Month: September 2021

  • កម្ពុជាបង្កើតរមណីយដ្ឋានទេសចរណ៍ថ្មីនៅក្នុងខេត្តចំនួន៣

    កំពត៖ នៅរសៀលថ្ងៃពុធ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានចូលរួមពិធីកាត់ខ្សែបូរ សម្ពោធដាក់ឱ្យ ប្រើប្រាស់នូវសមិទ្ធិផល គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរមណីយដ្ឋានទេសចរណ៍ ក្រោមការគាំទ្រដោយគម្រោង (GMS TIIG) ក្នុងខេត្តចំនួន៣ គឺខេត្តកំពត ខេត្តកែប និងខេត្តកោះកុង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ពិធីនេះបានធ្វើឡើងនៅរមណីយដ្ឋាន […]

  • សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

    សម្តេចតេជោ អនុញ្ញាតឱ្យដោះលែងយានយន្តដែល ក្រសួងសាធារណការ បានឃាត់ទុករយៈពេលមួយឆ្នាំ ក្នុងបទល្មើសនៃការដឹកជញ្ជូនលើសទម្ងន់

    នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលផ្ទុយនឹងច្បាប់ចំនួន ២២៩គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុកនៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តារាជធានី-ខេត្តមួយចំនួន។ សូមជំរាបថា នាពេលថ្មីៗនេះ ដោយស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាលបានរៀបចំកែសម្រួល និងដាក់ចេញនូវយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិក្នុងបរិបទក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដូចជា៖ ការបើកឱ្យដំណើរការឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារសាធារណៈ តំបន់ទេសចរណ៍ […]

  • វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត ដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ

    វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ដឹកមកដល់ប្រទេសកម្ពុជានៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់កម្ពុជា។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។ បទបញ្ជាដាច់ណាត់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យល្បឿននៃការចាក់វ៉ាក់សាំងរបស់កម្ពុជា មានភាពលឿនលយគួរឱ្យកត់សម្គាល់។ គិតត្រឹមថ្ងៃទី២៦ […]

  • កម្ពុជា-ឡាវ៖ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង

    ក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្ដល់វ៉ាក់សាំងប្រភេទស៉ីណូវ៉ាក់ចំនួន ២០ម៉ឺនដូស ជូនរដ្ឋាភិបាលប្រទេសឡាវ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះលោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ក្រសួងការបរទេស តំណាងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើដំណើរតាមឧទ្ធម្ភាគចក្រអញ្ជើញទៅប្រគល់ជូនលោកបណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត (Bounfeng Phommalaysith) រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាអនុប្រធានគណកម្មការ ការពារគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៃប្រទេសឡាវ។ ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង ២០ម៉ឺនដូស ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល […]

  • សម្តេចតេជោ ហ៊ុន សែន

    សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ «ទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន»

    សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “​ ” TOURISM FOR INCLUSIVE GROWTH ” ។

  • ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទូទាំងរាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង បញ្ជាឱ្យអាជ្ញាធរខណ្ឌទាំងអស់ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តទូទាំងរាជធានីភ្នំពេញ

    ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្ត ក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំង រាជធានីភ្នំពេញរួចរាល់អស់ហើយ។ បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក កាលពីព្រឹកថ្ងៃទី២៦ខែកញ្ញា ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ បានធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេស […]

  • ខេត្តប៉ៃលិន ធ្វើយុទ្ធនាការដាំឈើប្រណិត ៤០០០ដើម

    ប៉ៃលិន៖ កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន, លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការយោធភូមិភាគទី៥ និងឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្រ្តមណ្ឌលប៉ៃលិន បានដឹកនាំមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ព្រមទាំងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ធ្វើយុទ្ធនាការដាំដើមឈើ ប្រណិត ៤០០០ដើម នៅទីបញ្ជាការទិសទី៣ ប៉ៃលិន~សំឡូត ដើម្បីស្តារគម្របបៃតងក្នុងខេត្តឡើងវិញ។ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន […]

  • ឯកឧត្តម គួច ចំរើន អញ្ជើញចុះសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជន​កម្ពុជា ស្រុកស្ទឹងហាវ

    ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះសំណេះសំណាលជាមួយក្រុមយុវជន​ស្ម័គ្រចិត្តសហភាព​សហព័ន្ធយុវជនស្រុកស្ទឹងហាវ ដែលបានចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន៨១នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។  

  • រដ្ឋបាលខេត្តសៀមរាប ផ្តល់ស្បៀងអាហារដល់គ្រួសារក្រីក្រចំនួន ១ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម

    រដ្ឋបាលខេត្តសៀមរាប ផ្តល់ស្បៀងអាហារដល់គ្រួសារក្រីក្រចំនួន ១ពាន់គ្រួសារ ស្ថិតក្នុងតំបន់ក្រហម

    សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារ ដើមី្បធ្វើការផ្គត់ផ្គងដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ ចំនួន ១ពាន់គ្រួសារ ដែលមាន ២៣ភូមិ ស្ថិតក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប ដែលបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ។ ក្នុងសកម្មភាពធ្វើការបែងចែកនូវគ្រឿងឧបភោគបរិភោគនេះ មាន អង្ករ , ត្រីខ , មី , ទឹកត្រី ,ទឹកស៊ីអុីវ , សាច់ជ្រូក ,ស្ករសរ និងពង់មាន់ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម […]

  • ផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង និងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណប្រវែងជាង ៨០គីឡូម៉ែត្រ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

    ផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង និងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សិរីសោភ័ណប្រវែងជាង ៨០គីឡូម៉ែត្រ ត្រូវបានបើកឱ្យធ្វើចរាចរណ៍ជាផ្លូវការ

    គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ ដំបង-ខេត្តបន្ទាយមាន ជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ […]