Month: April 2021

  • សម្តេច ពិជ័យ សេនា ទៀ បាញ់ អញ្ជើញ​បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជាពិសេស​តំបន់​ក្រហម

    ភ្នំពេញ៖ សម្តេច ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ  អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី បើក​យុទ្ធនាការ​ជាតិ​ចាក់​វ៉ាក់សាំង​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដើម្បី​រៀបចំ ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូ វីដ ១៩ ជូន ដល់ ប្រជាពលរដ្ឋ រស់នៅក្នុង តំបន់ ក្រហម ក្នុងភូមិ […]

  • រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​មណ្ឌល​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែលជា​ទីតាំង​ស្តុក​ស្បៀង​បម្រុង​រដ្ឋ​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ

    ភ្នំពេញ៖  កាលពី​ព្រឹក​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អមដំណើរ​ដោយ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម​ជាច្រើនរូប បាន​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​ឃ្លាំង​របស់​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ ដែលជា​ទីតាំង​ស្តុក​ស្បៀង​បម្រុង​រដ្ឋ​របស់​រាជរ​ដ្ឋា​ភិ​បាល សម្រាប់​ផ្គត់ផ្គង់​ជូន​ប្រជាពលរដ្ឋ​ជាពិសេស​ក្នុង​តំបន់​បិទ​ខ្ទប់ ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល (តំបន់​ក្រហម) ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ-១៩ ។ ក្នុងឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​ថ្លែង​កោតសរសើរ ចំពោះ​កិច្ចខិតខំ​ប្រឹង​ប្រែ សហការគ្នា​ល្អ របស់​មន្ត្រី​ក្រុមហ៊ុន​ហ្គ្រី​ន​ត្រេ​ដ និង មន្ដ្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប.) ដែល​បាន​លះបង់​ទាំង​កម្លាំងកាយ​ចិត្ត​បំពេញ​តួនាទី […]

  • ក្រុមគ្រូពេទ្យ​ជួរមុខ​បាន​សម្រាលកូន​ជូន​អ្នកជំងឺ​កូ​វីដ-១៩ ពីរ​នាក់​ទៀត (ជា​កូន​ទី ៦ ទី ៧) បាន​ដោយ សុខ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន

    ភ្នំពេញ៖ នៅ​ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​កំលាំងកាយ​ចិត្ត​សម្រាលកូន​ជូន​អ្នកជំងឺ​កូ​វីដ-១៩ ០២ នាក់​ទៀត (ជា​កូន​ទី ៦ ទី ៧) បាន​ដោយ​ជោគជ័យ និង​សុខ​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន។ សាស្ត្រាចារ្យ ងី ម៉េង តាងនាម​ឲ្យ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ និង​សូម​ជូនពរ ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់ ទទួលបាន​នូវ​សុខភាព​ល្អ និង​សុវត្ថិភាព ជៀស​ផុស​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ៕ #អរគុណសន្តិភាព

  • ក្រសួងសុខាភិបាល​បាន​នាំយក​ថវិកា ចូលរួម​រំលែក​មរណ​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព​ដែល​ទទួលមរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន៥គ្រួសារ

    ភ្នំពេញ៖នា​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ​ក្រសួងសុខាភិបាល ដឹកនាំ​ដោយ លោក​វេជ្ជបណ្ឌិត ស៊ុ សារិទ្ធ បាន​នាំយក​ថវិកា​របស់​រាជ​រដ្ឋាភិបាល ចូលរួម​រំលែក​មរណ​ទុក្ខ ចំពោះ​ក្រុមគ្រួសារ​សព​ដែល​បានទទួល​មរណភាព​ដោយសារ​ជំងឺ​កូ​វីដ-១៩ ក្នុង​មួយ​គ្រួសារ​ថវិកា​ចំនួន ៥.០០០.០០០៛ (ប្រាំ​លាន​រៀល) រួមមាន៖ ក្រុមគ្រួសារ​សព​លោក ឡេង លីម អាយុ ៥៥ឆ្នាំ នៅ​សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត។ ក្រុមគ្រួសារ​សព​លោកស្រី ម៉ៅ សុខុន […]

