សន្តិភាព

សន្តិភាព

គេហទំព័រ «អរគុណសន្តិភាព» បង្កើតឡើងក្នុងគោលដៅផ្សព្វផ្សាយព័ត៌មានរបស់រាជរដ្ឋាភិបាល ជាពិសេសគឺ​ភាពរីចចម្រើន និងអភិវឌ្ឍន៍របស់កម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជាមាន «សន្តិភាព» ដូចរាល់ថ្ងៃ។ Tel: 0973323331

តំបន់អភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV) បង្កើតឡើងដើម្បីលើកកម្ពស់ផល ប្រយោជន៍រួមរបស់ពលរដ្ឋ

ភ្នំពេញ៖ តំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV) បានបង្កើតនៅឆ្នាំ១៩៩៣ ដោយប្រមុខរដ្ឋាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មានចំនួន ១៣ខេត្ត ក្នុងនោះប្រទេសកម្ពុជាមានចំនួន ៤ខេត្ត គឺខេត្តរតគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។ ចំណែកប្រទេសឡាវ មាន៤ខេត្ត ហើយប្រទេសវៀតណាមមាន ៥ខេត្ត។ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV DTA JCC) ត្រូវបានដាក់ចេញ រួមគ្នា អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម បង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នា និងរក្សាចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ សម្រាប់ ប្រទេសទាំងបី ដើម្បីលើកកម្ពស់ផលប្រយោជន៍រួមគ្នា ជាមួយគ្នានោះ ប្រទេសកម្ពុជា-ឡាវ-វៀតណាម បានសម្រេចឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងវេទិកាថ្នាក់តំបន់ និងអន្ដរជាតិ រួមទាំងនៅក្នុងឱកាសដល់កម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងព្រឹត្តិការណ៍ពាក់ព័ន្ធនានានៅក្រោមក្របខណ្ឌអាស៊ាននៅក្នុងចំណោមការងារសំខាន់ៗចំនួន៥ចំណុច។ទំនាក់ទំនងសាមគ្គីភាព…

សម្តេចធិបតី៖ ទោះបីប្រឈមនឹងការលំបាក ឬត្រូវប្រើពេលវេលាច្រើនយ៉ាងណា ក៏បេសកកម្មរុករកត្រូវតែបន្តរហូតអាចរកឃើញអាកាសយានិកទាំងពីររូប

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា អស់រយៈពេល១២ ថ្ងៃមកហើយ ដែលឧទ្ធម្ភាគចក្រមួយគ្រឿង របស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ហោះហើរដោយអាកាសយានិកចំនួន ២ រូប បានបាត់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស។ សម្តេចបញ្ជាក់ទៀតថា ចាប់ពីពេលនោះមកទល់ពេលនេះ គឺមិនមានមួយវិនាទីណា ដែលអាកាសយានិកទាំងពីររូប ត្រូវបានបំភ្លេចនោះទ្បើយ។ ការស្វែងរកឧទ្ធម្ភាគចក្រនោះ បានចាប់ផ្តើមភ្លាមៗបន្ទាប់ពីបាត់ការទាក់ទង ដោយមានការចូលរួមពីសំណាក់កងយោធពលខេមរភូមិន្ទ និងអាជ្ញាធរដែនដីនៅហ្នឹងកន្លែង ហើយមកដល់ម៉ោងនេះ កងកម្លាំងរុករករបស់យើងបានបន្តបេសកកម្មរបស់ខ្លួនទាំងយប់ទាំងថ្ងៃ មិនថាមេឃរាំង ឬភ្លៀង និងមិនថាក្នុងព្រៃជ្រៅ ឬឆ្លងកាត់ជ្រោះជ្រលងទឹកហូរនោះទេ ក៏ការស្វែងរកអាកាសយានិកទាំងពីររូបនៅតែបន្តជានិច្ច ។ សម្តេចនាយករដ្ឋមន្ត្រី បានកោតសរសើរ ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់ ឧបនាយករដ្ឋមន្រ្តី ទៀ សីហា…

សម្តេចតេជោ អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការរងអង្គការសហប្រជាជាតិ ជួបសម្តែងការគួរសម

សម្តេចធិបតី អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិន ជួបសម្តែងការគួរសម

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិន ជួបសម្តែងការគួរសម

នៅព្រឹកថ្ងៃចន្ទ ទី២២ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង វិនពីង (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ឯកឧត្តម វ៉ាង វិនពីង មានអតីតភាពជាអ្នកនាំពាក្យដ៏ឆ្នើមមួយរូបរបស់ក្រសួងការបរទេសចិន ហើយគេបានផ្តល់រហស្សនាមឱ្យឯកឧត្តមថា «អ្នកចម្បាំងចចក»។ ឯកឧត្តមត្រូវបានរដ្ឋាភិបាលចិន សម្រេចតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីប្រចាំនៅកម្ពុជា។ ឯកឧត្តម វ៉ាង វិនពីង បានអញ្ជើញមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤។ ឯកឧត្តម វ៉ាង វិនពីង បានប្តេជ្ញាប្រឹងប្រែងលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឱ្យកាន់តែល្អប្រសើរថែមទៀត។ ជាមួយការផ្តើមការងារជាឯកអគ្គរដ្ឋទូតនៅកម្ពុជា…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសាច់ញាតិក្រុមគ្រួសារ និងប្រតិភូអមដំណើរ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត នាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។ ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ…

សម្ដេចធិបតីកោតសរសើរចំពោះចំណាត់ការក៏ឆាប់រហ័សរបស់លោកជំទាវ ជា សេរី លើករណីចាយប្រាក់ដុល្លារ​អាមេរិក

ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចំពោះចំណាត់ការដ៏ឆាប់រហ័ស ក្នុងការដាក់ចេញនូវគោលការណ៍ពាក់ព័ន្ធនឹងការសម្រួលលក្ខខ័ណ្ឌសម្រាប់ការចាយក្រដាស់ប្រាក់ដុល្លារអាមេរិក ដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ នៅខេត្តសៀមរាប។ បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយវាយក្រដាសប្រាក់ដុល្លារអាមេរិកដែលមានសភាពចាស់ ប្រឡាក់ ឬខូចខាតខ្លះ បានបង្កការលំបាកសម្រាប់ការលក់ដូររបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ដែលបញ្ហានេះ ត្រូវបានបងប្អូនអ្នកលក់ដូរប្រាប់ខ្ញុំផ្ទាល់ ពេលដែលខ្ញុំចុះទៅ Pub Street កាលពីយប់ថ្ងៃទី ១៧ កក្កដា ២០២៤ កន្លងទៅនេះ។ ខ្ញុំសង្ឃឹមថាចំណាត់ការរបស់ធនាគារជាតិនៃកម្ពុជា នឹងលុបបំបាត់បញ្ហាលំបាកពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារអាមេរិក និងជួយសម្រួលដល់ការលក់ដូររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាទេសចរណ៍ដែលទស្សនាខេត្តសៀមរាបផងដែរ។ ខ្ញុំសូមឱ្យសាខាធនាគារជាតិនៃកម្ពុជាខេត្តសៀមរាប បណ្ដាធនាគារឯកជនទាំងអស់នៅក្នុងខេត្តសៀមរាប ក៏ដូចជាបណ្ដាអាជីវកម្មឯកជន និងបងប្អូនប្រជាពលរដ្ឋអ្នកលក់ដូរទាំងអស់នៅក្នុងខេត្ត ចូលរួមអនុវត្តនូវគោលការណ៍ថ្មីរបស់ធនាគារជាតិនៃកម្ពុជាឱ្យបានស្រុះគ្នា ដើម្បីកុំឱ្យមានបញ្ហាពាក់ព័ន្ធនឹងការចាយក្រដាសប្រាក់ដុល្លារ ដែលមានសភាពចាស់ ឬប្រឡាក់បន្តទៀត។ អានបន្ថែ៖ ខ្ញុំសូមអរគុណ និងកោតសរសើរចំពោះលោកជំទាវ…

លោកស្រី ជា សិរី តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់ ដោយមិនទាមទារកម្រៃសេវាពីអតិថិជន

ធនាគារជាតិ នៃកម្ពុជា នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាស ពាក់ព័ន្ធការសម្របសម្រួលចរាចរណ៍ ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ដោយសម្រេចមានយន្តការបន្ទាន់ចំនួន៤។ សេចក្តីប្រកាសរបស់ធនាគារជាតិ បានបញ្ជាក់ថា លោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាលើការសម្របសម្រួលចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិក នៅខេត្តសៀមរាប ជាមួយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធយន្តការបន្ទាន់ ដែលត្រូវអនុវត្តនៅខេត្តសៀមរាប ធនាគារជាតិ បានសម្រេ មាន៤យន្តការ រួមមាន៖ ១៖ តម្រូវឱ្យសាខាធនាគារពាណិជ្ជខេត្តសៀមរាប ទទួលយកប្រាក់ដុល្លារអាមេរិកចាស់ឬ ប្រឡាក់…

សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចធិបតី ផ្ញើជូន អ្នកឧកញ៉ា ឈុន និងអ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍

សារលិខិតរំលែកមរណទុក្ខ របស់ សម្តេចធិបតី ផ្ញើជូន អ្នកឧកញ៉ា ឈុន និងអ្នកឧកញ៉ា សំ អាង ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសទ្ធាភិរ័ក្ខញាណ ហ៊ី ឡាយ អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍។

អំណោយសម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រលំបាកខ្វះខាតនៅឃុំដងកាំបិត

ឯកឧត្តម​ សោម ស៊ុន អនុប្រធាន​ក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ​ បានដឹកនាំសហការី ទៅឈ្វេងយល់អំពីស្ថានភាពទឹកជំនន់​ក្នុងភូមិសាស្ត្រ​ឃុំដងកាំបិត និងបានជួបសំណេះសំណាលសាកសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ លំបាកខ្វះខាត ចំនួន៤០គ្រួសារនៅឃុំ​ដងកាំបិត​ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៤។​ នៅក្នុងឱកាសនោះឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងឯកឧត្តម​នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធាន​ក្រុមការងាររបស់​រាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុក សណ្តាន់…

ប្រជាពលរដ្ឋនៅស្រុកព្រៃឈរ ទទួលបានការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ប្រមាណជាង ៩០០នាក់ នៅព្រឹកថ្ងៃទី ២១ ខែកក្កដាឆ្នាំ២០២៤នេះ បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋប្រមាណជាង ៥០០០នាក់ នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម។ កាលពិនិត្យព្យាបាលនេះដឹកនាំដោយ លោក ឡេង ផល្លី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី, លោកស្រី ចម និម្មល ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ លោក ឡេង ផល្លី បានឲ្យដឹងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ នាឱកាសនេះ គឺសុទ្ធតែគ្រូពេទ្យមានចំណេះជំនាញច្បាស់លាស់ ដែលធ្លាប់បានទទួលការសិក្សា…