Month: December 2020

  • អក្សរ «អរគុណ​សន្តិភាព» បាន​ផុស​ឡើង​ចេញពី​ដើមឈើ​មួយ​ដើម​មាន​អាយុកាល​រាប់រយឆ្នាំ

    កំពង់ចាម៖ ពាក្យ​មួយ​ឃ្លា​ដែល​ប្រជាជន​កម្ពុជា​យើង​ឲ្យ​តម្លៃ​បំផុត​នោះ​គឺ «អរគុណ​សន្តិភាព» ។ ពាក្យ​ថា (សន្តិភាព) បើតាម​យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត មានន័យថា៖ ជា​ដំណើរការ​នៃ​សេចក្តីសុខ​សាន្តត្រាណ ជា​មធ្យោបាយ​នៃ​ការធ្វើ​ឲ្យ​មាន​សេចក្តី​ស្ងប់ចិត្ត និង​ការផ្សះផ្សា​អធិករណ៍​ដោយ​សន្តិវិធី។ រដ្ឋបាលខេត្ត​កំពង់ចាម ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អ៊ុន ចាន់​ដា  អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម លោក​បាន​ចាត់​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​សរសេរ​ពាក្យ អរគុណ​សន្តិភាព លើ​ដើមឈើ​វ័យ​រាប់រយឆ្នាំ១ដើម ទំហំ​ប្រហែល២ អោប ដុះ​អម​ផ្លូវ​ជុំវិញ​សាលាខេត្ត ដែល​បាន​ងាប់​ដោយសា​អាយុកាល ហើយ​ពេលនេះ​រដ្ឋបាល​ខេត្តកំពង់ចាម​ក៏​ប្រារព្ធ​ពិធី​សម្ភោ​ធ​ជា​ផ្លូវការ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ុន ចាន់​ដា […]

  • សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​ជូនពរ​ឆ្នាំ​ថ្មី ២០២១

    ភ្នំពេញ៖ នៅក្នុង​ឱកាស​ចូលឆ្នាំ​សកល ២០២១ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ថ្លែងថា “ខ្ញុំព្រះករុណា និង​ភរិយា សូម​ប្រគេន​ពរ​ដល់​ព្រះសង្ឃ​គ្រប់​ព្រះអង្គ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ទាំង​ក្នុង​និង​ប្រទេស ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សុភមង្គល​ជាមួយនឹង​ពរ៤ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ”។ សម្តេច​តេ​ជោ​បន្តថា ទន្ទឹមនឹង​នេះដែរ សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​យកចិត្តទុកដាក់​ការពារ​កុំអោយ​ឆ្លង​កូ​វីដ-១៩ ដោយ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជឹ​ល ទឹក​អាល់កុល ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព ជាពិសេស​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ […]

  • កញ្ចប់​វ៉ាក់សាំង​របស់​ចិន​លើកដំបូង​ធ្វើដំណើរ​ទៅដល់​ប្រទេស​តួ​ក​គី

    បរទេស៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទីភ្នាក់ងារ​ចិន​ស៊ិន​ហួ​បានចេញ​ផ្សាយ​ថា កញ្ចប់​ថវិកា​លើកដំបូង​របស់​ប្រទេស​ចិន​គឺ​បានធ្វើ​ដំណើរ​ទៅដល់​ប្រទេស​តួ​ក​គី​ហើយ។ កញ្ចប់​វ៉ាក់សាំង​ដែលមាន​ចំនួន​ប្រមាណ​ជា ៣លាន​ដូ​ស ដែលជា​ផលិតផល​របស់​ក្រុមហ៊ុន​ចិន  SinoVac ត្រូវបាន​គេ​ដឹងថា បាន​ដឹក​ជ​ញ្ជុ​ន​មកដល់​រដ្ឋធានី​អង់កា​រ៉ា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ ហើយ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​តួ​ក​គី​លោក Fahrettin Koca បាន​បញ្ជាក់ដែរថា​ការចាក់​វ៉ាក់សាំង​ទ្រង់ទ្រាយ​ធំ​នឹង​ចាប់ផ្តើម​នៅក្រោយពេល​តេស្ត​សាកល្បង​ដំណើរ​ការចាក់​វ៉ាក់សាំង​រយៈពេល ១៤ថ្ងៃ​ជាមុនសិន។ គួរ​ឲ្យ​ដឹង​ដែរ​ថា​គិត​មក​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ តួ​ក​គី​បាន​រាយការណ៍​អំពី​ចំនួន​ករណី​ឆ្លង​កូ​វីដ-១៩ ទៅដល់១៥  ៦៩២នាក់​ត្រឹម​មួយថ្ងៃ​ដែល​វា​បានធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ទូទាំងប្រទេស​មាន​ទៅដល់ ២១៩៤២៧២នាក់ ខណៈដែល​មនុស្ស​ប្រមាណ​ជា ២០៦៤២នាក់​បាន​បាត់​បង់ជីវិត៕ #អរគុណសន្តិភាព