  • សម្តេច​ហេង សំរិន អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល

    ភ្នំពេញ៖ ថ្ងៃនេះ ជា​ព្រះរាជ​ពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែល​យើង​តែងតែ​ប្រារព្ធ​ធ្វើឡើង​នៅ​ថ្ងៃ៤ រោច ខែ​ពិសាខ ជា​រៀងរាល់ឆ្នាំ ក្នុង​គោលបំណង​ផ្សង​មើល​ពី​ប្រផ្នូល​របស់​ស្រុកទេស​ទៅតាម​ការបរិភោគ​រប​ស់ «គោ​ឧសភរាជ»និង​ជាការ​ប្រកាសប្រាប់​ប្រជាកសិករ​ធ្វើស្រែ​ចម្ការ​ថា​រដូវវស្សា​បាន​ចូលមក​ដល់​ហើយ។ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ ជា​ព្រះរាជ​ប្បវេណី​ដ៏​សំខាន់ និង​ចាត់ទុកជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មហាក្សត្រ​គ្រប់​ព្រះអង្គ​តែងតែ​ដឹកនាំ​ប្រារព្ធ​រៀបចំឡើង​ពុំដែល​ខាន តាំងពី​បុរាណកាល​រៀងមក។ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​តែងតែ​ស្តេចយាង​ជា​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៅក្នុង​ព្រះរាជ​ពិធី​ធំ​ដ៏​សំខាន់​នេះ ប៉ុន្តែ​រយៈពេល​ពីរ​ឆ្នាំ​មកហើយ ដែល​យើង​មិនបាន​រៀបចំ​ព្រះរាជ​ធិ​ធី​បុណ្យ​ដ៏​មាន​អត្ថន័យ​និង​សារៈសំខាន់​នេះ ដោយសារ​ជំងឺ​កូវ​ដ-១៩ ។ កូ​វីដ-១៩បាន​បំផ្លាញ​ទាំង​សេដ្ឋកិច្ច […]

  • ការរៀបចំ​កម្រាល​ថ្ម​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​នឹង​បញ្ចប់​នាពេលឆាប់ៗខាងមុខ

    សៀមរាប៖ កម្រាល​ថ្មភក់​ប្រវែង៩០ម៉ែត្រ​ដែលជា​ស្រទាប់​ខាងលើ​នៃ​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​សម្រាប់​ដើរ​នឹង​រៀប​រួចរាល់​នាពេលខាងមុខ​ដ៏​ខ្លី។ លោក សយ ច័ន្ទ​នោ​ឫទ្ធិ ស្ថាបត្យករ បាន​និយាយថា​មកដល់​បច្ចុប្បន្ននេះ ការងារ​ពង្រឹង​គ្រឹះ​សម្រេចបាន​ស្ទើរ១០០ភាគរយ។ រីឯ​ការងារ​រៀបចំ​កម្រាល​ផ្លូវ​ដើរទៅ​ភ្ជាប់​នឹង​កម្រាល​ដែល​ខាង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ជួសជុល​រួចរាល់​នោះបាន​សម្រេចបាន៩០ភាគរយ​ហើយ។ ក្រៅពីនេះ ក្រុមការងារ​កំពុង​បន្តការងារ​ពង្រឹង​គ្រឹះ​ផ្នែក​ខាងក្នុង និង​ខាងក្រៅ នៃ​ស្ពាន​ហាល និង​កំពុង​បន្ត​ស្រាវជ្រាវ​នៅ​ផ្នែក​កំពង់ទឹក។ ស្ពាន​ហាល​ខាងលិច​អង្គរវត្ត បានចាប់ផ្តើម​ដំណើរការ​ជួសជុល​នៅ​ពាក់កណ្ដាល​ឆ្នាំ២០១៦ ស្ថិតក្នុង​ជំហាន​ទី២នៃ​កិច្ចសហការ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា ប្រទេស​ជប៉ុន។ កន្លងមក ស្ពាន​ហាល​ប្រាសាទអង្គរវត្ត ត្រូវបាន​ជួសជុល​បាន​ប្រវែង១០០ម៉ែត្រ ដែល​អនុវត្ត​ក្នុង​ជំហាន​ទី១នៅ​ឆ្នាំ១៩៩៦ រហូតដល់​ឆ្នាំ២០០៧៕ #អរគុណសន្តិភាព

  • អភិបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​អនុវត្ត​វិធាន​បិទ​ខ្ទប់ ដោយបាន ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​គោលដៅ​តំបន់​ក្រហម

    ភ្នំពេញ៖ នា​វេលា​ថ្ងៃត្រង់​ថ្ងៃ​ព្រហស្បតិ៍ ទី២៩ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ប្រធាន​គណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​ជាតិ​គ្រប់គ្រង​និង​ដឹកនាំ​អនុវត្ត​វិធាន​បិទ​ខ្ទប់ បាន​អញ្ជើញ​ដឹកនាំ​កម្លាំង​ចុះ​ពិនិត្យ​គោលដៅ​តំបន់​ក្រហម ។ គឺ​ដើម្បី​អនុវត្តតាម​សេចក្ដីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ​លេខ ០៩៧/២១ សសរ ស្ដីពី​ការកំណត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ជា “តំបន់​ក្រហម” “តំបន់​លឿងទុំ” និង”តំបន់​លឿង”ក្នុងអំឡុងពេល​នៃ​ការអនុវត្ត​វិធាន​ការបិទ​ខ្ទប់​តាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​លេខ ៥៤ សសរ ស្ដីពី​ការបន្ត​ការបិទ​ខ្ទប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​នៃ​ខេត្តកណ្ដាល ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩៕ #អរគុណសន្តិភាព

  • ឯកឧត្តម ហ៊ុន ម៉ា​នី៖ ការមកដល់​ជា​បន្តបន្ទាប់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ របស់​ចិន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា និង​ចិន

