Month: October 2020

  • សហរដ្ឋអាមេរិក ត្រៀមប្រគល់យន្តហោះប្រដេញ F-35 មួយហ្វូងធំ ៥០គ្រឿង ឱ្យ UAE ក្នុងតម្លៃ $ ១០ ០០០លាន

    សហរដ្ឋអាមេរិក​៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងទៅសភាកុងហ្គ្រេស ពាក់ព័ន្ធនឹងការអនុម័តកិច្ចព្រមព្រៀងលក់យន្តហោះប្រដេញ F-35 ផលិតដោយក្រុមហ៊ុន ឡុកហ៊ីត ម៉ារទីន ចំនួន ៥០គ្រឿង ទៅ ឱ្យសហរដ្ឋអារ៉ាប់ អេមីរេត(UAE) ក្នុងតម្លៃសរុប ១០ ០០០លានដុល្លារ ដែលគេសន្និដ្ឋានថា រឿងនេះ នឹងនាំឆ្ពោះទៅរកការកាច់កុងគ្នា ជាមួយអ្នកនយោបាយនៅក្នុងសភាមួយចំនួន ដែលនៅមិនទាន់ឯកភាពជាមួយនឹងការលក់គ្រឿងយុទ្ធភណ្ឌទំនើប ទៅឱ្យប្រទេសដែលមានចំណែករួមក្នុងការសម្លាប់ប្រជាពលរដ្ឋនៅក្នុងសង្គ្រាមយេមែន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែកញ្ញាថា សហរដ្ឋអាមេរិក និងយូអេអ៊ី មានគោលដៅក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់យន្តហោះ F-35 មួយហ្វូងធំ ឱ្យទាន់មុនពិធីបុណ្យជាតិ របស់យូអេអ៊ី […]

  • វិបត្តិ​មុន​បោះឆ្នោត! សហរដ្ឋអាមេរិក ឆ្លង​កូ​វីដ-១៩ មួយថ្ងៃ ៩ម៉ឺន​នាក់ ជា​ចំនួន​ខ្ពស់បំផុត​តាំងពី​មានការ​ឆ្លង​រាលដាល

    វិបត្តិ​មុន​បោះឆ្នោត! សហរដ្ឋអាមេរិក ឆ្លង​កូ​វីដ-១៩ មួយថ្ងៃ ៩ម៉ឺន​នាក់ ជា​ចំនួន​ខ្ពស់បំផុត​តាំងពី​មានការ​ឆ្លង​រាលដាល

    អាមេរិក៖ សហរដ្ឋអាមេរិក រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ថ្មី​ប្រចាំថ្ងៃ បំបែក​ឯកទគ្គកម្ម​ខ្ពស់បំផុត​តាំងពី​កើតមាន​ការឆ្លង​រាលដាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៩ តុលា) និង​ជា​លើកដំបូង​ដែលមាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ច្រើនជាង ៩០ ០០០នាក់ ក្នុង​ជុំ ២៤ម៉ោង។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍។ ប្រទេស​អាមេរិក ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ម្ដងទៀត តាំងពី​ពាក់កណ្ដាល​ខែតុលា​មក បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បន្ថែមទៀត​ចំនួន ៩១ ២៩៥នាក់ ក្នុងអំឡុងពេល ២៤ម៉ោង គិត​ត្រឹម​ម៉ោង២០ និង៣០នាទី នៃ​ថ្ងៃ​ព្រហស្បតិ៍(ត្រូវ​នឹង​ម៉ោង ៧ព្រឹក និង៣០នាទី ថ្ងៃ​សុក្រ​នៅ​ប្រទេស​កម្ពុជា)។ តាមរយៈ​តួលេខ​នេះ […]

  • បោះឆ្នោតសហរដ្ឋអាមេរិក 2020 ៖ តៃវ៉ាន់ គឺបញ្ហាភូមិសាស្ត្រនយោបាយសំខាន់ ដែលប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី ត្រូវប្រឈម (តចប់)

