អង់គ្លេស​ផ្តល់​ថវិកា​ជិត​ ១៥លាន​ដុល្លារ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​បង់​ក្លា​ដែស

ចក្រភព​អង់គ្លេស កំពុង​ផ្តល់​ថវិកា១១,៦លាន​ផោន (១៤,៧លាន​ដុល្លារ) ជា​ជំនួយ​មនុស្សធម៌​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ប្រទេស​បង់​ក្លា​ដែស​។

កញ្ចប់​ហិរញ្ញវត្ថុ​ថ្មីនេះ មាន​ទឹកប្រាក់​ចំនួន៨លាន​ផោន ដើម្បី​ផ្តល់​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ចំនួន ៥៤៦.១០០នាក់ និង២លាន​ផោន​ត្រូវ​ផ្តល់​ដល់​សេវា​ទឹក សុខភាព និង​អនាម័យ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា ៤៦.០០០នាក់​រួម​ទាំង​សេវា​ការពារ​កុមារ​ដល់​ជនភៀសខ្លួន ៥.៧០០នាក់ និង​ជួយ​ដល់​សហគមន៍​នានា​។

លើស​ពីនេះ ថវិកា​ចំនួន១,៦លាន​ផោន នឹង​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​នានា​នៅ​ទូទាំង​ប្រទេស​រយៈពេល២ឆ្នាំក្រោយ ប្រសិនបើ​ពួកគេ​កើតឡើង​នោះ​។

ឧត្តម​ស្នងការ​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែស លោកស្រី Sarah Cooke បាន​ប្រកាស​ជំនួយ​របស់​អង់គ្លេស​ក្នុង​អំឡុង​ទស្សនកិច្ច​ទីក្រុងCox’s Baza។

លោកស្រី Cooke បាន​ថ្លែង​ថា​៖«អង់គ្លេស​ឈរ​ជាមួយ​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ទាំងអស់​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស»៕