Tag: ស្ពានថ្មថ្មីបាត់ដំបង

  • ការស្ថាបនា​ស្ពានថ្ម​ថ្មី​នៅ​ខេត្តបាត់ដំបង សម្រេចបាន១០០% និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​សីហា​នេះ

    ការស្ថាបនា​ស្ពានថ្ម​ថ្មី​នៅ​​ខេត្ត​បាត់ដំបង សម្រេចបាន ១០០% និង​គ្រោង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​សីហា​នេះ

    បាត់ដំបង៖ ការស្ថាបនា​សាងសង់​ស្ពាន​ថ្ម​ថ្មី ទន្ទឹមគ្នា​ជាមួយនឹង​ស្ពានថ្ម​ចាស់ ដែល​ប្រវត្តិសាស្ត្រ​បាន​បន្សល់ទុក​ពី​សម័យ​អាណានិគមនិយម​បារាំង មាន​ចំណាស់​អាយុកាល​ជាង ១០០ឆ្នាំ​មកនេះ សម្រេចបាន ១០០% ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងខែ​សីហា​នេះ។ នៅ​ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការស្ថាបនា​ផ្លូវ​ថ្មី​ឡើង​ស្ពានថ្ម​ថ្មី (១៣មករា) ក្បែរ​ស្ពានថ្ម​ចាស់ ទល់មុខ​អគារ​ចាស់​សាលាខេត្ត​បាត់ដំបង ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​នាយក​ទីចាត់ការ​ផែនការ និង វិនិយោគ​សាលាខេត្ត តំណាង​ក្រុមហ៊ុន​ម៉ៅការ និង​អ្នកពាក់ព័ន្ធ​មួយចំនួន។ ស្ពានថ្ម​ថ្មី​នេះ​គឺ​ស្ថិតនៅ​ផ្នែក​ខាងត្បូង​ស្ពាន​ចាស់ និង​នៅ​ចន្លោះ​ពីគ្នា​ប្រវែង០៦ម៉ែត្រ​នៃ​ស្ពានថ្ម​ចាស់ ត្រូវបាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ដោយបាន​សាងសង់​ចប់ […]