អេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

ក្រសួង​ការបរទេស​របស់​ប្រទេស​អេហ្ស៊ីប និង​ទួរគី បាន​ប្រកាស នៅ​ថ្ងៃអង្គារ (ទី៤ ខែកក្កដា) នេះ ថា ប្រទេស​ទាំង២ បាន​តែងតាំង​ឯកអគ្គ​រដ្ឋទូត​ប្រចាំ​នៅ​រដ្ឋធានី​របស់​ខ្លួន​ទៅវិញទៅមក​ជាលើកដំបូង ក្នុងរយៈពេល១ទសវត្សរ៍ ដើម្បី​ស្តារ​ទំនាក់ទំនង​ការទូត​ធម្មតា​ឡើងវិញ​។ ការពិគ្រោះ​យោបល់ រវាង​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការបរទេស នៅ​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ បាន​ចាប់ផ្តើម​នៅ​ឆ្នាំ២០២១ ខណៈ​ដែល​ប្រទេស​ទួរគី​បាន​ស្វះស្វែង​រក​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​ជាមួយ​ប្រទេស​អេហ្ស៊ីប អារ៉ាប់រួម អ៊ីស្រាអែល និង​អារ៉ាប៊ីសាអ៊ូឌីត​។ ការ​ធ្វើឲ្យ​មាន​ប្រក្រតី​ភាព​ឡើងវិញ រវាង​ទីក្រុង​អង់ការ៉ា និង​ទី​ក្រុង​គែរ ត្រូវ​បាន​ពន្លឿន បន្ទាប់ពី​ប្រធានាធិបតី​អេហ្ស៊ីប​លោក Abdel Fattah al-Sisi និង​សម​ភាគី​ទួរគី​លោក…

Continue Readingអេហ្ស៊ីប និង​ទួរគី តែងតាំង​ឯកអគ្គ​រដ្ឋទូត ដើម្បី​បង្កើន​ទំនាក់ទំនង​ការទូត

អង់គ្លេស​ផ្តល់​ថវិកា​ជិត​ ១៥លាន​ដុល្លារ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​បង់​ក្លា​ដែស

ចក្រភព​អង់គ្លេស កំពុង​ផ្តល់​ថវិកា១១,៦លាន​ផោន (១៤,៧លាន​ដុល្លារ) ជា​ជំនួយ​មនុស្សធម៌​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ប្រទេស​បង់​ក្លា​ដែស​។ កញ្ចប់​ហិរញ្ញវត្ថុ​ថ្មីនេះ មាន​ទឹកប្រាក់​ចំនួន៨លាន​ផោន ដើម្បី​ផ្តល់​ស្បៀងអាហារ​ដល់​ជនភៀសខ្លួន​ចំនួន ៥៤៦.១០០នាក់ និង២លាន​ផោន​ត្រូវ​ផ្តល់​ដល់​សេវា​ទឹក សុខភាព និង​អនាម័យ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា ៤៦.០០០នាក់​រួម​ទាំង​សេវា​ការពារ​កុមារ​ដល់​ជនភៀសខ្លួន ៥.៧០០នាក់ និង​ជួយ​ដល់​សហគមន៍​នានា​។ លើស​ពីនេះ ថវិកា​ចំនួន១,៦លាន​ផោន នឹង​ត្រូវ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រជាជន​ដែល​រង​ផល​ប៉ះពាល់​ពី​គ្រោះមហន្តរាយ​នានា​នៅ​ទូទាំង​ប្រទេស​រយៈពេល២ឆ្នាំក្រោយ ប្រសិនបើ​ពួកគេ​កើតឡើង​នោះ​។ ឧត្តម​ស្នងការ​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​បង់​ក្លា​ដែស លោកស្រី Sarah Cooke បាន​ប្រកាស​ជំនួយ​របស់​អង់គ្លេស​ក្នុង​អំឡុង​ទស្សនកិច្ច​ទីក្រុងCox’s Baza។ លោកស្រី Cooke បាន​ថ្លែង​ថា​៖«អង់គ្លេស​ឈរ​ជាមួយ​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ទាំងអស់​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​ទូទាំង​ប្រទេស​បង់​ក្លា​ដែស»៕

