Month: February 2021

  • ផ្សារ​គំរូ ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក​សាងសង់​លើ  ទំហំ​ផ្ទៃដី​សរុប៥០ ហិកតា

    កំពត៖  ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត ដោយមាន​ការចូលរួម​ពី អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញកាលពី​ថ្ងៃ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ បាន​អញ្ជើញ​អមដំណើរ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ចុះ​ពិនិត្យ​ទីតាំង សាងសង់​ផ្សារ​គំរូ ព្រំដែន ជិត​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក។ ទីតាំង​គម្រោង​អភិវឌ្ឍ​សាងសង់ ផ្សារ​គំរូ​ព្រំដែន​នេះ​គឺ​ស្ថិតនៅ ក្នុងភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត លើ​ផ្ទៃដី​ចំនួន ២ ហ.ត ជា​ជំហាន​ដំបូង […]

  • សប្បាយៗ ថ្ងៃអាទិត្យ៖ ធ្វើ​អ៊ីចឹង​ក៏បាន​ដែរ​ឬ? ស្ត្រី​ម្នាក់​មិន​ពាក់​ម៉ាស់​ការពារ សន្តិសុខ​បណ្ដេញ​ចេញពី​ហាង ស្រាប់តែ​ដោះ…យកមក​ពាក់​តែម្ដង

    សប្បាយៗ ថ្ងៃអាទិត្យ៖ ឃ្លី​ប​វីដេអូ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នេះ ត្រូវបាន​ថត​នៅក្នុង​ហាង​ស៊ូ​ភើរ​ម៉ា​ខេ​ត​មួយ ដែលមាន​ឈ្មោះថា Pick n Pay ក្នុងប្រទេស​អាហ្វ្រិក​ខាងត្បូង ដោយមាន​ស្ត្រី​ម្នាក់ កំពុង​ដើរ​ទិញ​ទំនិញ​នៅក្នុង​ហាង និង​មិនបាន​ពាក់​ម៉ាស់​អនាម័យ​ការពារ​អ្វី​ទាំងអស់។ នៅពេលដែល​ខាង​បុគ្គលិក​សន្តិសុខ​ប្រទះឃើញ ក៏បាន​ចូលមក​ដាស់តឿន និង​ប្រាប់ថា នឹងមិន​អនុញ្ញាត​ឱ្យប្រើ សេវាកម្ម​ហាង​នេះ​ទៀត​ទេ បើ​នាង​នៅតែ​មិន​ព្រម​ពាក់​ម៉ាស់​អនាម័យ​ការពារ តែ​នាង​ហាក់ដូចជា​គ្មាន​ឥរិយាបថ​ភិតភ័យ ឬ​ញាប់​ញ័រ​អ្វី​ទាំងអស់ ព្រមទាំង​អះអាងថា មិនបាន​យក​ម៉ាស់​មកជា​មួយ​ទៀតផង។ សូម​រំឭកថា កាលពី​ឆ្នាំ២០២០ លោក សៃ​រ៊ី​ល រ៉ា​ម៉ា​ហ្វូ​សា ប្រធានាធិបតី​នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ថ្លែងថា អ្នកណា​ដែល​មិន​ពាក់​ម៉ាស់​អនាម័យ​ការពារ​នៅក្នុង​ទីសាធារណៈ […]

  • រាជរដ្ឋាភិបាល​ដាក់ចេញ​គ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ

    ភ្នំពេញ៖  រាជរដ្ឋាភិបាល យល់ព្រម​ជាគោលការណ៍​ឲ្យ​អនុវត្ត​នូវ​វិធានការ​ច្បាប់​បន្ថែម​ចំពោះ​បុគ្គល និង​ទីតាំង​ដែល​មិន​សហការ​នូវ​វិធានការ​ចំនួន ៣ចំណុច​រួមមាន៖ *ទី១៖ ចំពោះ​ជនបរទេស ត្រូវ​បណ្ដេញ​ចេញពី​កម្ពុជា និង​ហាម​ចូល​ប្រទេស​សារជាថ្មី *ទី២៖ ចំពោះ​ជនជាតិខ្មែរ ត្រូវ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ *ទី៣៖ ចំពោះ​ទីតាំង ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ និង​បិទ​អាជីវកម្ម​ក្នុង​ទីតាំង៕ #អរគុណសន្តិភាព

  • ចាប់ផ្ដើម​ហើយ! ស.រ.អា បើក​កិច្ចប្រតិបត្តិការ វាយប្រហារ​ខាង​អាកាស​លើកដំបូង កម្ទេច​គោលដៅ​ក្នុងប្រទេស​ស៊ី​រី

    អាមេរិក៖ លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន នៃ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៥កុម្ភៈ) បាន​បញ្ជា​ឱ្យ​កងទ័ព​អាមេរិក បើក​ការវាយប្រហារ​ខាង​អាកាស​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ស៊ី​រី កម្ទេច​សំណង់​អគារផ្សេងៗដែល​ខាង​មន្ទីរ​បញ្ច​កោណ​បញ្ជាក់ថា ជា​របស់​ក្រុម​ឧទ្ទាម​អ្នក​ប្រយុទ្ធ ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់ ជាការ​ឆ្លើយតប​នឹង​ហេតុការណ៍ បាញ់​កាំជ្រួច​វាយប្រហារ​មូលដ្ឋានផ្សេងៗរបស់​សហរដ្ឋអាមេរិក នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ កាលពី​អំឡុង​ប៉ុន្មាន​ថ្ងៃ​កន្លងទៅ។ ហេតុការណ៍​វាយប្រហារ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​មុនគេ​នេះ មើលទៅ​ហាក់ដូចជា​ដំណើរការ​ក្នុង​ដែន​កំណត់ និង​មាន​ភាព​ប្រឈម​កម្រិត​ទាប ក្នុងការ​បង្ក​ឱ្យ​ស្ថានការណ៍​រី​ល​រាលដាល​ធំ។ ការសម្រេចចិត្ត​របស់​លោក​បៃ​ដិ​ន ក្នុងការ​ចាប់ផ្ដើម​វាយប្រហារ​ចំពោះតែ​ប្រទេស​ស៊ី​រី មិន​រួម​ប្រទេស​អ៊ីរ៉ាក់​នេះ យ៉ាងហោចណាស់​ក៏​ពេលនេះ បាន​ជួយ​ឱ្យ​រដ្ឋាភិបាល​ក្នុង​ប៊ែ​ក​ឌែ​ត ធូរស្រាល​ចិត្តបាន​ខ្លះ​ដែរ ក្នុងខណៈដែល​ពួកគេ​នៅតែ​ស្ថិតក្នុង​អំឡុងពេល​ដំណើរការ​ស៊ើបអង្កេត ពី​ហេតុការណ៍​វាយប្រហារ​នៅក្នុង​ប្រទេស […]

  • គួរឱ្យ​បារម្ភ​ខ្លាំងណាស់!!  រកឃើញ​មេរោគ​កូ​វីដ-១៩ក្លាយ​ពូជ​ថ្មី នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ដែល​វ៉ាក់សាំង​បច្ចុប្បន្ន អាច​មិនមាន​ប្រសិទ្ធភាព

    អាមេរិក៖ លទ្ធផល​នៃ​ការស្រាវជ្រាវ ២កន្លែង បានបង្ហាញ​ឱ្យឃើញថា មេរោគ​ក្លាយ​ពូជ​របស់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​រកឃើញ​នៅក្នុង​ទីក្រុង​នី​វ​យ៉​ក ស៊ី​ធី កាលពី​ខែវិច្ឆិកា ឆ្នាំទៅ អាចមាន​កម្លាំង​តតាំង ខ្លាំង​ជាង​មេរោគ​ក្លាយ​ពូជ​ដទៃទៀត ជាមួយ​វ៉ាក់សាំង ដែល​មនុស្ស​កំពុង​នាំគ្នា​ចាក់​នាពេល​បច្ចុប្បន្ន  តែ​យ៉ាងណាក្ដី ក្រុមមន្ត្រី​ពេទ្យ​ជាន់ខ្ពស់ កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៥កុម្ភៈ) ម្សិលមិញ បាន​ប្រញាប់​ចេញមក​ថ្លែង​សម្រាល​ការព្រួយបារម្ភ​នេះ ដោយបាន​បញ្ជាក់ថា វា​ហាក់ដូចជា​លឿន​ពេក​ហើយ ក្នុងការ​ប្រញាប់​សរុប​ពី​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​ជាមួយ​មេរោគ​ក្លាយ​ពូជ​មួយ​នេះ។ លោក​វេជ្ជបណ្ឌិត ចេ​យ៍ វើ​ម៉ា ប្រធាន​ទីប្រឹក្សា​ខាង​វេជ្ជសាស្ត្រ របស់លោក ប៊ី​ល ដឹ ប្រា​ស៊ីអូ […]

  • ពេទ្យ​ជប៉ុន រកឃើញថា អ្នក​ឆ្លង​មេរោគ​កូ​វីដ សុខភាព​នៅតែ​ទ្រុឌទ្រោម ទោះបីជា​ពី​ជំងឺ​នេះហើយ​ក្ដី

    ជប៉ុន៖ ក្រុមគ្រូពេទ្យ​ជប៉ុន បាន​រកឃើញថា អ្នក​ដែល​ធ្លាប់​ឆ្លង​មេរោគ​កូ​វីដ-១៩រួចហើយ នឹង​នៅតែមាន​សេសសល់​អាការ​ខាង​សុខ​ភាពជា​ច្រើនយ៉ាង ដូចជា អស់កម្លាំង​ល្វើយ ពិបាក​ដកដង្ហើម ជ្រុះ​សក់ និង​មិនសូវ​ទទួល​ដឹង​ពី​ក្លិន និង​រសជាតិ​ប៉ុន្មាន​ឡើយ។ ក្រុមគ្រូពេទ្យ នៅក្នុង​ប្រទេស​ជប៉ុន បាន​ដាស់តឿន​ថា មាន​ប្រជាជន​ជប៉ុន​ចំនួន​ដ៏​ច្រើន ជាពិសេស​ក្រុមមនុស្ស​ដែលមាន​អាយុ​តិចជាង ៤០ឆ្នាំ នៅពេល​ឆ្លង​មេរោគ​កូ​វីដ ទោះជា​មិនមាន​ចេញ​អាការ ឬ​មាន​អាការស្រាលៗក៏ដោយ តែ​នៅពេល​ជាសះស្បើយ​ពី​ជំងឺ​នេះហើយ បែរជា​នៅតែមាន​បញ្ហា​ខាង​សុខភាព​ក្នុង​រយៈពេល​វែង​ទៅវិញ។ ស្ត្រី​វ័យ ៣០ឆ្នាំ​ម្នាក់ ដែល​ធ្វើការ​នៅក្នុង​មណ្ឌល​ព្យាបាល និង​ថែទាំ​ជំងឺ បាន​ឆ្លង​មេរោគ​កូ​វីដ កាលពី​ខែវិច្ឆិកា ឆ្នាំ​កន្លងទៅ បាន​ប្រាប់ថា […]

  • កម្ពុជា-ហ្វីលីពីន ប្តេជ្ញា​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទាំង​ក្នុង​ក្របខណ្ឌ​ទ្វេភាគី និង​អាស៊ាន

    ភ្នំពេញ៖ នៅក្នុង​ជំនួប​រវាង ឯកឧត្តម​បណ្ឌិត អុ​ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ  និង​លោកជំទាវ ម៉ា​រៀ អា​មេ​លី​តា ស៊ី អាគី​ណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅ​ទីស្តីការក្រសួង ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​នូវ​អ្វី​ដែលជា​ក្របខណ្ឌ​របស់​ប្រទេស​ទាំងពីរ ដែល​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ដ៏​ល្អ​កន្លងមក ជាពិសេស​ក្នុងពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មកកាន់​កម្ពុជា​កាលពី​ឆ្នាំ២០១៦ ដែល​កម្ពុជា និង​ហ្វីលីពីន​បាន​ចុះ​អនុស្សារណៈ​យោគយល់​គ្នា ស្តីអំពី​កិច្ចសហប្រតិបត្តិការ​ទៅលើ​វិស័យ​ការងារ ដែល​តាមរយៈ​នេះ ប្រទេស​ទាំងពីរ​មាន​ការងារ​ជាច្រើន​ត្រូវ​ធ្វើការ​ជាមួយគ្នា ហើយក៏​មាន​សេចក្តីថ្លែងការណ៍​រួមមួយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ ដែល​ផ្តោតទៅលើ​ការជួយ​គាំទ្រ […]

  • ដាក់គុក ១ជីវិត មិន​គ្រប់គ្រាន់​ទេ!  ប្រទេស​សិង្ហ​បុរី ដាក់គុក ១ជីវិត “ស្ត្រី​ម្ចាស់ផ្ទះ” ដែល​ធ្វើ​ទារុណកម្ម ស្ត្រី​អ្នកបម្រើ​ជនជាតិ​ភូមា រហូតដល់​ស្លាប់

    ប្រទេស​សិង្ហ​បុរី៖ កាលពី​ថ្ងៃទី២៤កុម្ភៈ ម្សិលមិញ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​រាយការណ៍ ពី​សវនាការ​រឿងក្ដី ដែល​ស្ត្រី​ម្ចាស់ផ្ទះ ជនជាតិ​សិង្ហ​បុរី​ម្នាក់ បានធ្វើ​វាយ​បាប​លើ​រូបរាងកាយ​អ្នកបម្រើ ជា​ស្ត្រី​មេផ្ទះ​ម្នាក់ ដ៏​សែន​រន្ធត់ចិត្ត​ថា ជនជាប់ចោទ​ដែលមាន​ឈ្មោះថា កៃ​យ៉ា​ធី​រី មូ​រូ​កា​យ៉ាន់ ភេទ​ស្រី អាយុ ៤០ឆ្នាំ សញ្ជាតិ​សិង្ហ​បុរី បាន​សារភាពថា ខ្លួន​ជា​អ្នកធ្វើ​ទារុណកម្ម លើ​ស្ត្រី​ជា​អ្នកបម្រើ​នៅក្នុង​ផ្ទះ​ម្នាក់ ឈ្មោះ ផាយ ង៉ា​យ ដន អាយុ ២៤ឆ្នាំ សញ្ជាតិ​ភូមា រហូតដល់​ស្លាប់ […]

