Month: January 2021

  • សប្បាយៗ ថ្ងៃអាទិត្យ៖ ម៉ូដ​កំពុង​ពេញនិយម និង​ល្បីល្បាញ!! នៅពេល​មនុស្ស​ចង់​ក្លាយជា Alien…

    សប្បាយៗ ថ្ងៃអាទិត្យ៖ អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ បុរស​ជនជាតិ​បារាំង វ័យ ៣២ឆ្នាំ តែង​នឹក​ស្រមៃ​ចង់ ប្រែក្លាយ​ខ្លួនឯង​ទៅជា មនុស្ស​ក្រៅ​ពិភព​ស្បែក​ខ្មៅ (Black Alien) ក៏​សម្រេចចិត្ត​ទៅធ្វើ​ការកែប្រែ​រូបឆោម ដោយ​ការ​កាត់​ច្រមុះ វះ​បបូរមាត់ បើទោះជា រូបគេ​មាន​បញ្ហា​ក្នុងការ​និយាយ​ក៏ដោយ តែ​ក៏​ប្រាប់ថា មិន​អី​ដែរ  អូ​ខេ! ណាំ​ប៊ើ​វ័ន! អ៊ែន​ថូ​នី ឡូ​ហ្វ​ហ្វ្រ៊ី​ដូ មានការ​តាំងចិត្ត ក្នុងការ​ប្រែក្លាយ​ខ្លួនឯង​ឱ្យទៅជា​អេ​លៀន​ឱ្យបាន គេ​ថែមទាំង​មាន​ក្ដី​ស្រមៃ ក្នុងការ​ផ្លាស់ប្ដូរ​ស្បែក ឱ្យក្លាយ​លោហៈ​ទៀតផង។ រាងកាយ​របស់​អ៊ែន​ថូ​នី ពោរពេញ​ទៅដោយ​ស្នាម​សាក់ […]

  • សម្ដេច​តេ​ជោ ហ៊ុន  សែន  កែលម្អ​លក្ខណៈសម្បត្តិ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» ឡេ​ី​ង​វិញ

     ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន សម្រេច​កែលម្អ​លក្ខណៈសម្បត្តិ​គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព» មាន៧ចំណុច។ ក្នុង​លិខិត​របស់​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជា​កត្តា​គន្លឹះ​ដែល​ផ្តល់​ភាពអនុគ្រោះ​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច និង​វិស័យផ្សេងៗទៀត មានការ​រីកចម្រើន​ស្របតាម​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​គ្រប់​ដំណាក់កាល​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា។ ទោះបី​មាន​សន្តិភាព ស្ថិរភាព​យ៉ាងរឹងមាំ ប៉ុន្តែ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ បញ្ហា​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និង​ការផ្តល់សេវា​ចាំបាច់​នានា នៅតែ​ជា​បញ្ហា​អាទិភាព​ដែល​ត្រូវ​យកចិត្តទុកដាក់​ជាប្រចាំ ដើម្បី​ធានា​ឲ្យ​ជន​គ្រប់រូប និង​សង្គម​ទាំងមូល មាន​សុវត្ថិភាព​យ៉ាង​ល្អប្រសើរ […]

  • ក្រុម​អ្នកជំនាញការ WHO ផុតកំណត់​ច​ត្តា​ឡី​ស័ក ត្រៀម​ប្រតិបត្តិការ ស្វែងរក​ដើមកំណើត​កូ​វីដ តែ​ឧបសគ្គ មាន​ច្រើនណាស់