Continue Readingអង់គ្លេស​ផ្តល់​ថវិកា​ជិត​ ១៥លាន​ដុល្លារ​ដល់​ជន​ភៀស​ខ្លួ​នរ៉ូ​ហ៊ីង​យ៉ា និង​សហគមន៍​ដែល​រង​ប៉ះពាល់​ដោយ​គ្រោះមហន្តរាយ​នៅ​បង់​ក្លា​ដែស

វ៉ាស៊ីនតោន ពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន

(តូក្យូ)៖ សារព័ត៌មានជប៉ុន សាន់កៃ (Sankei) បានរាយការណ៍ថាសហរដ្ឋអាមេរិកកំពុងពិចារណាដាក់ពង្រាយ និងបំពាក់មីស៊ីលរយៈចម្ងាយមធ្យមសម្រាប់កងទ័ពអាមេរិក នៅក្នុង ប្រទេសជប៉ុន ក្រោមក្របខណ្ឌនៃ​ផែនការពង្រឹងសមត្ថភាពយោធា ទប់ទល់ជាមួយចិន នៅក្នុងតំបន់សមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង។ សាន់កៃ (Sankei) ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីក្រុមមន្ត្រីដែលបានចូលរួមនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងជប៉ុន ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ។ ក្រុមមន្ត្រីទាំងនេះដដែលបានប្រាប់សាន់កៃ ទៀតថា សហរដ្ឋអាមេរិកក៏មានផែនការដាក់ពង្រាយអាវុធល្បឿនលឿនជាងសំឡេងរយៈចម្ងាយឆ្ងាយ និងមីស៊ីល Tomahawks ផងដែរ។ តែមិនបានបញ្ជាក់ថាតើខាងជប៉ុនបានចាប់ផ្ដើមពិភាក្សា ឬទទួលយកសំណើដាក់ពង្រាយនេះដែរឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែបន្ថែមថាទោះបីជា មិនទាន់កំណត់ទីតាំងសម្រាប់ការដាក់ពង្រាយមីស៊ីលក៏ពិតមែន ប៉ុន្តែកោះគ្យូស៊ុ (Kyushu)…

Continue Readingវ៉ាស៊ីនតោន ពិចារណាដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់កងទ័ពអាមេរិក នៅក្នុងប្រទេសជប៉ុន

អធិការបតីអាល្លឺម៉ង់ ថា លោក ពូទីន មិនបានគំរាមកំហែងលោក ឬអាល្លឺម៉ង់ នោះទេ

(បែរឡាំង)៖ អធិការបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូលស៍ បាននិយាយថាលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន មិនដែលបានគំរាមកំហែងដល់រូបលោក ឬក៏ប្រទេសអាល្លឺម៉ង់នោះទេ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលកន្លងមក។ ​ ការកត់សម្គាល់ខាងលើរបស់លោក អូឡាហ្វ សូលស៍ ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ បៀល អំា សុនថាក (Bild am Sonntag) កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះ។ ថ្លែងនាឱកាសនោះ អាធិការបតីអាល្លឺម៉ង់រូបនេះបានគូសបញ្ជាក់ដូច្នេះថា «លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន មិនដែលគំរាមកំហែងប្រឆាំងនឹងរូបខ្ញុំ…

Continue Readingអធិការបតីអាល្លឺម៉ង់ ថា លោក ពូទីន មិនបានគំរាមកំហែងលោក ឬអាល្លឺម៉ង់ នោះទេ

រុស្ស៉ី ថាការសន្យាផ្ដល់រថក្រោះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់ NATO ក្នុងសង្រ្គាមអ៊ុយក្រែន

រុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាការសន្យាផ្ដល់រថក្រោះប្រយុទ្ធធុនធ្ងន់របស់លោកខាងលិច ទៅឱ្យអ៊ុយក្រែន គឺជាភស្ដុតាងមួយបង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់ ពីសំណាក់សហរដ្ឋអាមេរិក និងអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ។ (more…)

Continue Readingរុស្ស៉ី ថាការសន្យាផ្ដល់រថក្រោះ បង្ហាញយ៉ាងច្បាស់ពីការចូលរួមដោយផ្ទាល់របស់ NATO ក្នុងសង្រ្គាមអ៊ុយក្រែន

ICC អះអាងថានឹងបើកការស៉ើបអង្កេតឡើងវិញ ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានប្រកាសថានឹងបើកការស៊ើបអង្កេតឡើងវិញលើការចោទប្រកាន់ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដែលអាចកើតមាននៅក្នុង ប្រទេសហ្វីលីពីន ជុំវិញយុទ្ធនាការបង្រ្កាបគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ដែលនាំឲ្យមនុស្សរាប់ពាន់នាក់បានស្លាប់។ ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ICC បានឲ្យដឹងថា ខ្លួនមិនពេញចិត្តចំពោះដំណើរការរបស់ហ្វីលីពីន ដែលនាំឲ្យមានការពន្យារពេលដល់ការស៊ើបអង្កេត របស់តុលាការអន្តរជាតិនេះទេ។ ICC បន្តថាគំនិតផ្តួចផ្តើម និងដំណើរការស៉ើបអង្កេតក្នុងស្រុកផ្សេងៗ ដែលត្រូវបានវាយតម្លៃជាសមូហភាព គឺមិនមែនជាជំហាននៃការស៊ើបអង្កេត ជាក់ស្តែង ដែលអាចផ្តល់ការពិត ឆ្លុះបញ្ចាំងគ្រប់គ្រាន់មកឲ្យតុលាការអន្តរជាតិនោះទេ។ អតីតប្រធានាធិបតីហ្វីលីពីន លោក ឌូតឺតេ…

Continue ReadingICC អះអាងថានឹងបើកការស៉ើបអង្កេតឡើងវិញ ជុំវិញសង្រ្គាមបង្រ្កាបគ្រឿងញៀន នៅហ្វីលីពីន

ឧស្សាហកម្មអាវុធរបស់សហរដ្ឋអាមេរិក កាក់កបខ្លាំង អំឡុងសង្រ្គាមអ៊ុយក្រែន

ក្រសួងការបរទេសអាមេរិក បានឲ្យដឹងនៅថ្ងៃពុធសប្តាហ៍នេះថា ការលក់បរិក្ខាយោធារបស់សហរដ្ឋអាមេរិកទៅក្រៅប្រទេស បានការកើនឡើង៤៩% ក្នុងទំហំទឹកប្រាក់ ២០៥.៦ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២២។ ការលក់ដែលត្រូវបានអនុម័តក្នុងឆ្នាំ២០២២កន្លងទៅ រួមមាន យន្តហោះចម្បាំង F-15ID តម្លៃ ១៣.៩ពាន់លានដុល្លារទៅកាន់ប្រទេសឥណ្ឌូណេស៊ី នាវាផ្ទុកយន្តហោះចម្បាំង Multi-Mission Surface Combatant មានតម្លៃ ៦.៩ពាន់លានដុល្លារទៅកាន់ប្រទេសក្រិក និងរថក្រោះ M1A2 Abrams តម្លៃ ៦ពាន់លានដុល្លារទៅកាន់ប្រទេសប៉ូឡូញ។ ក្រុមហ៊ុន General Dynamics Corp ជាអ្នកផលិតរថក្រោះ Abrams…

Continue Readingឧស្សាហកម្មអាវុធរបស់សហរដ្ឋអាមេរិក កាក់កបខ្លាំង អំឡុងសង្រ្គាមអ៊ុយក្រែន

សហរដ្ឋអាមេរិក ប្រកាសផ្ដល់រថក្រោះ Abrams ៣១គ្រឿង ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) បានប្រកាសថាសហរដ្ឋអាមេរិកនឹងបញ្ជូនរថក្រោះ Abrams ចំនួន៣១គ្រឿង ឱ្យអ៊ុយក្រែន ដើម្បីប្រយុទ្ធប្រឆាំងនឹងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ លោក ចូ បៃដិន ប្រកាសពីការសម្រេចចិត្តខាងលើនៅឯសេតវិមាន និងបន្ទាប់ពីអាល្លឺម៉ង់យល់ព្រមផ្ដល់រថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់​អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ ថ្លែងនាឱកាសនោះ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ការបញ្ជូនរថក្រោះនឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែន ក្នុងការការពារទឹកដីរបស់ខ្លួន និងសម្រេចគោលដៅយុទ្ធសាស្ត្ររបស់ពួកគេ…

