Tag: ADB

  • ADB ផ្ដល់ប្រាក់កម្ចីចំនួន៤០លានដុល្លារ សម្រាប់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុដល់កម្ពុជា

    បើតាម ADB នេះគឺជាកម្មវិធីរងទី៣នៃកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយ បរិយាប័ន្ន បន្ទាប់ពីកម្មវិធីរង ចំនួនពីរពីមុនដែលត្រូវបានអនុវត្តន៍ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ ដើម្បីជួយកម្ពុជាអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាពនិងស្ថិរភាពតាមរយៈការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)បាន អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៤០ លាន ដុល្លារ អាម៉េរិក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ ពង្រីកលទ្ធភាពទទួលបានឥណទានក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម (MSMEs) និង អនុវត្តន៍កំណែទម្រង់ដើម្បីជំរុញស្ថិរភាពហិរញ្ញវត្ថុ និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនា សម្ព័ន្ធវិស័យហិរញ្ញវត្ថុ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB។ លោកស្រី Benita Ainabe […]

  • ADB បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២០ មាន​ភាពល្អប្រសើរ​ជាង​មុន ជាពិសេស​ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់

    ADB បញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ២០២០ មាន​ភាពល្អប្រសើរ​ជាង​មុន ជាពិសេស​ការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​មិនមែន​សម្លៀកបំពាក់

    ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន​ដំឡើង​តួលេខ​នៃ​ការ​ព្យាករ​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ ២០២០  ដោយ​ផ្អែកលើ​ភាពប្រសើរ​ជាង​មុន នៃ​ផលិតកម្ម វិស័យ​កសិកម្ម និង​ការកើនឡើង នៃ​ការនាំចេញ​ផលិតផល​មិនមែន​សំលៀកបំពាក់ ដូចជា​កង់ និង គ្រឿង​អេឡិចត្រូនិក។ នេះ​បើ​យោងតាម​របាយការណ៍​ចេញផ្សាយ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី។ ក្នុង​របាយការណ៍​បានឱ្យដឹងថា បច្ចុប្បន្នភាព​នៃ ទស្សនវិស័យ​អភិវឌ្ឍន៍អាស៊ី (Asian Development Outlook Update) សម្រាប់ ឆ្នាំ២០២០ ដែលជា​របាយការណ៍​សេដ្ឋកិច្ច​ពិសេស​ប្រចាំឆ្នាំ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករណ៍​ពី​ការធ្លាក់ចុះ នៃ​ផលិតផល​ក្នុងស្រុក​សរុប របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២០ ក្នុង​រង្វង់- ៤.០ភាគរយ  បើ​ធៀប​ទៅនឹង […]