    WHO ៖ក្រុម​អ្នកជំនាញការ WHO ផុតកំណត់​ច​ត្តា​ឡី​ស័ក រយៈពេល ១៤ថ្ងៃ នៅក្នុង​ប្រទេស​ចិន​ហើយ ខណៈ​នេះ បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុងការ​ប្រតិបត្តិការ​ស្វែងរក​ដើមកំណើត​មេរោគ​កូ​វីដ-១៩ តែ​ឧបសគ្គ​មាន​ច្រើនណាស់ ដូចជា​ភ័ស្តុតាង​នានា​ដែល​មើលឃើញ​ដោយ​ភ្នែក អាច​រលាយ​បាត់អស់​ខ្លះ​ទៅតាម​ពេលវេលា និង​អាច​ត្រូវ​រង​ការជ្រៀតជ្រែក​ដោយ​រដ្ឋបាល​ចិន​ទៀតផង។ កាលពី​ថ្ងៃទី២៨ មករា ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា ក្រុមការងារ​របស់​អង្គការ​សុខភាព​ពិភពលោក ឬ WHO បានបញ្ចប់​អំឡុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក នៅក្នុង​ទីក្រុង​វូ​ហាន នៃ​ប្រទេស​ចិន​រួចរាល់​ហើយ ដោយ​នឹង​ចាប់ផ្ដើម​ប្រតិបត្តិការ​ភារកិច្ច ស្វែងរក​ការពិត ពាក់ព័ន្ធ​នឹង​ដើមកំណើត​របស់​មេរោគ​វីរុស ដែល​ធ្វើឱ្យ​កើតការ​ឆ្លង​រាលដាល​របស់​មេរោគ​កូ​វីដ-១៩ ដោយ​ទាំងអស់នេះ […]

  • គំរាម!! ចិន​ប្រកាស​ដាស់តឿន “តៃវ៉ាន់”៖ ឯករាជ្យ គឺ “សង្គ្រាម”

     ចិន៖ ទីភ្នាក់ងារ​ព័ត៌មាន រ៉​យ​ទ័​រ បាន​រាយការណ៍​ថា ក្នុងអំឡុង​ពេលដែល​ក្រុង​ប៉េកាំង បញ្ជូន​យន្តហោះ​ចម្បាំង​សម្រុកចូល​ដែនអាកាស​របស់​តៃវ៉ាន់ កាន់តែ​ញឹកញាប់​ឡើង​នោះ កាលពី​ថ្ងៃ​ព្រហស្បតិ៍(ទី២៨មករា)  ក្រសួងការពារជាតិ​ចិន បាន​ថ្លែង​ដោយ​សំឡេង​ម៉ឺងម៉ាត់ ដាស់តឿន​ក្រុង​តៃប៉ិ​ថា ឯករាជ្យ មានន័យថា សង្គ្រាម តែ​បាន​បដិសេធ​ឆ្លើយតប​ពី​គោលជំហរ​របស់​សហរ​ដ្ឋ​អាមេរិក ដែល​ការពារ​សេរីភាព​របស់​តៃវ៉ាន់។ សារព័ត៌មាន News Week ក៏បាន​រាយការណ៍​ដែរ​ថា លោក Wu Qian អ្នកនាំពាក្យ​ក្រសួង​ការពារ នៃ​ប្រទេស​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍ (ទី២៨មករា) បាន​ចេញមក​ប្រកាស​ដាស់តឿន​តៃវ៉ាន់ នៅក្នុង​ការ​ថ្លែង​របាយការណ៍​សរុប​ប្រចាំខែ បន្ទាប់​កាលពី​ចុង​សប្ដាហ៍​កន្លងទៅ […]

  • វៀតណាម ចាប់ផ្ដើម​ហើយ! ឆ្លង​កូ​វីដ-១៩ ២ថ្ងៃ ៩៣នាក់ “ហាណូយ” ស្ថិតក្នុង​ការប្រុងប្រយ័ត្ន និង ៤ខេត្ត​កំពុង​ប្រឈម