Continue Readingសហរដ្ឋអាមេរិក ប្រកាសផ្ដល់រថក្រោះ Abrams ៣១គ្រឿង ឱ្យអ៊ុយក្រែន

លោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយថាលោកផ្ទាល់មិនជឿឡើយថាប្រទេសបេឡារុស ចង់ចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ប៉ុន្តែ អ៊ុយក្រែនកំពុងត្រៀមខ្លួនជានិច្ច ដើម្បីទប់ទល់នឹងការគំរាមកំហែងទាំងឡាយមកលើសន្តិសុខជាតិរបស់ខ្លួន។ ថ្លែងនៅក្នុងសនិ្នសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីស្ដូ (Sauli Niinistö) ក្នុងទីក្រុងកៀវ នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងមិនមែនកំពុង ហើយនឹងមិនបើកការវាយប្រហារលើបេឡារុសនោះទេ។ នេះគឺជាការបញ្ជូនសារយ៉ាងច្បាស់មួយទៅកាន់ប្រជាជនបេឡារុស ហើយវា ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យើងដែលបេឡារុស មិនបាត់បង់ឯករាជ្យភាពរបស់ខ្លួន និងមិនចូលរួមនៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ី ទោះមានសម្ពាធយ៉ាងណា ក៏ដោយ»។ ប្រធានាធិបតីបេឡារុស…

Continue Readingលោក ហ្សេលេនស្គី មិនជឿឡើយថាបេឡារុស ចង់ចូលរួមក្នុងសង្រ្គាមរបស់រុស្ស៉ី

អាមេរិក និង អាល្លឺម៉ង់ មានផែនការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ឱ្យអ៊ុយក្រែន

ប្រទេសអាល្លឺម៉ង់ នឹងបញ្ជូនរថក្រោះខ្លារខិន Leopard 2 ឱ្យអ៊ុយក្រែន ខណៈសហរដ្ឋអាមេរិកក៏ត្រូវបានគេរាយការណ៍ដែរថាអាចនឹងផ្គត់ផ្គង់រថក្រោះ Abramsដល់ទីក្រុងកៀវ នៅចំពោះមុខការសន្និដ្ឋានថារុស្ស៉ីអាចនឹងបើកប្រតិបត្តិការវាយលុកថ្មីមួយឆាប់ៗនេះ។ ទីភ្នាក់ងារសារព័ត៌មាន Reuters ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពពីក្រុមលោកខាងលិចចំនួន២រូប ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ត្រីទាំង២រូប នេះបានបញ្ជាក់ដែរថាទីក្រុងបែរឡាំង ក៏អនុញ្ញាតឱ្យប្រទេសដូចជាប៉ូឡូញ និងហ្វាំងឡង់ជាដើមអាចបញ្ជូនរថក្រោះប្រយុទ្ធ Leopard 2 ឱ្យអ៊ុយក្រែនផងដែរ។ ប៉ុន្តែ ខាងទីក្រុង វ៉ាស៊ីនតោន និងទីក្រុងបែរឡាំងមិនទាន់ទទួលស្គាល់ ឬធ្វើអត្ថាធិប្បាយអ្វីឡើយទេ ជុំវិញព័ត៌មានខាងលើ។ អ៊ុយក្រែន បានទទូចស្នើសុំរថក្រោះប្រយុទ្ធធុនធ្ងន់ពីប្រទេសលោកខាងលិចអស់ពេលជាច្រើនខែមកហើយ ជាពិសេសគឺរថក្រោះ Leopard 2…

Continue Readingអាមេរិក និង អាល្លឺម៉ង់ មានផែនការបញ្ជូនរថក្រោះប្រយុទ្ធធុនធ្ងន់ ឱ្យអ៊ុយក្រែន

