Month: November 2020

  • រដ្ឋបាល​រាជធានី​ភ្នំពេញ​ដាក់ចេញ​វិធានការ​ចំនួន១០ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ឆ្លង​កូ​វីដ-១៩ ក្នុង​សហគមន៍

    រាជធានី​ភ្នំពេញ ៖  អនុវត្តន៍​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីណែនាំ​ចំនួន ១០ចំណុច ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​មេរោគ​កូ​វីដ-១៩ នៅក្នុង​សហគមន៍ រាជធានី​ភ្នំពេញ។  សេចក្តីណែនាំ​ទាំង១០ចំណុច របស់​រដ្ឋបាល រាជធានី​ភ្នំពេញ នោះ​មាន៖ ទី១ ត្រូវធ្វើ​ការផ្អាក​រាល់​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​ដូចជា កម្មវិធី​អាពាហ៍ពិពាហ៍ កម្មវិធី​ជប់លៀង ឬ​ការជួបជុំ​បែប​សាសនា​ទាំងអស់។ល។ ចាប់ពី​ថ្ងៃនេះ រហូតដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០។ ទី២ […]

  • អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចុះ​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​លំនៅដ្ឋាន​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ៣៩១គ្រួសារ

    សៀមរាប៖ នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ឱ្យដឹងថា ក្នុង​ខែវិច្ឆិកា​ឆ្នាំ២០២០ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​និង​ជួយ​សម្រួល​លក្ខណៈ​បច្ចេកទេសនៃ​ការសាងសង់​លំនៅដ្ឋាន​និង​សំណង់​ឧ​ប​សម្ពន្ធផ្សេងៗទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន​និង​ក្រៅ​ឧទ្យាន​អង្គរ​បាន​ចំនួន៣៩១គ្រួសារ។ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន​អង្គរ​មាន​ចំនួន៣៨៣គ្រួសារ​មាន ក្រុង​សៀមរាប​ចំនួន ១១៧គ្រួសារ ស្រុក​ប្រាសាទបាគង​ចំនួន ៩៧គ្រួសារ ស្រុក​បន្ទាយស្រី​ចំនួន ៦២គ្រួសារ ស្រុក​ពួក​ចំនួន៥៦គ្រួសារ និង​ស្រុក​អង្គរធំ​ចំនួន៥១គ្រួសារ។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន០៨គ្រួសារ៖ គឺ​នៅ​ក្រុង​សៀមរាប​ចំនួន០៣គ្រួសារ ស្រុក​សូទ្រនិគម​ចំនួន០២គ្រួសារ និង​ស្រុក​ស្វាយ​លើ​ចំនួន០៣គ្រួសារ។ សូមបញ្ជាក់ថា ក្រុមការងារ​នាយកដ្ឋាន​រៀបចំ​ដែនដី និង​គ្រប់គ្រង​លំនៅដ្ឋាន​ក្នុង​ឧទ្យាន​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​តែង​ចុះ​ពិនិត្យ​ជាប្រចាំ ដើម្បី​សម្របសម្រួល​ករណី​សំណើផ្សេងៗ និង​ជួយ​ណែនាំ​ផ្សព្វផ្សាយ​អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់​កាន់តែច្បាស់​ពី​តួនាទី​និង​ភារកិច្ច​របស់ អាជ្ញាធរ​ជាតិ​អប្សរា​នោះ គឺ​មិន​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បង់ប្រាក់​ទេ៕ #អរគុណសន្តិភាព

  • អូស្ត្រាលី និង​ចិន​កាន់តែ​ក្តៅ ខណៈដែល​នាយករដ្ឋមន្ត្រី​ទាមទារ​ឲ្យ​ចិន​សុំទោស​ជា​សាធារណៈ

    បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឲ្យ​ដឹងថា ប្រទេស​អូស្ត្រាលី​បានប្រកាស​ទាមទារ​ឲ្យ​ភាគី​ចិន ធ្វើការ​សុំទោស​ក្រោយពេល​មានការ​បង្ហោះ​រូបភាព​ក្លែងក្លាយ​មួយ​នៅលើ​គណនេយ្យ Twitter របស់​រដ្ឋាភិបាល​ចិន​កាលពីពេលថ្មីៗនេះ។ នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក Scott Morrison បាន​និយាយថា រដ្ឋាភិបាល​ប៉េកាំង​គួរតែ​ជា​អ្នកទទួលខុសត្រូវ​ទៅលើ​ភាពអាម៉ាស​លើក​នេះ​ក្នុងពេលដែល​រូបភាព​មិន​ពិត​បែរជា​បាន​ចែករំលែក​បែបនេះ​ទៅវិញ។ គួរ​ឲ្យ​ដឹង​ដែរ​ថា​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំ​ពេលដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​កំពុងមាន​ភា​ព​តានតឹង​ខ្លាំង​ចំពោះ​ទំនាក់ទំនង​ទាំង​ការទូត​និង​ពាណិជ្ជកម្ម។ រូបភាព​ដែល​អូស្ត្រាលី​បាន​ហៅថា​ជា​រូបភាព​ក្លែងក្លាយ​នោះ​ត្រូវបាន​បង្ហោះ​ដោយ​អ្នកនាំពាក្យ​របស់​ប្រទេស​ចិន​លោក Lijian Zhao។អ្វីដែល​អាច​ឲ្យ​យើង​ពី​រូបភាព​នោះ​គឺថា​មានយោធា​អូស្ត្រាលី​ម្នាក់​ដែល​កំពុង​ធ្វើឃាត​កុមារ​ជនជាតិ​អាហ្គានីស្ថាន​ម្នាក់​ក្នុង​សភាព​ដែល​គួរ​ឲ្យ​ស្អប់ខ្ពើម​បំផុត។ រំលឹក​ដែរ​ថា​កាលពី​ដើមខែ​កន្លងទៅ​មាន​របាយការណ៍​សំងាត់​មួយ​ត្រូវបាន​បែកធ្លាយ​ដែល​បាន​រកឃើញថា​យោធា​អូស្ត្រាលី​ចំនួន២៥នាក់​បាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការធ្វើឃាត​ជន​ស៊ិ​វិល​អាហ្គានីស្ថាន​ចំនួន៣៩នាក់​ចន្លោះ​ពី​ឆ្នាំ២០០៩ដល់​ឆ្នាំ២០១៣ ៕ #អរគុណសន្តិភាព

  • JICA កំពុងតែ​ពិចារណា​ផ្តល់ជំនួយ​ដល់ គ.ជ.ប ដើម្បី​រៀ​ចំ​បោះឆ្នោត​តាម​អន​ឡាញ​នៅ​ឆ្នាំ​ក្រោយនេះ

    ភ្នំពេញ៖ ទីភ្នាក់ងារ និង​សហ​ប្រ​ត្តិ្ក​ការ​អន្តរជាតិ (JICA) បាន​នឹង​កំពុង​ពិចារណា​ផ្តល់ជំនួយ​សម្ភារៈ និង​អ្នកជំនាញការ​ដល់​គណៈ​កម្ម​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ក្នុង​ប្រើប្រាស់​បច្ចេកវិទ្យា​អន​ឡាញ នៅក្នុង​ដំណើរការ​ចុះបញ្ជី​បេក្ខជន និង​គណបក្សនយោបាយ និង​ផ្ញើ​លទ្ធផល​បោះឆ្នោត​នៅក្នុង​ឆ្នាំ ២០២១ខាង​មុ​នេះ ។ លោក ហង់ ពុទ្ធា អ្នកនាំពាក្យ​គជប បាន​ប្រាប់​ភ្នំពេញ​បុ​ស្តិ​កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២៩ ម្សិលមិញ​នេះ​ថា  គ.ជ.ប កន្លងមកនេះ បានទទួល​ជំនួយ​ជាច្រើន​ពី JICA ក្នុងការ​រៀបចំ​ណើ​រ​ការបោះឆ្នោត  ប៉ុន្តែ​លើក​នេះ​គ.ជ.ប​បាន​ស្នើសុំ​ទាំង​សម្ភារៈ  និង​អ្នកជំនាញការ​បន្ថែមទៀត […]

  • ប្រធានាធិបតី​អ៊ីរ៉ង់ ចោទ អ៊ីស្រាអែល នៅ​ពីក្រោយ​ការ​ផ្ដាច់ជីវិត​អ្នកវិទ្យាសាស្ត្រ​ដ៏​សំខាន់​ខាង​នុយក្លេអ៊ែរ

    ប្រធានាធិបតី​អ៊ីរ៉ង់ ចោទ អ៊ីស្រាអែល នៅ​ពីក្រោយ​ការ​ផ្ដាច់ជីវិត​អ្នកវិទ្យាសាស្ត្រ​ដ៏​សំខាន់​ខាង​នុយក្លេអ៊ែរ