    វៀតណាម៖ កាលពី​ថ្ងៃ​សុក្រ ទី២៩ មករា (ម្សិលមិញ) ទីភ្នាក់ងារសារព័ត៌មាន រ៉​យ​ទ័​រ និង ស្ត្រេ​ត ថា​ម​ស៍ បាន​រាយការណ៍​ពី​ស្ថានការណ៍ ជំងឺ​កូ​វីដ-១៩ នៅក្នុង​ប្រទេស​វៀតណាម ថា ក្រសួងសុខាភិបាល បានបញ្ជាក់​ពី​ការរកឃើញ​អ្នកជំងឺ​ថ្មី ថែម ៩នាក់​ទៀត កាលពីពេល​ព្រឹក​ថ្ងៃ​សុក្រ (ទី២៩មករា)។ ក្នុង​ចំនួន​នេះ មាន ១នាក់ រកឃើញ​នៅក្នុង​ទីក្រុង​ហាណូយ និង ៨នាក់​ទៀត​ជា​អ្នក​ឆ្លង​មេរោគ​ថ្មី នៅក្នុង​តំបន់​ក្បែរ​ទីក្រុង​ធំ គ្របដណ្ដប់​លើ​ខេត្ត​ហៃ​ហ្វុ​ង, ហៃ​ដុង ឬ​ហៃ​សឿង, […]

  • សូម​មានការ​ប្រុងប្រយ័ត្ន! ជនខិលខូច​បាន​ប្រើ​រូបភាព​តារាល្បីៗដើម្បី​បោក​បញ្ឆោត

    ភ្នំពេញ៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ប្រទះឃើញ​មានការ​ឡាយ​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក ដែលមាន​តំណ​ភ្ជាប់​ទៅ​គេហទំព័រ​មួយ​ដែល​កំពុងតែ​បោក​បញ្ឆោត​អ្នកប្រើប្រាស់​ឱ្យ​បញ្ចូល​លេខ​ប័ណ្ណឥណទាន ដោយ​ប្រើ​រូបភាព​តារាល្បីៗរបស់​ខ្មែរ​យើង។ នៅក្នុង​ការបោក​បញ្ឆោត​នេះ ជាដំបូង​ជនខិលខូច​បាន​ប្រើពាក្យ​ពេចន៍​ថា លោកអ្នក​អាច​នឹង​រកប្រាក់​បាន ៥០០០ដុល្លារ តាមរយៈ​ការផ្សព្វផ្សាយ​នេះ ប៉ុន្តែ​នៅពេលដែល​លោកអ្នក​ចុច​បន្ត វា​នឹង​ស្នើ​សុំឱ្យ​បញ្ចូល អុ​ី​ម៉ែ​ល លេខ​សម្ងាត់ ដើម្បី​បង្កើត​គណនី​មើល​វីដេអូ និង​បញ្ចូល​លេខ​ប័ណ្ណឥណទាន​ដើម្បី​បញ្ជាក់​អត្តសញ្ញាណ។ បន្ទាប់ពី​បាន​លេខ​ប័ណ្ណឥណទាន​ហើយ​ជនខិលខូច​បាន​ប្រើពាក្យ​ពេ​ជ​ន៏​បន្ថែម​ដោយ​អះអាងថា ទូរ​សព្ទ​របស់​លោកអ្នក​ត្រូវបាន​វាយប្រហារ គណនី​និង​ទិន្នន័យ​នៅក្នុង iCloud អាច​ត្រូវបាន​លួច និង​ទូរ​សព្ទ​អាច​ត្រូវ​ឈប់​ដំណើរការ ដើម្បីឱ្យ​លោកអ្នក​បញ្ចូល​កម្មវិធី​បន្ថែម។ នាយកដ្ឋាន​សូម​ណែនាំ​ដល់​អ្នកប្រើប្រាស់​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​កុំ​ជឿ​នូវ​ការផ្សព្វផ្សាយ​ឈ្នះ​រង្វាន់ ឬ​រកប្រាក់​បានងាយៗនោះ។ សូម​លោកអ្នក​កុំ​ផ្ដល់​លេខ​ប័ណ្ណឥណទាន ឬ​លេខ​គណនី​ធនាគារ និង​កុំ​បញ្ចូល​កម្មវិធី​បន្ថែម​តាម​ការបំភិតបំភ័យរ​បស់​ជនខិលខូច ព្រោះនេះ​ជាការ​បំភ័យ​ដើម្បីឱ្យ​លោកអ្នក​ដំឡើង​កម្មវិធី​មេរោគ​ដែល​អាចឱ្យ​ពួកគេ​ធ្វើការ​វាយប្រហារ​ពិតប្រាកដ​ទៅលើ​ទូរ​សព្ទ​របស់​លោកអ្នក​វិញ​តែប៉ុណ្ណោះ៕