តៃវ៉ាន់៖ យន្តហោះចម្បាំងចិន ៤៣គ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃច្រកសមុទ្រតៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃចន្ទនេះថា យន្តហោះរបស់កងទ័ពអាកាសចិនចំនួន ៤៣គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃតំបន់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខណៈទីក្រុងប៉េកាំងនៅតែបន្តធ្វើសកម្មភាពយោធានៅក្បែរដែនកោះតៃវ៉ាន់។ យោងតាមផែនទីដែលផ្តល់ដោយក្រសួងការពារជាតិតៃវ៉ាន់ យន្តហោះកងទ័ពចិនអាកាសចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ រីឯនាវាកងទ័ពជើងទឹកចិនចំនួន ៧គ្រឿងក៏ត្រូវបានប្រទះឃើញនៅជិតកោះតៃវ៉ាន់ផងដែរ។ ក្រោយមកតៃវ៉ាន់បានបញ្ជូនយន្តហោះចម្បាំង ប្រដេញយន្តហោះចិន ខណៈប្រព័ន្ធមីស៊ីលតាមឃ្លាំមើលការហោះហើរនៃយន្ដហោះចម្បាំងទាំងនេះ។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប្រទេសចិនបានប្រកាសថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារនៅក្នុងសមុទ្រ និងដែនអាកាសជុំវិញកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលទីក្រុងប៉េកាំងចាត់ទុកថា ជាការបង្កហេតុពីកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក។ សមយុទ្ធនេះមានការចូលរួមពីយន្ដហោះចម្បាំង ៧១គ្រឿង។ ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចិន បានបង្កើនសកម្មភាពរបស់ខ្លួននៅក្បែរដែនកោះតៃវ៉ាន់។រដ្ឋាភិបាលទីក្រុងតៃប៉ិ…

Continue Readingតៃវ៉ាន់៖ យន្តហោះចម្បាំងចិន ៤៣គ្រឿង ហោះឆ្លងកាត់ «ខ្សែបន្ទាត់កណ្ដាល» នៃច្រកសមុទ្រតៃវ៉ាន់

សេតវិមាន៖ កូរ៉េខាងជើង លក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner

(វ៉ាស៊ីនតោន)៖ សេតវិមាន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានអះអាងថាកូរ៉េខាងជើងបានលក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី វ៉េដនឺ (Wagner) ខណៈទីក្រុងមូស្គូកំពុងព្យាយាមស្វែងរកការផ្គត់ផ្គង់អាវុធពីសម្ព័ន្ធមិត្តមួយចំនួនតូចរបស់ខ្លួន ក្នុងនោះរួមមានទាំងអ៉ីរ៉ង់ផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន លោក ចន ឃឺប៊ី (John Kirby) អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក នឹងបង្កើនការដាក់ទណ្ឌកម្មលើក្រុមហ៊ុន Wagner បន្ទាប់ពីការលក់អាវុធរបស់កូរ៉េខាងជើងឱ្យក្រុមហ៊ុនមួយនេះនូវគ្រាប់រ៉ុក្កែត និងមីស៊ីលកាលពីខែវិច្ឆិកា កន្លងទៅ ដែលជាទង្វើបំពានដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN»។ លោក ឃឺប៊ី បន្ដទៀតថា «ក្រុមហ៊ុន Wagner កំពុងស្វែងរកទិញអាវុធនៅជុំវិញ…

Continue Readingសេតវិមាន៖ កូរ៉េខាងជើង លក់អាវុធឱ្យក្រុមហ៊ុនរើសទាហានស៊ីឈ្នួលរុស្ស៉ី Wagner

សហរដ្ឋអាមេរិក ប្រកាសនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ឱ្យអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ជាផ្លូវការហើយថាខ្លួននឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល ប៉ាទ្រីយ៉ូត (Patriot) ឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការទម្លាក់គ្រាប់បែក និងការវាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។ ប្រព័ន្ធខែលប្រឆាំងមីស៊ីលប៉ាទ្រីយ៉ូត (Patriot) នឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន នៅក្រោមកញ្ចប់ជំនួយយោធា ១.៨៥ពាន់លានដុល្លារ ដែលត្រូវបានប្រកាសចំពេល ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកនៅក្រៅប្រទេស​ចាប់តាំងពីសង្រ្គាម ផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈមក។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ហ្សេលេនស្គី នៅឯសេតវិមាន លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ក៏បានបញ្ជាក់បន្ថែមដែរថាសហរដ្ឋអាមេរិក នឹងបណ្ដុះបណ្ដាលទាហានអ៊ុយក្រែន…