    បរទេស៖ លោក​ប្រធានាធិបតី ហាស្សាន់ រូ​ហា​នី នៃ​ប្រទេស​អ៊ីរ៉ង់ បាន​ចេញមក​ចោទ រដ្ឋការ​អ៊ីស្រាអែល​ថា នៅ​ពីក្រោយ​ប្រតិបត្តិការ​លួច​ធ្វើឃាត​អ្នកវិទ្យាសាស្ត្រ​ដ៏​សំខាន់​ម្នាក់​ខាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ព្រមទាំង​គំរាមថា នឹង​សងសឹក​ក្នុងពេល​វេលា​ដ៏​ស័ក្តិសម​ណាមួយ។ អ្នកវិភាគ បាន​យល់ឃើញថា ការស្លាប់​របស់លោក ម៉ូ​សេន ហ្វា​គ្រី​សា​ដេ​ហ៍ ដែល​ក្រុម​ប្រទេស​លោកខាងលិច​ជឿថា ជា​ស្ថាបនិក​ធំជាងគេ​ម្នាក់ ក្នុង​គ្រោងការ​នុយក្លេអ៊ែរ​សម្ងាត់​ខាង​យោធា​របស់​អ៊ីរ៉ង់​នេះ អាច​នឹង​ដុត​បញ្ឆេះ​ការប្រឈមមុខ​ដាក់គ្នា រវាង​អ៊ីរ៉ង់​ជាមួយ​បណ្ដា​ប្រទេស​ជាស​ត្រូវ ក្នុង​សប្ដាហ៍ចុងក្រោយៗ មុនពេល​ដែល​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ផុតពី​កៅអី​មេដឹកនាំ​សហរដ្ឋអាមេរិក និង​បង្កើន​ភាពលំបាក​លំបិន​ស្មុគស្មាញ​ដល់​ការព្យាយាម​ណាមួយ​ក៏ដោយ របស់​អនាគត​ប្រធានាធិបតី ចូ បៃ​ដិ​ន ក្នុងការ​កាត់បន្ថយ​ទំនាស់​នៅក្នុង​ភូមិភាគ​នោះ។ […]

  • អង់គ្លេស ត្រៀម​បញ្ជូន “AstraZeneca” ឱ្យ​អ្នកជំនាញការ ពិនិត្យ មុននឹង​ចេញ​ប្រើ តែ ស.រ.អា បញ្ជាក់ថា ឱកាស​ឆ្លង​ផុត FDA មាន​តិច​បំផុត ព្រោះ​វ៉ាក់សាំង​នេះ មាន​ប្រសិទ្ធភាព​តែ ៧០%

    បរទេស៖ រដ្ឋបាល​អង់គ្លេស បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ (ទី២៧ វិច្ឆិកា) ថា ខ្លួន​ត្រៀម​បញ្ជូន​វ៉ាក់សាំង AstraZeneca របស់​មហាវិទ្យាល័យ អុក​ស្វ៉​ដ ទៅឱ្យ​អ្នកគ្រប់គ្រង​អង់គ្លេស​ពិនិត្យមើល មុន​ការ​ចែកចាយ​ទៅឱ្យ​សង្គម ក្រោម​របាយការណ៍​ពី​សារព័ត៌មាន​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​និយាយថា ឱកាស​ក្នុង​ការទទួល​បានការ​អនុម័ត​ពី ការិយាល័យ​អាហារ និង​ថ្នាំ របស់​សហរដ្ឋអាមេរិក ឬ FDA មាន​តិច​បំផុត ដោយសារ​តែមាន​ប្រសិទ្ធភាព​ទាប ត្រឹមតែ ៧០%ប៉ុណ្ណោះ បើ​ប្រៀបធៀប​ជាមួយ​វ៉ាក់សាំង ២ទៀត​របស់​អាមេរិក ដែលមាន​ប្រសិទ្ធ​ភាពមិន​ទាប​ជាង ៩០% ឡើយ​ក្នុងការ​ព្យាបាល។ CNN […]

  • សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​បើក​ការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ៣៨ខ្សែ នៅ​ក្រុង​សៀមរាប

    សៀមរាប៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់ និង​កែលំអរ​ផ្លូវ​ចំនួន ៣៨ខ្សែ ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប។ ផ្លូវ​ទាំង៣៨ខ្សែ​នេះ មាន​ប្រវែង​សរុប ១០៨.៧៤គីឡូ ម៉ែត្រ ដោយ គ្រោង ប្រើប្រាស់ ថវិកាជាតិ​សរុប​ប្រមាណ ១៤០លាន​ដុល្លារ អាមេរិក និង​ថវិកា ជាង ៩លាន​ដុល្លារ​អាមេរិក​ទៀត សម្រាប់​ការងារ​ចាំបាច់​ក្នុងការ​រៀបចំ​ស្ថាបនា​ប្រព័ន្ធ​បង្ហូរ​ទឹកភ្លៀង និង​ទឹក​កក្វក់ ដែល​នៅក្រៅ​គម្រោង​សាងសង់​ខ្សែ​ផ្លូវ […]