    សមុទ្រ​ចិន​ខាងត្បូង ៖ វរសេនីយ៍ឯក ហ្វា​នេ​ល​ល៍ ប្រាប់ថា ចិន​បាន​សាកល្បង​សហរដ្ឋអាមេរិក ជា​យូរ​មកហើយ ថា​តើ​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការជួយ​សម្ព័ន្ធមិត្ត​របស់ខ្លួន បាន​ច្រើន​ប៉ុនណា?  តែ​ជា​ការពិត សហរដ្ឋអាមេរិក បាន​បរា​ជ៍យ​ជាច្រើនលើក​រួចមកហើយ មិន​ថា​នៅពេលដែល​ចិន​អាង​កម្មសិទ្ធិ​លើ​ទួល​ខ្សាច់ Scarborough ដែល​ស្ថិត​នៅក្រៅ​ឈូង​សមុទ្រ​ហ្វ៊ី​លី​ពី​ន​កាលពី​ឆ្នាំ2012  និង​មិនទាន់​បានធ្វើ​អ្វី​ឡើយ នៅពេលដែល​ចិន​កសាង​កោះ​សិប្បនិម្មិត​ជាច្រើន​កន្លែង ដើម្បី​គ្រប់គ្រង​តំបន់​ដែលមាន​វិវាទ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាដើម។ វរសេនីយឯក ហ្វា​នេ​ល​ល៍ បាន​និយាយទៀតថា ការដែល​ចិន​អាង​កម្មសិទ្ធិ​លើ​ទួល​ខ្សាច់ Scaborough នៅក្នុង​ខែមេសា ដល់​ខែមិថុនា ឆ្នាំ2012នោះ គឺជា​ភាពបរាជ័យ​ធំ​បំផុត​ខាង​នយោបាយ​ការបរទេស​នៅក្នុង​តំបន់​អាស៊ាន​របស់​សហរដ្ឋអាមេរិក ចាប់តាំងពី​បរាជ័យ​ក្នុង​សង្គ្រាម​វៀតណាម​រួចមក។ ចិន​បាន​ចាក់ដី​លុប​សមុទ្រ […]

  • ក្រសួងសុខាភិបាល​ថ្ងៃនេះ​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ប្រកាសថា មិនមែន​រកឃើញ​ករ​ណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ ថ្មី​នោះទេ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​មិនមាន​ដែរ អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន៨នាក់​ដដែល។ សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧ព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០នេះ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ ចំនួន២៩១នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន២៨៣នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល​ជំងឺ នៅ​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូ​វៀត​ចំនួន៨នាក់៕

  • ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី ម្នាក់​ថែមទៀត​ថ្ងៃនេះ ខណៈ​អ្នកជា​សះស្បើយ​មិនមាន​នោះទេ!

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​ការរកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី ម្នាក់​ថែមទៀត លើ​បុរស​ជនជាតិខ្មែរ ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង។ #អគុណសន្តិភាព

  • បោះឆ្នោត​សហរដ្ឋអាមេរិក 2020 ៖ តៃវ៉ាន់ គឺ​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​សំខាន់ ដែល​ប្រធានាធិបតី​អាមេរិក​ជាប់ឆ្នោត​ថ្មី ត្រូវ​ប្រឈម

    សហរដ្ឋអាមេរិក៖ “ត្រៀម​រួចជាស្រេច សម្រាប់​សង្គ្រាម”  នេះ​គឺជា​សម្ដី ដែល​លោក​ប្រធានាធិបតី ស៊ី ជីន​ភីង នៃ​ប្រទេស​ចិន បាន​ថ្លែង​ទៅកាន់​កង​នាវិក​យោធា នៃ​កងទ័ព​រំដោះប្រជាជន​ចិន ដែល​ប្រចាំការ​នៅ​មូលដ្ឋានទ័ព មណ្ឌល​ក្វាង​ទុង កាលពី​ថ្ងៃទី១៣ តុលា​កន្លងទៅ។ ទោះជា​ក្លាយជា​ព័ត៌មាន​នៅ​ទំព័រ​ទី១ នៃ​សារព័ត៌មាន​ជាច្រើន​ច្បាប់​ក្ដី តែមាន​ឱកាស​តិចតួច​ណាស់ ដែល​ចិន​នឹង​ត្រៀម​រុករាន​តៃវ៉ាន់​នាពេលឆាប់ៗនេះ។ តែ​យ៉ាងណាក៏ដោយ មាន​ហេតុផល​ជាច្រើន ដែល​ធ្វើឱ្យ​អ្នកវិភាគ​មានការ​វិតក្ក​កង្វល់ ហើយ​រឿងនេះ​ថែមទាំង​ជា​បញ្ហា​បែប​ភូមិសាស្ត្រ​នយោបាយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ជាប់ឆ្នោត​ថ្មី ត្រូវតែ​គិត​យ៉ាងខ្លាំង។ យូរ​មកហើយ ដែល​សហរដ្ឋអាមេរិក និង​ចិន សម្លឹងមើល​តៃវ៉ាន់​ដោយ​គំនិត​ខុសគ្នា​ដាច់ស្រឡះ…ចិន​ប្រាប់ថា កោះ​ដែលមាន​ប្រជាជន ២៣លាន​នាក់​នេះ […]

