Month: November 2021

  • សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ចូលជួបសម្តែងការគួរសម

    សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិត្យឡាវ ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

  • សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកឧត្តម នាយករដ្ឋមន្ត្រីឡាវ ចូលជួបសម្តែងការគួរសម

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត្យឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅ​ព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។

  • សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែង ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងនូវការអបអរសាទរខួប៥ឆ្នាំនៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) នៅទីក្រុងអាឌីស អាបាបា ប្រទេសអេត្យូពី។ នៅលើផេកផ្លូវការនាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលចាប៉ីដងវែងក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (៣០ វិច្ឆិកា ២០១៦-៣០ វិច្ឆិកា ២០២១) កាលពី ៥ឆ្នាំមុន នៅទីក្រុងអាឌីស […]

  • សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ជំនួយ ១៣លានដុល្លារអាម៉េរិក និងវ៉ាក់សាំងកូវីដ-១៩ ចំនួន ៥០ម៉ឺនដូស ដល់រដ្ឋាភិបាលឡាវ

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចផ្ដល់នូវជំនួយជាទឹកប្រាក់ចំនួន ១៣លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះចំនួន ៣លានដុល្លារសហរដ្ឋអាមេរិក ជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារសហរដ្ឋអាមេរិកទៀតជារបស់ក្រុមហ៊ុនឯកជន ជូនដល់រដ្ឋាភិបាលឡាវ។ ក្រៅពីនេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចផ្ដល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ចំនួន ៥០ម៉ឺនដូស និងរថយន្តដឹកវ៉ាក់សាំងចំនួន ០២គ្រឿង បន្ថែមទៀត ជូនដល់រដ្ឋាភិបាល ឡាវផងដែរ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ ក្រោយពីជំនួបទ្វេភាគីរវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន […]

  • រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១

    រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល៧ថ្ងៃ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១។

  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងជូនដល់នាយករដ្ឋមន្ត្រីឡាវ

    នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញទទួល និងរៀបចំពិធីជប់លៀងជូនដល់ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវក្នុងដំណើរឯកឧត្តមបំពេញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជារយៈពេលពីរថ្ងៃ។ ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេលដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

  • លោក ឯម ច័ន្ទមករា ជំរុញដល់ស្ថាប័នរដ្ឋនិងឯកជនរួមគ្នាលុបបំបាត់របាំងដែលបង្កការលំបាកដល់ជនមានពិការភាព

    ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានថ្លែងថាកន្លងមកជនមានពិការភាពតែជួបប្រទះនូវឧបសគ្គជាច្រើនជាពិសេសគឺកត្តាហេដ្ឋារចនាសម្ព័ន្ធដែលមិនបានបង្កលក្ខណៈងាយស្រួល មិនមានផាសុកវត្ថុ ដែលជនពិការមិនអាចចេញចូល ចុះឡើង និងប្រើប្រាស់បាននៅតាមទីសាធារណៈផ្សេងៗជាពិសេសអាគារឬទីតាំងដែលប្រជាពលរដ្ឋឧស្សាហ៍ទៅទទួលយកសេវាសាធារណៈ ដោយជំរុញដល់ក្រសួងស្ថាប័នរដ្ឋនិងឯកជនទាំងអស់គិតគូរឡើងវិញដើម្បីលុបបំបាត់របាំងដែលរារាំងដល់ជនមានពិការភាពទាំងនេះ។ ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយអំពី«បទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលសម្រាប់ជនមានពិការភាព» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ លោក ឯម ច័ន្ទមករា បានស្នើដល់ ក្រសួងមហាផ្ទៃ ក្រសួងដែនដី សាលារាជធានីភ្នំពេញ ក្រសួងសាធារណៈការ គណស្ថាបត្យករនិងគណៈវិស្វករ សមាគមរោងចក្រកាត់ដេរទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់និងសាងសង់ថ្មីឱ្យមានលក្ខខន្តអំណោយផលដល់ជនមានពិការភាព ដោយគិតគូរពីជម្រាលសម្រាប់ជនពិការ ជណ្ដើរយន្ត […]

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាសង្ខេបក្នុងពិធីបិទកិច្ចប្រជុំពេញអង្គលើកទី១នៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១៣ (ASEAM-13)

    នៅក្នុងពិធីបិទកិច្ចប្រជុំពេញអង្គទី១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣(ASEM-13) សម្ដេចតេជោ បានបង្ហាញនូវសុទិដ្ឋិនិយមថា លទ្ធផលដែលកើតចេញពីកិច្ចប្រជុំនេះ គឺជាធាតុចូលដ៏មានតម្លៃប្រកបដោយបញ្ញាញាណសម្រាប់ចូលរួមចំណែកដល់ការលើកកម្ពស់ពហុភាគីនិយម និងដំណើរការ ASEM របស់យើង។ សម្ដេចតេជោបានរំលេចនូវសារសំខាន់ៗដូចខាងក្រោម: ១- យើងសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនិងសមិទ្ធផលជាច្រើនរបស់ ASEM ដែលទទួលបានកន្លងមក។ យើងក៏បានប្ដេជ្ញាចិត្តលើកកម្ពស់បន្ថែមទៀតនូវតួនាទីរបស់ ASEM ក្នុងការជំរុញពហុភាគីនិយម និងអភិបាលកិច្ចសកលដែលយើងកាន់តែត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមរួម។ ២- អង្គប្រជុំក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងចំពោះពហុភាគីនិយមដែលជាគ្រឹះនៃសន្តិភាព ស្ថិរភាព និងវិបុលសុខសកល។ ៣- យើងបានលើកឡើងអំពីបញ្ហាប្រឈមដែលមិនធ្លាប់កើតមានឡើងពីមុនមកដោយបណ្ដាលមកពីជម្ងឺកូវីដ១៩ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ […]

  • រដ្ឋសភានឹងបោះឆ្នោតជ្រើសតាំងឯកឧត្តម ជាម យៀប ជាអនុប្រធានទី១ រដ្ឋសភា នៅថ្ងៃទី២៥ វិច្ឆិកា

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យប្រជុំពេញអង្គរដ្ឋសភា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ ដើម្បីបោះឆ្នោតជ្រើសតំាងឯកឧត្តម ជាម យៀប ធ្វើជាអនុប្រធានទី១រដ្ឋសភា ជំនួសឯកឧត្តម ងួន ញ៉ិល ដែលទទួលមរណភាព ។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃ៣រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃចន្ទ ទី២២ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយបានអនុម័តរបៀបវារៈមួយចំនួន […]

  • សម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរម្លឹកខួប​អនុស្សាវរីយ៍លើកទី៣០

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-ចិន ដើម្បីរម្លឹកខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមរយៈប្រព័ន្ធវីដេអូ ពីរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។