ទេសចរណ៍ និង​អាកាសចរណ៍​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ២០២០ ។ #អរគុណសន្តិភាព

  • របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​បុគ្គល​នៃ​វិស័យ​សាធារណៈ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ២០២១

    របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​បុគ្គល​នៃ​វិស័យ​សាធារណៈ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ២០២១

    ភ្នំពេញ៖ របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​បុគ្គល​នៃ​វិស័យ​សាធារណៈ នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ខែមករា​ឆ្នាំ២០២១តទៅ។ នេះ​បើតាម​សេចក្តីសម្រេច​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​ដែល​ដឹកនាំ​ដោយ​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​គាំពារ​សង្គម កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ កិច្ចប្រជុំ បាន​ឯកភាព​លើ​ការកំណត់​អត្រា​ភាគទាន បែបបទ និង​នីតិវិធី​នៃ​ការបង់​ភាគទាន របប​សន្តិសុខ​សង្គម​ផ្នែក​ហានិភ័យ​ការងារ សម្រាប់​បុគ្គល​នៃ​វិស័យ​សាធារណៈ។ ក្រៅពីនោះ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការដាក់ឱ្យ​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​សម្រាប់​កម្មករនិយោជិត និង​ផ្នែក​ហានិភ័យ​ការងារ​សម្រាប់​បុគ្គល​ក្នុង​វិស័យ​សាធារណៈ។ ក្នុងនោះ​ក៏មាន​ការពិចារណា​អំពី​បន្ទុក ក៏ដូចជា​ការផ្ដល់​អត្ថ​ប្រយោជន៍​ដែលជា​ការ​គាំពារ​ដល់​មន្ត្រីរាជការ និង​និយោជិត។ ជាមួយគ្នានេះ អង្គប្រជុំ​ក៏បាន​ពិនិត្យ និង​សម្រេច​ដាក់ឱ្យអនុវត្ត​នូវ […]

  • ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

    ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន និងមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន

    ភ្នំពេញ៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក បាន​ជួបពិភាក្សា​ការងារ​តាម​ទូរស័ព្ទ និង Video Conference ជាមួយ​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ Yuasa Goro មេបញ្ជាការ​កង​ស្វ័យ ការពារ​ជើងគោក ជប៉ុន និង​ជាមួយ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក Cirilito E. Sobejana មេបញ្ជាការ​កងទ័ព ជើងគោក​ហ្វីលីពីន កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ នៅក្នុង​ជំនួប​សន្ទនា​តាម​ទូរស័ព្ទ​នេះ ភាគី​ទាំងពីរ​ក៏បាន​ចែករម្លែក […]

  • ក្រសួងអប់រំ នឹងរៀបចំប្រារព្ធពិធីអបអរសារទរទិវាគ្រូបង្រៀន (០៥ តុលា ២០២០) ក្រោមប្រធានបទ "គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល"

    ក្រសួងអប់រំ នឹងរៀបចំប្រារព្ធពិធីអបអរសារទរទិវាគ្រូបង្រៀន (០៥ តុលា ២០២០) ក្រោមប្រធានបទ “គ្រូបង្រៀនឆ្លាតវៃ ដើម្បីការអប់រំឌីជីថល”

    ភ្នំពេញ៖ ក្រសួង​អប់រំ នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​សារ​ទរ​ទិវា​គ្រូបង្រៀន (០៥ តុលា ២០២០) ក្រោម​ប្រធានបទ “គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល” ។  

  • ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យ​ប្រោស​ប្រទាន​ព្រះរាជសារ​ជូន ឯកឧត្តម ស៊ី ជីន​ពីង ក្នុងឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី៧១ឆ្នាំ នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន

    ភ្នំពេញ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​ព្រះរាជសារ​ជូន ឯកឧត្តម ស៊ី ជីន​ពីង (Xi Jinping) ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុងឱកាស​ដ៏​វិសេសវិសាល នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧១ឆ្នាំ ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ យោងតាម​ព្រះរាជសារ​ដែល​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP) ទទួលបាន​នៅ​រសៀល​ថ្ងៃនេះ ព្រះករុណា ព្រះមហាក្សត្រ មាន​ព្រះរាជបន្ទូល​ថា៖ “ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​របស់​ឯកឧត្តម បក្ស​កុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និង​កងទ័ព​រំដោះប្រជាជន​ចិន […]

  • ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី១ នៃ​ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី

    (រាជធានី​ភ្នំពេញ)៖ កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម មាន​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង​លើក​ទី១ នៃ​ក្រុមការងារ​ចរចា​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ក្រោម​អធិបតីភាព ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ដើម្បី​ពិនិត្យ​លើ​ទស្សនទាន​នៃ​ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី ដោយមាន​ការចូល រួម​ពី​តំណាង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា។ ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ការសិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ចរចា​លើ​ការបង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា-ម៉ុង​ហ្គោ​លី គឺជា​ការអនុវត្ត​ស្របតាម​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់​ទី៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការធ្វើ​ពិពិធ​កម្ម​បើក​ច្រក​ទីផ្សារ​នឹង​នាំឱ្យមាន​លំហូរ​ពាណិជ្ជកម្ម​កើនឡើង និង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​បន្ទាប់ពី​វិបត្តិ​វីរុស​កូ​វីដ-១៩ ដែលមាន​លក្ខណៈ​មិន​ប្រកដប្រជា។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង ពិភាក្សា​និង​ប្រមូល​ធាតុ​ចូល​ពី​សមាជិក​ក្រុមការងារ​អន្តរក្រសួង […]