  • អភិបាលខេត្ត​កែប៖ អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍

    អភិបាលខេត្ត​កែប៖ អាជីវករ​លក់ដូរ​តាម​មាត់​ឆ្នេរ​ទាំងអស់​ត្រូវ​ចូលរួម​រក្សា​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បី​ជួយ​ទ្រទ្រង់​វិស័យ​ទេសចរណ៍

    កែប៖ ដើម្បី​រក្សា​សោភណភាព​ក៏ដូចជា​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​មាត់​ឆ្នេរ​កម្សាន្ត នៅ​តំបន់​ទេសចរណ៍​ឆ្នេរកែប ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ ព្រះ​ខែ​នាពេលខាងមុខ អភិបាលខេត្ត​កែប បាន​ជំរុញ​ដល់​ក្រុម​អា​ជីករ​លក់ដូរ​នៅតាម បណ្តោយ​ឆ្នេរ​ក្នុង​រមណីយដ្ឋាន​ខេត្ត​កែប​ទាំងមូល ឱ្យចូល​រួមសហការ​ដើ​ម្បី​រៀបចំ​សណ្តាប់ ធ្នាប់​របៀបរៀបរយ​នៅតាម​បណ្តោយ​មាត់​ឆ្នេរ​ឱ្យបាន​ល្អប្រសើរ ដើម្បី​ទទួល​បដិសណ្ឋារកិច្ច ជូន​ភ្ញៀវទេសចរ។ ការជំរុញ​បែបនេះ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​គ្រប់គ្រង និង​រៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ កាលពី​រសៀល​ថ្ងៃ​អង្គារ ទី២៧ ខែតុលា ឆ្នាំ២០២០ នៅក្នុង​សាលប្រជុំ​សាលា ខេត្ត​កែប ក្រោម​វត្តមាន ឯកឧត្តម សោម ពិសិដ្ឋ អភិបាល […]

  • រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ជួសជុល​បន្ទាន់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១០ ៥៨០ម៉ែត្រ​នៅ​ខេត្តកំពង់ស្ពឺ

    រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​ជួសជុល​បន្ទាន់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១០ ៥៨០ម៉ែត្រ​នៅ​ខេត្តកំពង់ស្ពឺ

    កំពង់ស្ពឺ៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ​ធ្វើការ​ជួសជុល​បន្ទាន់ ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង ១០៥៨០ម៉ែត្រ ត​ភ្ជាប់​ពី​វត្ត​ដំណាក់​ត្រាច ភូមិ​ដំណាក់​ត្រាច​ទៅ​ភូមិ​ភូមិ​ដំបូក​រូង ឃុំ​ដំបូក​រូង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ បន្ទាន់​ពី​បាន​ទទួលរង​ការខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​ឆ្នាំ២០២០ដើម្បី​ត​ភ្ជាប់​ឱ្យ​ប្រជាពលរដ្ឋ​បានធ្វើ​ចរាចរណ៍​ឡើងវិញ។ ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ អ៊ុក រ៉ាប៊ុន បាន​មានប្រសាសន៍​ណែ​នាំឱ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ខេត្តកំពង់ស្ពឺ ចាត់ចែង និង​ជួសជុល​ជាបន្ទាន់​ចំពោះ​កំណាត់​ផ្លូវ​ណា​ដែល​ដាច់​ដោយ​ទឹក​ហូរ​ផ្ដាច់ ត្រូវ​ជួសជុល​ត​ភ្ជាប់​ជាបន្ទាន់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​អាច​ឆ្លងកាត់ និង​ដឹក​កសិផល​បាន​ទាន់ពេលវេលា។ សូមបញ្ជាក់ថា នៅ​ទូទាំង​ខេត្តកំពង់ស្ពឺ មាន​ផ្លូវ​ចំនួន ១០ខ្សែ នៅក្នុង​ស្រុក​សំរោង​ទង ថ្ពង ឧដុង្គ និង​ស្រុក​ភ្នំស្រួច […]