  • មាន​ពន្លឺ​ហើយ!! ករណី​ថ្មី​កូ​វីដ ទូទាំង​ពិភពលោក ថយចុះ ៦សប្ដាហ៍​ជាប់​គ្នា ខណៈ​វ៉ាក់សាំង​គ្រោងការ Covax ទៅដល់​ប្រទេស​ហ្គា​ណា មុនគេ

    ពិភពលោក៖ ករណី​អ្នក​ឆ្លង​មេរោគ​ថ្មី​កូ​វីដ-១៩ បាន​ថយចុះ ១១% ក្នុង​ប៉ុន្មាន​សប្ដាហ៍​មុន​មកដល់​ថ្ងៃទី២១កុម្ភៈ ដែល​អាច​និយាយបានថា ជាការ​ថយចុះ ៦សប្ដាហ៍ជាប់ៗគ្នា តែ​យ៉ាងណាក្ដី នៅក្នុង​ជ្រុង​មួយទៀត ការប្រគល់-ទទួល​វ៉ាក់សាំង ក្រោម​គ្រោងការ Covax ដែល​ដឹកនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក ទើបនឹង​បានប្រគល់​ដល់ដៃ​ប្រទេស​ហ្គា​ណា ជា​ប្រទេស​ដំបូង​គេ កាលពី​ថ្ងៃ​ពុធ ទី២៤កុម្ភៈ ម្សិលមិញ​នេះឯង។ អង្គការ​សុខភាព​ពិភពលោក បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គារ (ទី២៣កុម្ភៈ)ថា បានទទួល​របាយការណ៍ អ្នក​ឆ្លង​មេរោគ​ថ្មី​ទូទាំង​ពិភពលោក ២,៤លាន​នាក់ និង​ស្លាប់​បន្ថែម ៦៦ ០០០នាក់ ក្នុង​សប្ដាហ៍​ដល់​ថ្ងៃទី២១កុម្ភៈ។ តួលេខ​នេះ […]

  • តាមមើល ១០០ថ្ងៃ​ដំបូង របស់លោក​បៃ​ដិ​ន ក្នុង​សេត​វិមាន ខណៈ 5G របស់​ចិន នៅ​មិនទាន់​ច្បាស់លាស់

     សហរដ្ឋអាមេរិក៖ និក​ខេ​អ៊ិ សារព័ត៌មាន​ជប៉ុន បាន​រាយការណ៍​នៅ​ថ្ងៃទី២២ កុម្ភៈ អំពី​សេចក្ដីថ្លែងការណ៍​របស់​ក្រសួងការបរទេស​រប​ស់​រដ្ឋាភិបាល លោក ចូ បៃ​ដិ​ន ដែល​បានបង្ហាញ​សញ្ញា​ថា សហរដ្ឋអាមេរិក នឹងមិន​បន្ទន់ឥរិយាបថ​ឡើយ ចំពោះ​បញ្ហា​សិទ្ធិមនុស្ស​របស់​ប្រទេស​ចិន និង​អ្វីដែល​ខ្លួន​មើលឃើញថា ជា​ដំណើរ​ផ្លូវ​ប្រតិបត្តិ​ខាង​សេដ្ឋកិច្ច ដែល​បង្កបញ្ហា។ របាយការណ៍ បាន​រៀបរាប់ថា ក្រសួងការបរទេសរ​បស់​លោក​ប្រធានាធិបតី ចូ បៃ​ដិ​ន របស់​សហរដ្ឋអាមេរិក បានបង្ហាញ​សញ្ញា​ថា ក្រុង​វ៉ាស៊ីនតោន មិនទាន់​ត្រៀមខ្លួន​រួច​នៅឡើយ ក្នុងការ​បន្ធូរបន្ថយ​សម្ពាធ​ចំពោះ​ប្រទេស​ចិន ដើម្បី​ការចាប់ផ្ដើម​សម្ព័ន្ធភាព​ទ្វេភាគី ខណៈ​ក្រុង​ប៉េកាំង កំពុង​ព្យាយាម។ ក្រៅពី​ការដាក់​សម្ពាធ​លើ​ប្រទេស​ចិន […]