Month: May 2021

  • អភិបាល​ខេត្តកំពត អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន១២២គ្រួសារ នៅ​ស្រុក​បន្ទាយមាស

    កំពត៖ ឯកឧត្តម ជាវ តា​យ អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ និង​រង​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ-១៩ ចំនួន១២២គ្រួសារ នៅ​ស្រុក​បន្ទាយមាស ខេត្តកំពត ដោយមាន​ការ​អ​ញ្ជើ​ចូលរួម មាន ឯកឧត្ដម លោកជំទាវ សមាជិក​គណៈកម្មាធិកា​រ កងកម្លាំង​ទាំងបី ប្រធាន​មន្ទីរ អង្គភាព សមាជិក​អនុសាខា​ស្រុក និង​ប្រជាពលរដ្ឋ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​នៅ​បរិវេណ​វត្ត​ប្រាង្គ​សុវណ្ណ ស្រុក​បន្ទាយមាស។ ថ្លែង​នៅក្នុង​ពិធី​នោះ ឯកឧត្តម […]

  • អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​សម្រាប់​ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត

    ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​ចន្ទ ទី៣១ ខែឧសភា ឆ្នាំ២០២១  បាន​អញ្ជើញ​ទទួល​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន ដែល​បាន​នាំយក​សម្ភារ: និង​ថវិកា​មួយចំនួន ឧបត្ថម្ភ​ជូន​ដល់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​អបអរសាទរ​ខួប​ទី១៥៨ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨ឧសភា ឆ្នាំ២០២១ ក្រោម​ប្រធានបទ “ទាំងអស់គ្នា​រួមជាមួយ​កាកបាទក្រហមកម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ-១៩ និង​កសាង​ធនធាន​របស់​សង្គម” ដើម្បី​យកមកប្រើ​ប្រាស់​បម្រើ​សកម្មភាព​មនុស្សធម៌​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​ជួប​ការលំបាក​ដោយ​គ្រោះធម្មជាតិ និង​គ្រោះមហន្តរាយផ្សេងៗ នៅ​ស្នាក់ការ​សាខា​កាកបាទក្រហមកម្ពុជា​ស្ថិតនៅ​សង្កាត់​លេខ៣ ក្រុងព្រះសីហនុ ។ អំណោយ​ដែល​ប្រគល់ជូន​មក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មានដូចជា៖ ១.លោក​ឧកញ៉ា […]

  • អាជីវករ​ផ្សារ​ព្រៃវែង ដែលមាន​ផ្ទុក​ជំងឺ​កូ​វីដ១៩ ចំនួន១០នាក់ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត

    ព្រៃវែង៖  មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បាន​ប្រើប្រាស់​ឧបករណ៍​តេស្ដ​រហ័ស Rapid Test លើ​អាជីវករ​ផ្សារ​ព្រៃវែង ខេត្តព្រៃវែង ប្រមាណ​ជាង២០០នាក់ ជា​លទ្ធផល​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ១៩ ចំនួន១០នាក់ (ស្រី៨នាក់) នៅ​ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែល​សុទ្ធតែ​ពាក់ព័ន្ធ​ជាមួយ​អាជីវករ​លក់​មាស។ អ្នកជំងឺ​កូ​វីដ ចំនួន១០នាក់​នេះ ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត រួមមាន៖ * ទី១៖ ឈ្មោះ ជៀន ចាន់​សុ​ធិ អាយុ២៣ឆ្នាំ រស់នៅ​ភូមិ​លេខ២ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ១៩ ឈ្មោះ ឡេង […]

  • រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ទទួល​អំណោយ​ឧបត្ថម្ភ​ពី​ឯកឧត្តម​ប្រធាន​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ៤ ដើម្បី​ចែក​បន្ត​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​កំពុង​ជួប​ការលំបាក ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩

    បន្ទាយមានជ័យ៖  ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិភាគ​ទី៤ ដឹកនាំ​ដោយ ឯកឧត្តម ប៉ុល លឹម ប្រធាន​ក្រុម នា​ព្រឹក​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បាន​នាំយក​អំណោយ​មាន ទឹកបរិសុទ្ធ​ចំនួន៥០កេស មី​ជាតិ​ចំនួន៥០កេស ទឹកត្រី​ចំនួន២៥យួរ ទឹកស៊ីអ៊ីវ​ចំនួន២៥យួរ អាល់កុល​ចំនួន៥០លីត្រ ម៉ាស់​ចំនួន២,៥០០ម៉ាស់ និង​សៀវភៅ​កម្រង​ច្បាប់​ចំនួន៥ក្បាល ជូន​ដល់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ដើម្បី​ចែក​បន្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​កំពុង​ជួប​ការលំបាក ក្នុងស្ថានភាព​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វីដ-១៩ ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្នុងនាម​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ថ្លែងអំណរគុណ ឯកឧត្តម​ប្រធាន ព្រមទាំង​ឯកឧត្តម​សមាជិក​ព្រឹទ្ធសភា […]

  • សម្តេច​តេ​ជោ ហ៊ុន សែន៖ វ៉ាក់សាំង ៤.៥លាន​ដូ​ស​ទៀត នឹង​មកដល់ ហើយ​កម្ពុជា​នឹងមាន​វ៉ាក់សាំង​គ្រប់គ្រាន់​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​តាម​ផែនការ

    ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​គូសបញ្ជាក់ថា វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូ​វីដ១៩ ប្រមាណ ៤.៥លាន​ដូ​ស​ទៀត នឹង​មកដល់​ប្រទេស​កម្ពុជា នៅ​ខែមិថុនា​នេះ។ សម្តេច​តេ​ជោ បាន​បញ្ជាក់ដែរថា ផែន​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ឱ្យបាន ១០លាន​នាក់ អាច​សម្រេច​ត្រឹម​ដំណាច់ឆ្នាំ២០២១នេះ ឬ​ត្រឹម​ដើមឆ្នាំ២០២១។ ការបញ្ជាក់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​តាមរយៈ​សារ​សំឡេង​ពិសេស​ស្តីពី​ផែន​ការចាក់​វ៉ាក់សាំង​កូ​វីដ១៩ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូស​បញ្ជាក់ដែរថា […]

  • ព្រះមហាក្សត្រ និង​សម្តេចព្រះ​មហាក្សត្រី ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូល​ក្រាបថ្វាយបង្គំ​គាល់

    ភ្នំពេញ៖ក្នុងឱកាស​ដែល​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព​សេចក្តី ថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ចូល​ក្រាបថ្វាយបង្គំ​គាល់ ថ្វាយព្រះពរ នៅ​ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២១ មុននឹង​ប្រោស ព្រះរាជទាន​នូវ​ព្រះរាជសវនាការ​ដ៏​វិសេសវិសាល​នេះ ព្រះអង្គ​បាន​សព្វ​ព្រះរាជ​ហ​ឬ​ទ័យ ប្រោស​ព្រះរាជទាន​ដល់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន […]

  • ការស្ថាបនា​ផ្លូវ ៣៤ខ្សែ នៅ​ខេត្ត​ព្រះសីហនុ សាង់សង​ជិត​រួចរាល់ ១០០ភាគ​ហើយ

    ព្រះសីហនុ៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់ ឆ្នេរសមុទ្រ​កម្ពុជា (គ.អ.ឆ.ក.) នៅ​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤ខ្សែ នៅ​ខេត្ត​ព្រះសីហនុ។ ការងារ​ស្ថាបនា​ផ្លូវ​ក្រុង​ទាំង ៣៤ខ្សែ​នេះ  គិត​មកដល់​បច្ចុប្បន្ន​ទទួលបាន​លទ្ធផល​ដូចតទៅ៖ *ការងារ​ចាក់​បេតុង​ផ្លូវ​សម្រេចបាន ១០០%។ *ការងារ​អ៊ុត​កៅស៊ូ​បេ​ទី​ម កម្រាស់ ៧០មី​លី​ម៉ែត្រ សម្រេចបាន ១០០%។ *ការងារ​គំនូស​ចរាចរណ៍​សម្រេច​បាន […]