  • សូម​ប្រុងប្រយ័ត្ន! អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ នៅ​ជុំវិញ​ពិភពលោក​បាន​កើនឡើង​ដល់​ជាង ២៥លាន​នាក់ និង​ស្លាប់​ជាង ៨៥ម៉ឺន​នាក់

    ក្រសួងសុខាភិបាល៖មិនមានរកឃើញករណីឆ្លងកូវីតថ្មីនោះទេក្នុងថ្ងៃនេះ

    ភ្នំពេញ ៖ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០

  • សួនច្បារ​ថ្មី​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ បានបញ្ចប់​ការស្ថាបនា១០០ភាគរយ​ហើយ

    សួនច្បារ​ថ្មី​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ បានបញ្ចប់​ការស្ថាបនា១០០ភាគរយ​ហើយ

    ភ្នំពេញ៖ ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ខណ្ឌសែន សុខ នឹងមាន​ឱកាស​ក្នុងការ​ដើរលេង​កម្សាន្ត លំហែកាយ និង​ហាត់ប្រាណ ខណៈ​សួនច្បារ​ថ្មី១កន្លែង​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ខាងមុខ​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើ​ផ្ទៃក្រឡា ជិត១ម៉ឺន​ម៉ែត្រការ៉េ មកដល់ពេលនេះ​បានបញ្ចប់ ១០០ភាគរយ​ហើយ។ លោក សំ សាមុត ប្រធាន​អង្គភាព​សួនច្បារ និង​រុក្ខជាតិ នៃ​មន្ទីរ​សាធារណការ​និង​ដឹក ជញ្ជូន​រាជធានី​ភ្នំពេញ បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា​នេះ​ថា សួនច្បារ​ថ្មី១កន្លែង​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ស្ថាបនា​ជាច្រើន​ខែ​កន្លងមកហើយ ហើយ​មកដល់ពេលនេះ បាន​រួចរាល់១០០ភាគរយ​ហើយ ដើម្បី​ទុកឱ្យ​ប្រជាពលរដ្ឋ​បាន​ហាត់ប្រាណ និង​លំហែកាយ […]

  • ក្រសួង​អប់រំ និង​ក្រុមហ៊ុន EZECOM សហការគ្នា ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា

    ក្រសួង​អប់រំ និង​ក្រុមហ៊ុន EZECOM សហការគ្នា ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា

    ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន​អ៊ីនធឺណិត EZECOM បាន​សហការគ្នា​លើ​គម្រោង​ដើម្បី​ជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​កម្ពុជា ដែល​អាចជា​ចំណុច​ដំបូង​ដ៏​សំខាន់​ក្នុង​ដំណើរ​អភិវឌ្ឍន៍​ឈានឡើង​នៃ​វិស័យ​អប់រំ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ ក្នុង​ពិធី​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្ដីពី​ការជំរុញ​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ក្រោម​យុទ្ធនាការ “មក​សិក្សា​ជាមួយ​យើង” រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រុមហ៊ុន EZECOM នា​ព្រឹក​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្ដីការក្រសួង​អប់រំ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា សកម្មភាព​ស្នូល​នៃ​គម្រោង​សិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ e-learning គឺជា​ការបង្កើត​វេទិកា​ឌីជីថល​សម្រាប់​សិស្សានុសិស្ស​អាច​ចូលទៅ​ប្រើប្រាស់ ក៏ដូចជា​ត​ភ្ជាប់​វេទិកា​ដ៏​មាន​អត្ថប្រយោជន៍​នេះ​ដល់ដៃ​សិស្សានុសិស្ស​នៅ​ទូទាំងប្រទេស។ […]

  • ការ​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី​ ៥៥ឆ្នាំ ​នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហបុរី​ នៅ​ក្រុង​ព្រះសីហនុ

    ការ​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី​ ៥៥ឆ្នាំ ​នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហបុរី​ នៅ​ក្រុង​ព្រះសីហនុ

    ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និង​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សិង្ហ​បុរី​ប្រចាំ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី៥៥ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា-សិង្ហ​បុរី នៅក្នុង D’Seaview Clubhouse ស្ថិតនៅ​ភូមិ១ សង្កាត់​លេខ៣ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃ​អង្គារ ទី២៩ ខែកញ្ញា ឆ្នាំ២០២០ ។ លោក Dylan Ong Jia Jing នាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​ក្រុមហ៊ុន ហុង ឡៃ […]