  • ក្រសួង​អប់រំ នឹង​បើក​ដំណើរការ​ឡើងវិញ​នូវ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​លេង​កីឡា

    ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​លើ​ការស្នើសុំ​គោលការណ៍​បើក​ដំណើរការ​ឡើងវិញ​នូវ​អាជីវកម្ម​ក្លិប​ហាត់ប្រាណ និង​លេង​កីឡា​ដើម្បី​សុខភាព ការប្រកួត​លី​គ និង​ការប្រមូលផ្តុំ​របស់​ក្រុម​ជម្រើសជាតិ​ជាជំហានៗ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ប៉ុន្តែ​ត្រូវ​បន្ត​អនុវត្តតាម​វិធាន​សុវត្ថិភាព​សុខភាព​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់ ។ #អរគុណសន្តិភាព

  • ស៊ីម៉ាក់​បាន​បោសសំអាត​គ្រាប់មីន៤រណ្តៅ ចំនួន៦គ្រាប់ ស្ថិតក្នុង​ចំការ​ដំឡូង​មីរ​បស់​ប្រជាពលរដ្ឋ ខេត្តបាត់ដំបង

    បាត់ដំបង៖  នៅ​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នៅ​ភូមិ​ទួល​ជ្រៃ ឃុំ​សំពៅ​លូន ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ក្រុម​ជំនាញ​សុ​ី​ម៉ាក់​បាន​បោសសំអាត​គ្រាប់មីន​ចំនួន៤រណ្តៅ ចំនួន៦គ្រាប់ ស្ថិតក្នុង​ចំការ​ដំឡូង​មីរ​បស់​ប្រជាពលរដ្ឋ។ នេះ​ជា​កាដូ​ចុងឆ្នាំ២០២០ ចូលឆ្នាំ២០២១ ដែលជា​មហា​សំណាង​បំផុត​សំរាប់​ប្រជាពលរដ្ឋ​ប្រេ​ី​ប្រា​ស់ដី​នេះ។ គ្រាប់​មីនតោន​ទាំងនេះ​រុំ​ផ្លា​ស្ទិ​កនៅ​គុណភាព​និង​ប្រសិទ្ធភាព​ផ្ទុះ​ដូច​ថ្មី!! នេះ​សកម្មភាព​បោសសំអាត​គ្រាប់មីន​ទាំងនេះ ជាការ​ជួយសង្គ្រោះ​អាយុជីវិត​ប្រជាពលរដ្ឋ​ខែ្មរ​យ៉ាងពិត​ប្រាកដ ៕ #អរគុណសន្តិភាព

  • សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តល់​អំណោយ​ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ និង​លោកគ្រូ នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង

    ភ្នំពេញ៖   ដើម្បី​ជួយ​សម្រួល​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ព្រឹទ្ធាចារ្យ​ចា​បុ​ី​ដង​វែង នៅ​ព្រឹក​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ចាត់​ឱ្យ​ក្រុមការងារ​មនុស្សធម៌​ដឹកនាំ​ដោយ​លោក ជិន ប៊ុនធឿន យក​អំណោយ​ប្រចាំ​ឆ្នាំទៅ​ផ្តល់ជូន​លោក​ព្រឹទ្ធាចារ្យ កោសល្យ​វោហារ គង់ ណៃ សព្វថ្ងៃ​លោក មាន​អាយុ ៧៥ឆ្នាំ រស់នៅ​ភូមិ​ដូង ឃុំ​ស្វាយ​ទង ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត។ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​ក្រុមការងារ​បាន​បន្ត​នាំយក​អំណោយ​របស់​សម្តេច​ទាំងពីរ​ទៅ​ប្រគល់ជូន​លោកតា នេ​ត ប៉េ ព្រឹទ្ធាចារ្យ​ចាប៉ីដងវែង​ដ៏​ល្បីល្បាញ មាន​អាយុ ៦៤ឆ្នាំ រស់នៅ​ភូមិ​ស្រះកែវ ឃុំ​ក្រាំងស្វាយ […]