  • រាជរដ្ឋាភិបាលសម្រេចដាក់តម្លៃសេវាទឹកកខ្វក់ បញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត

    ភ្នំពេញ៖ តម្លៃ​សេវា​ទឹក​កខ្វក់ នឹងត្រូវ​បញ្ចូល​ក្នុង​វិក្កយបត្រ​តែមួយ​ជាមួយ​ទឹកស្អាត បន្ទាប់ពី​ក្រសួង ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ឯកភាពគ្នា​ជា​ធ្លុង​មួយ​ក្នុងការ​ដាក់ឱ្យអនុវត្ត​នូវ​សេវា​កម្មនេះ។ ឯកឧត្តម កឹម បូរី អនុ​រដ្ឋលេខា ធិ​ការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ប្រធាន​គ្រប់គ្រង និង​សម្របសម្រួល​គម្រោង​អភិវឌ្ឍន៍​សមត្ថភាព​ស​ម្រា​ប់​ការងារ​គ្រប់គ្រង​ទឹក​កខ្វក់ មានប្រសាសន៍ថា ការដាក់ បញ្ចូល​តម្លៃ​សេវា​ទឹក​កខ្វក់​ទៅក្នុង​វិក្កយបត្រ​ទឹកស្អាត គឺជា​យន្តការ​មួយ ដែល​នឹង​រួមចំណែក​ដល់​ការធានាបាន​នូវ​និរន្តរភាព នៃ​ការវិនិយោគ​លើ​វិស័យនេះ។ ការ​ថ្លែង​បញ្ជាក់​នេះ បានធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​បូកសរុប​ស្តីពី​បេសកកម្ម​គាំទ្រ​ដល់​ការងារ​អនុវត្ត​គម្រោង​លើក​ទី៤នៃ គម្រោង​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​ធនាគារពិភពលោក ដែល​រៀបចំឡើង​ដើម្បី​ពិនិត្យ​ពិភាក្សា លើ​យន្ត​ការកំណត់ និង​ការប្រមូល​ថ្លៃ​សេវា​ប្រើប្រាស់​ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ […]

  • ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ប្រភព​មេរោគ​ចម្លង​ក្នុង «ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា» មិន​ជាប់ទាក់ទង​នឹង «ព្រឹត្តិការណ៍ ៣ វិច្ឆិកា» ទេ

    (វីដេអូ)….លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា

    (វីដេអូ)…. #អរគុណសន្តិភាព

  • អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យប្រព័ន្ធធារាសាស្ត្រ «ទំនប់ដំណាក់អំពិល, ទំនប់ដំណាក់ឈើក្រំ» និងការបង្កបង្កើនផលស្រូវដើមរដូវវស្សា

    ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ នា​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរជំនាញ ចុះ​ពិនិត្យ​ប្រព័ន្ធធារាសាស្ត្រ «ទំនប់​ដំណាក់​អំពិល, ទំនប់​ដំណាក់​ឈើ​ក្រំ» និង​ការ​បង្កបង្កើនផល​ស្រូវ​ដើមរដូវ​វស្សា នៅ​ក្រុង​ពោធិ៍សាត់ ស្រុក​ភ្នំក្រវាញ ស្រុក​តា​លោ​សែន​ជ័យ និង​ស្រុក​បាកាន ក្នុង​គោលបំណង ដើម្បី​គ្រប់គ្រង​ការផ្តល់​ទឹក ឱ្យចំ​គោលដៅ​ប្រជាកសិករ។ បើតាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រ​ដំណាក់​អំពិល បច្ចុប្បន្ន​មានលទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​បញ្ចាល់ទឹក​ចូលទៅ​ប្រឡាយ​មេ មាន​ប្រវែង២១គីឡូម៉ែត្រ និង​ប្រឡាយ​រង​ជាច្រើន​ផ្សេងទៀត […]