  • សម្តេច​ក្រឡាហោម ស ខេង រួមទាំង​សមាជិក​ក្រុមគ្រួសារ​សម្តេច​ទាំងអស់​ប្រមាណ​ជាង៩០នាក់ គឺ​អវិជ្ជមាន​ខូ​វិដ -១៩។

    ភ្នំពេញ៖ នេះ​បើ​យោង​លើ​ប្រសាសន៍​ផ្ទាល់​របស់​សម្តេច​ក្រឡាហោម ដែល​ផ្សព្វផ្សាយ​មុននេះ​បន្តិច​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម។ ទោះបីយ៉ាងណា សម្តេច​ក្រឡាហោម​បន្តថា នេះ​ជា​ជំ​ហ៊ាន​ដំបូង​តែប៉ុណ្ណោះ ដែល​មានន័យថា សម្តេច​នឹង​នៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក និង រងចាំ​ការធ្វើ​តេស្ត​ជា​លើក​ទី២ទៀត។ #អរគុណសន្តិភាព

  • ក្រសួងសុខាភិបាល​ជូនដំណឹង អ្នកពាក់ព័ន្ធ​សូម​ប្រញាប់​មក​ធ្វើតេស្ត​នៅថ្ងៃនេះ

    ភ្នំពេញ÷ ក្រសួងសុខាភិបាល បាន​អំពាវនាវ​ដល់​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​ក្នុង​ព្រឹត្តិការណ៍​នេះ នាំគ្នា​ទៅយក​សំណាក​ពិនិត្យ​រក​មេរោគ។ ក្នុងនោះ​ប្រជាពលរដ្ឋ​ធម្មតា​ទៅកាន់​ផ្សារ​ទំនើប​អ៉ី​អន១ ហើយ​មន្ត្រីរាជការ​ទៅកាន់​ក្រសួងមហាផ្ទៃ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែងឱ្យដឹងថា ស្ត្រី​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ-១៩ បាន​ចូលទៅ​ផ្សារ​ទំនើប​អ៉ី​អន​ទី១ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​ម៉ោង ៥៖៣០នាទី​ល្ងាច​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ។ សុខាភិបាល បានសម្រេច​បង្កើត​កន្លែង​យក​សំណាក​រក​ជំងឺ​កូ​វីដ-១៩ មួយកន្លែង​បន្ថែមទៀត នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។ ទីតាំង​នេះ ប្រើ​សម្រាប់​គ្រូ សិស្ស និង​អាណាព្យាបាល​សិស្ស​សាលារៀន​អន្តរទ្វីប​អាមេរិកាំង […]

  • ក្រសួងសុខាភិបាល​ប្រកាស​បិទ​សណ្ឋាគារ​ភ្នំពេញ ២ថ្ងៃ

    ភ្នំពេញ៖នា​ព្រឹក​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ Facebook ផ្លូវការ របស់​ក្រសួងសុខាភិបាល បាន​បង្ហោះ​ថា៖ តាម​ការស្រាវជ្រាវ  នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺ​បាន​ទៅ​ហាត់ប្រាណ និង​ងូតទឹក​នៅ​សណ្ឋាគារ​ភ្នំពេញ ដូច្នេះ  ក្រសួងសុខាភិបាល  ទទួលបាន​ការឯកភាព​ពីស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី  ក្នុង​ការបិទ​សណ្ឋាគារ​នេះ​រយ:ពេល​ពីរ​ថ្ងៃ​ដើម្បី​ស្រាវជ្រាវ​រក​អ្នក​បះ​ពាល់ និង​យក​សំណាក​មក​ធ្វើតេស្ត។ សេចក្តី​ដូច​បាន​ជម្រាបជូន​ខាងលើ  សូម​សាធារណជន​មេត្តា​ជ្រាប  ហេ​ី​យ​អ្នក​ដែល​ពាក់ព័ន្ធ​នៅថ្ងៃនោះ  សូម​អ​ញ្ជេ​ី​ញ​មក​ធ្វេ​ី​តេស្ត​នៅថ្ងៃនេះ  នៅតាម​ទីតាំង​រៀបចំ​ដោយ​ក្រសួងសុខាភិបាល​ហេ​ី​យ​បានចេញ​ផ្សាយ​នៅ​ព្រឹក​មុិ​ញ​នេះ  ឲ្យ​បានគ្រប់ៗគ្នា៕ #អរគុណសន្តិភាព