  • រដ្ឋមន្ត្រី​ពាក់ព័ន្ធ​បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន ៣៤ខ្សែ និង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​មួយចំនួនទៀត​នៅ​ខេត្ត​ព្រះសីហនុ

    ព្រះសីហនុ៖   នៅ​ព្រឹក​ថ្ងៃ​ពុធ ១រោជ ខែបុស្ស ឆ្នាំជូត ទោស័ក​ពស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០២០ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហ៊ឹង ថូ​រ៉ា​ក់​ស៊ី រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ប្រចាំការ ជា​សមាជិក​គណៈ ក​ម្មា​ធិ​ការ​ជាតិ […]

  • ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច នឹងធ្វើ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២០ នា​ខែកុម្ភៈ ខាងមុខ

    ភ្នំពេញ៖  ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច នឹង​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០២០ និង​ទិសដៅ​ភារកិច្ច​អនុវត្តន៍​បន្ត​ឆ្នាំ២០២១ ដែល​នឹង​ប្រព្រឹត្តទៅ​នា​ដើមខែ​កុម្ភៈ​ខាងមុខ ។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម ណុប ចាន់ណា​រិន្ទ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី៣០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពី​បញ្ចប់​នៃ​កិច្ចប្រជុំ​មួយ​នៅ​ទី​ស្តី​ក្រសួង ក្រោម​អធិបតីភាព​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការកិច្ច ។ អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា៖ នៅក្នុង​កិច្ចប្រជុំ​ព្រឹក​ថ្ងៃ​ពុធ​នេះ លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន […]

  • រាជធានី​ភ្នំពេញ បន្ត​ជួសជុល​និង​អ៊ុត​កៅស៊ូ​ផ្លូវ​ចំនួន១៦ខ្សែ​ក្នុង​ខណ្ឌ ដូនពេញ

    ភ្នំពេញ៖   កាលពី​ល្ងាច​ថ្ងៃទី២៩ធ្នូ​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណកា រ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ ដូនពេញ បាន​ចុះ​ពិនិត្យ​ដំណើរការ​នៃ​ការជួសជុល​កែលំអ នៅ​ផ្លូវ​លេខ៥១ ចាប់ពី​ផ្លូវ​លេខ១១៤ ដល់​មហាវិថី​ព្រះសីហនុ នៅក្នុង​មូលដ្ឋាន​ខណ្ឌ​ដូន ពេញ  នៅពេលដែល​ក្រុមការងារ​កំពុងតែ​អ៊ុត​កៅស៊ូ​ACលើ​បណ្តោយ​ផ្លូវ​នេះ ។ លោក​សុខ ពេញ​វុ​ធ បាន​លើក ឡើង​ថា សកម្មភាព​ជួលជុល​ផ្លូវ​លេខ ៥១ គឺ​ចាប់ពី​ផ្លូវ​លេខ១១៤ ដល់​មហា វិថី​ព្រះសីហនុ នេះ​ជា​ផ្លូវ​មួយ ក្នុង […]

  • អាជ្ញាធរ​ខេត្តសៀមរាប ជួប​ជាមួយ​ក្រុមអាជីវករ​ផ្សារ​រាត្រី​អង្គរ-ឃ្យុ​ង​យូណែនាំ​ពី​វិធាន​ការពារ ការចម្លង​ជំងឺ​កូ​វីដ-១៩ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ

    សៀមរាប៖ អាជ្ញាធរ​ខេត្តសៀមរាប នៅតែ​បន្ត​រឹតបណ្តឹង​លើ​ការអនុវត្ត​វិធាន​សុវត្ថិភាព ដើម្បី​បន្ត​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ-១៩ មុន និង​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​សាកល ២០២០-២០២១ បើទោះជា​ព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ត្រូវបាន​បិទ​បញ្ចប់ ។ នា​រសៀល​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មាន​ជំនួប​រវាង​អភិបាលរង​ខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ក្នុងនាម​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ក្នុង​វិស័យ​ទេសចរណ៍ ជាមួយ​ក្រុមអាជីវករ​ផ្សារ​រាត្រី​អង្គរ-ឃ្យុ​ង​យូ សរុប​ជាង ៣០០នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម ពី​លោក​ប្រធាន​មន្ទីរ​សុខាភិបាល និង​មន្ទីរ​ទេសចរណ៍ អាជ្ញាធរ កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ផងដែរ។ លោក […]