  • ពេលនេះ​លោកអ្នក​អាច​ផ្ទេរ​សារចាស់ៗពី​កម្មវិធី WhatsApp ទៅ​កម្មវិធី Telegram បាន​កាន់តែ​ងាយស្រួល

    ភ្នំពេញ៖ បន្ទាប់ពី​ការប្រកាស​ដាក់ចេញ​លក្ខ​ខណ្ឌ​ថ្មី​របស់​កម្មវិធី WhatsApp ដែល​ទាមទារ​ឱ្យ​អ្នកប្រើប្រាស់​ទាំងអស់​ត្រូវ​តែ​យល់ព្រម ចែករំលែក​ទិន្នន័យ​ឯកជន​ភាព​របស់​ពួកគេ មានដូចជា  ឈ្មោះ លេខ​ទូរ​សព្ទ បញ្ជី​អាសយដ្ឋាន លេខ​សំគាល់​អាសយដ្ឋាន​ទីតាំង (IP address) និង​ទិន្នន័យ​ប្រើប្រាស់​មួយចំនួនទៀត ជាមួយ​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​នោះមក មាន​អ្នកប្រើប្រាស់​ជាច្រើន​បាន​ងាក​មក​ប្រើ​កម្មវិធី​ទំនាក់ទំនង​សង្គមផ្សេងៗទៀត​មានដូចជា​កម្មវិធី Signal និង​កម្មវិធី Telegram ដែល​នេះ​បានធ្វើឱ្យ​ក្រុមហ៊ុន​ទាំងពីរ​មានការ​កើនឡើង​នៃ​ចំនួន​អ្នកប្រើប្រាស់​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ។ ដើម្បី​ទាក់ទាញ​ចំនួន​អ្នកប្រើប្រាស់​ឱ្យបាន​កាន់តែច្រើន និង​ដើម្បី​ធ្វើឱ្យមាន​ភាពងាយស្រួល​ស​ម្រា​ប់​អ្នកប្រើប្រាស់​ដែល​ចង់​ធ្វើការ​ផ្លាស់ប្ដូរ​ពី​កម្មវិធីផ្សេងៗទៀត​មានដូចជា WhatsApp, Line និង KakaoTalk មក​កម្មវិធី Telegram ផង​នោះ ក្រុមហ៊ុន Telegram […]

  • ឯកឧត្តម សាយ សំ​អាល់៖ «ការផ្តល់​ជម្រើស​ថ្មី និង​ការលើកកម្ពស់​កម្រិតជីវភាព​ប្រជា​សហគមន៍» ជៀសវាង​ការពឹង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​ទាំងស្រុង

    ភ្នំពេញ៖ នៅក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី២ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៥កើត ខែមាឃ ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅ​ខេត្តសៀមរាប ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ (ក.គ.អ.អ.) មានប្រសាសន៍ថា «ការផ្តល់​ជម្រើស​ថ្មី និង​ការលើកកម្ពស់​កម្រិតជីវភាព​ប្រជា​សហគមន៍» ជៀសវាង​ការពឹង​អាស្រ័យ​ផល​លើ​ធនធានធម្មជាតិ​ទាំងស្រុង។ ឯកឧត្តម​បញ្ជាក់ថា ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ទទួលបាន​ជោគជ័យ លុះត្រាតែ​មានការ​ចូលរួម​ពី​ប្រជា​សហគមន៍​មូលដ្ឋាន ហើយ​ដើម្បីឱ្យ​មានការ​ចូលរួម​លុះត្រា​ប្រជា​សហគមន៍​មូលដ្ឋាន​ទទួលបាន​នូវ​ជម្រើស​ថ្មី​ក្នុងការ​រស់នៅ និង​មាន​កម្រិតជីវភាព​ល្អប្រសើ​រ។ ជាមួយគ្នានេះ ឯកឧត្តម […]

