ប្រទេសអឺរ៉ុបខាងកើត រកមធ្យោយបាយជួយអ៊ុយក្រែន រក្សាថាមពលអគ្គិសនី

(វីលនីញូស)៖ ឧបករណ៍បំលែងអគ្គិសនីដ៏ធំ សាងសង់ក្នុងឆ្នាំ១៩៨០ របស់ប្រទេសលីទុយអានី ហើយត្រូវបានប្រើប្រាស់សម្រាប់បញ្ជូនថាមពលអគ្គិសនីទៅអ៊ុយក្រែនសព្វថ្ងៃ ត្រូវបានរៀបចំសម្រាប់ការដឹកជញ្ជូនតាមសមុទ្រទៅ ប្រទេសរូម៉ានី ហើយទៅដល់អ៊ុយក្រែនវិញនៅរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។ លោក រ៉ូកាស់ ម៉ាស៊ូលីស (Rokas Masiulis) ប្រធានបណ្តាញអគ្គិសនីរបស់ប្រទេសលីទុយអានី បាននិយាយថា ក្រុមហ៊ុនរបស់លោកកំពុងស្វែងរកអ្វីផ្សេងទៀតដែលអ៊ុយក្រែនត្រូវការ ដើម្បីជួសជុលការខូចខាតប្រព័ន្ធអគ្គិសនីរបស់ខ្លួន ដែលរងការវាយប្រហារដោយមីស៊ីលរុស្ស៊ីម្តងហើយម្តងទៀត។ លោក ម៉ាស៊ូលីស បានគូសបញ្ជាក់ថា «អ៊ុយក្រែនរីករាយក្នុងការទទួលបានសម្ភារ បរិក្ខាទាំងអស់ រួមទាំងរបស់ដែលមិនដំណើរការ ឬខូច ដោយសារពួកគេអាចជួសជុលឧបករណ៍ ដោយខ្លួនឯងបាន។ យើងកំពុងដំណើរការដំឡើងឧបករណ៍ថាមពលរបស់យើង ហើយអ្វីគ្រប់យ៉ាងដែលយើងដកចេញយើងបញ្ជូនទៅអ៊ុយក្រែន»។ លោក…

Continue Readingប្រទេសអឺរ៉ុបខាងកើត រកមធ្យោយបាយជួយអ៊ុយក្រែន រក្សាថាមពលអគ្គិសនី