    ភ្នំពេញ៖ ឯកឧត្តម  ហ៊ុន ម៉ា​នី  អ្នកដំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​ជា​បុត្រា​ពៅ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែងថា ការមកដល់​ជា​បន្តបន្ទាប់​នៃ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ តាមរយៈ​ការបញ្ជាទិញ ក៏ដូចជា​តាមរយៈ​យន្តការ​ជំនួយ​នានា ជាពិសេស​ពី​រដ្ឋាភិបាល​ចិន បាន​ឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ល្អ​របស់​រាជរដ្ឋាភិបាល​និយាយ​ជារួម និង​ចំណងមិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន ឯកឧត្តម  ហ៊ុន ម៉ា​នី បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ផ្លូវការ​របស់​ឯកឧត្តម​នៅ​ថ្ងៃទី ២៩ ខែមេសា​នេះ​ថា ​ដោយឡែក ដែល​យន្តការ​នេះ​បាន និង​កំពុង​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ នៅក្នុង​សហគម​ន៏។ ឯកឧត្តម​បន្តថា ទន្ទឹមនឹង​ការមកដល់​នៃ​វ៉ាក់សាំង​នេះ រាជរដ្ឋាភិបាល​មិន​បង្អែរ​បង្អន់​យូរ​ឡើយ […]

  • អាជ្ញាធរ​ខេត្តកំពង់ធំ សម្រេច​បិទ​ផ្សារសេរី​ស្ទោង ក្ន​ក្រោយ​រកឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ១៩

    កំពង់ធំ៖ រដ្ឋបាលខេត្ត​កំពង់ធំ នៅ​ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នេះ បានចេញ​សេចក្តីជូនដំណឹង ដោយ​សម្រេច​បិទ​ផ្សារ​ស្ទោង​ក្នុងភូមិ​កំពង់ក្តី ឃុំ​កំពង់ចិនត្បូង ក្រោយ​រកឃើញ​អាជីវករ​ឆ្លង​ជំងឺ​កូ​វីដ១៩ ។ រដ្ឋបាលខេត្ត​កំពង់ធំ បាន​បញ្ជាក់ថា អាជីវករ​ផ្សារសេរី​ស្ទោង ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ១៩ មានឈ្មោះ ចេង គឹម​នៅ ប្រកបមុខរបរ​លក់​សាច់ជ្រូក ដោយបាន​ជាប់​ពាក់ព័ន្ធ​ឈ្មោះ ស៊ា​ង គឹម​សាន អាយុ ៤៧ឆ្នាំ នៅ​ភូមិ​លាប​ទង ឃុំ​កំពង់ចិនត្បូង ស្រុក​ស្ទោង ដែល​ត្រូវបាន​ខេត្តសៀមរាប ផ្តល់ព័ត៌មាន​មក​ថា​វិជ្ជមាន​កូ​វីដ១៩ ។ […]

  • អាមេរិក​ផ្ដល់ជំនួយ​ផ្គត់ផ្គង់​ដែលមាន​តម្លៃ ១០០លាន​ដុល្លារ​ដល់​ឥណ្ឌា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩

    អាមេរិក៖ សេត​វិមាន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​សហរដ្ឋអាមេរិក​កំពុង​បញ្ជូន​ជំនួយ​ផ្គត់ផ្គង់​ដែលមាន​តម្លៃ​ចំនួន ១០០លាន​ដុល្លារ​ដល់​ប្រទេស​ឥណ្ឌា​ដើម្បី​ជួយ​ប្រទេស​នេះ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​កី​វីដ-១៩ ។ សេចក្តីថ្លែងការណ៍​បាន​និយាយថា “ឆ្លុះបញ្ចាំង​ពី​សាមគ្គីភាព​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​ឥណ្ឌា នៅពេលដែល​កូ​វីដ-១៩ កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​រលក​នៃ​ការ​ផ្ទុះឡើង​ថ្មី​នៃ​កូ​វីដ-១៩ សហរដ្ឋអាមេរិក​កំពុងផ្តល់​ការផ្គត់ផ្គង់​ដែលមាន​តម្លៃ​ជាង ១០០លាន​ដុល្លារ ដែល​វា​នឹង​ទៅដល់​ប្រទេស​ឥណ្ឌា​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ដើម្បី​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ដៃគូ​របស់​យើង​នៅក្នុង​ប្រទេស​ឥណ្ឌា” ។  ។ សហរដ្ឋអាមេរិក​ក៏បាន​និយាយ​ផងដែរ​ថា​ខ្លួន​បាន​ដឹកនាំ​ការផ្គត់ផ្គង់​ផលិតកម្ម​វ៉ាក់សាំង AstraZeneca ឡើងវិញ ដើម្បី​ជួយ​ប្រទេស​ឥណ្ឌា​ក្នុង​ការចាក់​វ៉ាក់សាំង​ចំនួន​ជាង ២០ លាន​ដូ​ស។ គួរបញ្ជាក់​ផងដែរ​ថា រយៈ៧ឆ្នាំជាប់ៗគ្នា​នេះ ករណី​ឆ្លង​ជំងឺ​កូ​វីដ​ថ្មី​នៅ​ឥណ្ឌា​បាន​កើនឡើង​ខ្ពស់​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ៕ #អរគុណសន្តិភាព