  • ក្រសួងសុខាភិបាល៖ ថ្ងៃនេះ មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីនោះទេ ហើយអ្នកជាសះស្បើយក៏គ្មានដែរ

    ក្រសួងសុខាភិបាល៖ ថ្ងៃនេះ មិនមាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយ​អ្នកជា​សះស្បើយ​ក៏​គ្មាន​ដែរ

    ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ប្រកាស​មិនមាន​រកឃើញ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ ដោយ​អ្នកជំងឺ​កំពុង​ព្យាបាល ក្នុង​មន្ទីរពេទ្យ​ចំនួន៧នាក់។ សូមជម្រាបថា គិត​ត្រឹម​ម៉ោង០៧៖០០ព្រឹក​ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ នៅ​កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​កូ​វីដ-១៩ មាន​ចំនួន​សរុប២៩០នាក់ (ស្ត្រី ៥៩នាក់ និង​បុរស ២៣១នាក់) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៣នាក់ និង អ្នក​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត រាជធានី​ភ្នំពេញ ចំនួន០៧នាក់៕

  • តើជប៉ុននឹងមានវិធានការទប់ស្កាត់កូវីដ-១៩ យ៉ាងណា នៅពេលរៀបចំព្រឹត្តិការណ៍ “តូក្យូ អូឡាំពិក”?

    តើ​ជប៉ុន​នឹងមាន​វិធានការ​ទប់ស្កាត់​កូ​វីដ-១៩ យ៉ាងណា នៅពេល​រៀបចំ​ព្រឹត្តិការណ៍  “តូ​ក្យូ អូឡាំពិក”?

    តូ​ក្យូ៖ អង្គភាព​ការពារ​សុវត្ថិភាព និង​សន្តិសុខ​នៅក្នុង​ពិធី​ប្រកួត​កីឡា​លំដាប់​ពិភពលោក “តូ​ក្យូ អូឡាំពិក” បានធ្វើការ​ហ្វឹកហាត់​សម អនុវត្ត​វិធានការ​ការពារ​ការឆ្លង​រាលដាល របស់​មេរោគ​វីរុស​កូ​វីដ-១៩ ដែល​នឹង​នាំយកមក​ប្រើការ​ពិតប្រាកដ ប្រសិនបើ​ត្រូវ​រៀបចំឡើង​នៅក្នុង​ខែកក្កដា ឆ្នាំ២០២១ មែន។ ការពិនិត្យ​សីតុណ្ហភាព​រាងកាយ របស់​អ្នក​ដែល​ចូលទៅក្នុង​ទីលាន​កីឡដ្ឋាន ក្រៅពី​ប្រើប្រាស់​កាមេរ៉ា​ស្គែ​នក​ម្ដៅ និង​ប្រដាប់​វាស់​សីតុណ្ហភាព​នៅលើ​ថ្ងាស​ហើយ នៅមាន​ការបង្ហាញ​ឧបករណ៍​ថ្មី ១ទៀត​គឺ “ស្ទិ​ក​ឃើ​រ​គ្រុនក្ដៅ” ដែល​វា​នឹង​បង្ហាញ​ពី​សីតុណ្ហភាព​ក្នុង​រាងកាយ ដោយ​គ្រាន់តែ បិទ​ស្ទិ​ក​ឃើ​រ​នោះ​នៅលើ​ស្បែក​ប៉ុណ្ណោះ ដែល​គេ​សន្និដ្ឋានថា ស្ទិ​ក​ឃើ​រ​នេះ នឹងត្រូវ​បិទ​នៅលើ-កដៃ​អ្នក​ចូលទៅក្នុង​ទីតាំង​គ្រប់រូប ដើម្បី​តាមដាន​អាការ​គ្រុនក្ដៅ។ ការគ្រប់គ្រង​ជំងឺ​កូ​វីដ-១៩ នឹង​ដំណើរការ​ដោយ​អង្គភាព​ការពារ​សន្តិសុខ​សុវត្ថិភាព ដែល​ក្រុមហ៊ុន​ជាច្រើន​បានរួម​គ្នា​ក្លាយជា “Consortium” […]