Continue Readingសហរដ្ឋអាមេរិក ប្រកាសនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល Patriot ឱ្យអ៊ុយក្រែន
Read more about the article រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ
FILE - Afghan students queue at one of Kabul University's gates in Kabul, Afghanistan, on Feb. 26, 2022. Women are banned from private and public universities in Afghanistan with immediate effect and until further notice, a Taliban government spokesman said Tuesday, Dec. 20, the latest edict cracking down on their rights and freedoms. (AP Photo/Hussein Malla, File)

រដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ

(កាប៊ុល)៖ ក្រសួងអប់រំដែលគ្រប់គ្រងដោយក្រុមតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានផ្អាកការចូលរៀននៅសកលវិទ្យាល័យ ដោយនិស្សិតស្រី រហូតដល់មានការជូនដំណឹងបន្ថែម ខណៈការសម្រេចបែបនេះរងនូវថ្កោលទោសយ៉ាងខ្លាំងពីសំណាក់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការសហប្រជាជាតិ។ លិខិតមួយដែលត្រូវបានបញ្ជាក់ដោយអ្នកនាំពាក្យរបស់ក្រសួងអប់រំឧត្តមសិក្សា បានណែនាំដល់សាកលវិទ្យាល័យសាធារណៈ និងឯកជនអាហ្វហ្គានីស្ថាន ឲ្យផ្អាកការចូលរៀនរបស់និស្សិតស្រីជាបន្ទាន់ ស្របតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រី។ ការប្រកាសរបស់រដ្ឋាភិបាលតាលីបង់ ដែលមិនត្រូវបានទទួលស្គាល់ជាអន្តរជាតិនោះ បានកើតឡើងចំពេលដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ស្តីពីអាសនៈនៅ UN របស់ប្រទេសអាហ្វហ្កានីស្ថាន។ សហរដ្ឋអាមេរិក អង់គ្លេស និង UN កំពុងសម្លឹងរកមើលអ្វីដែលខ្លួនអាចធ្វើបានបន្ថែមទៀត ដើម្បីរារាំងសកម្មភាពរបស់ក្រុមតាលីបង់ ជាពិសេសលើករណីបិទសិទ្ធិស្រ្តី៕

Continue Readingរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ដឹកនាំដោយក្រុមតាលីបង់ ហាមមិនឲ្យស្រ្តីចូលរៀនសាកលវិទ្យាល័យ

លោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter

(វ៉ាស៊ីនតោន)៖ កំពូលមហាសេដ្ឋីអាមេរិក លោក Elon Musk នៅថ្ងៃអង្គារសប្ដាហ៍នេះបាននិយាយថាលោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិ CEO នៃក្រុមហ៊ុន Twitter នៅក្រោយពេលដែលរកបានអ្នកជំនួសរូបលោក។ ការប្រកាសខាងលើលោក Elon Musk ធ្វើឡើងនៅក្នុងសារបង្ហោះលើ Twitter និងក្រោយការស្ទង់មតិមួយបង្ហាញថាមិតភាគច្រើនចង់ឱ្យលោកលាលែង ពីតំណែង។ កំពូលមហាសេដ្ឋីអាមេរិក បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ខ្ញុំនឹងលាលែងពីតំណែងជា CEO ឆាប់ៗនេះ ខណៈខ្ញុំកំពុងស្វែងរកមនុស្ស កាន់តំណែងបន្ត ហើយបន្ទាប់ពីនោះ ខ្ញុំនឹងដឹកនាំក្រុមការងារ software និង servers»។ តាមរយៈការស្ទង់មតិរបស់កំពូលមហាសេដ្ឋីលោក…

Continue Readingលោក Elon Musk ប្រកាសលាលែងពីតំណែងជា CEO ក្រុមហ៊ុន Twitter