  • លោកជំទាវ ជូ ប៊ុន​អេង ៖ អង្គការ​ទេសន្ដរប្រវេសន៍​អន្ដរជាតិ ស្នើ​កម្ពុជា​ដាក់ចូល​ជា​បេក្ខភាព​ទទួល​ជ័យលាភី ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស

    ភ្នំពេញ៖ លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (គ.ជ.ប.ជ) បាន​ឲ្យ​ដឹងថា អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ (IOM) ស្នើ​រាជរដ្ឋាភិបាល​កម្ពុជា ដាក់​ប​ញ្ជូ​ល​ជា​បេក្ខភាព​របស់ខ្លួន ក្នុង​ការប្រឡង​ជ័យលាភី​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ខណៈដែល​អង្គការ​IOM មើលឃើញ​កម្ពុជា ជា​ប្រទេស​ដែល​ស្វិតស្វាញ និង​សកម្ម​បំផុត​ក្នុងការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស។ ក្នុង​កិច្ចប្រជុំ​ឆ្លង​របាយការណ៍ ស្ដីពី​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ឆ្នាំ២០២០ និង​លើក​ទិសដៅ​ការងារ ឆ្នាំ២០២១ នា​ព្រឹក​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ លោកជំទាវ ជូ ប៊ុន​អេង […]

  • មហា​សែន​ចម្លែក! ចិន ប្រើ​តិច​និក ឆ្កៀល​រន្ធ​គូទ យក​សំណាក​ពិនិត្យ ដើម្បី​ភាពច្បាស់លាស់​ខ្ពស់ ក្នុង​ការរក​មេរោគ​វីរុស​កូ​វីដ-១៩

    ចិន៖ ក្នុងខណៈ​ពេលនេះ ទីក្រុង​ជាច្រើន​នៅក្នុង​ប្រទេស​ចិន កំពុង​នាំគ្នា ងាក​មក​ប្រើការ​ពិនិត្យ​សំណាក​ខាង​រន្ធ​គូទ ដើម្បី​ភាពច្បាស់លាស់​កម្រិត​ខ្ពស់ ក្នុងការ​ពិនិត្យរ​កមេ​រោគ​វីរុស​កូ​វីដ-១៩ ក្រោយពី​ក្រុង​ប៉េកាំង បាន​បង្កើន​ការព្យាយាម​ក្នុងការ​ពិនិត្យ​រក ដើម្បី​ធ្វើឱ្យ​ប្រាកដ​ក្នុង​ចិត្ត​ថា នឹងមិន​មាន​អ្នក​ដែល​នៅតែមាន​មេរោគ​សេសសល់ បន្ទាប់ពី​ការឆ្លង​រាលដាល បាន​កើតឡើង​ក្នុង​ក្រុម​អ្នកជំងឺ​ដែល​មិន​បង្ហាញ​អាការ។ ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera បាន​រាយការណ៍​កាលពី​ថ្ងៃ​ម្សិលមិញ (ទី២៨មករា) ថា ទីក្រុង​ជាច្រើន​ក្នុងប្រទេស​ចិន បាននាំគ្នា​ងាក​មក​ប្រើ​សំណាក ដែល​បាន​ពី​រន្ធ​គូទ ដើម្បី​ពិនិត្យ​រក​មេរោគ ដើម្បី​ធានា​ភាពមិន​ភ្លាត់ភ្លាំង ថា​នឹង​មិនមាន​អ្នក​ដែល​ឆ្លង​មេរោគ​កូ​វីដ-១៩ តែ​មិន​បង្ហាញ​អាការ នៅ​សេសសល់ មុននឹង​ប្រទេស​ចិន ឈានចូល​ដល់​រដូវ​កាល​ថ្ងៃបុណ្យ​ចូលឆ្នាំ ដែល​នឹង​ប្រារព្ធ​ធ្វើឡើង​នៅក្នុង​ខែ​ខាងមុខ […]