វិបត្តិ​មុន​បោះឆ្នោត! សហរដ្ឋអាមេរិក ឆ្លង​កូ​វីដ-១៩ មួយថ្ងៃ ៩ម៉ឺន​នាក់ ជា​ចំនួន​ខ្ពស់បំផុត​តាំងពី​មានការ​ឆ្លង​រាលដាល

អាមេរិក៖ សហរដ្ឋអាមេរិក រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ ថ្មី​ប្រចាំថ្ងៃ បំបែក​ឯកទគ្គកម្ម​ខ្ពស់បំផុត​តាំងពី​កើតមាន​ការឆ្លង​រាលដាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍ (ទី២៩ តុលា) និង​ជា​លើកដំបូង​ដែលមាន​អ្នក​ឆ្លង​មេរោគ​ថ្មី​ច្រើនជាង ៩០ ០០០នាក់ ក្នុង​ជុំ ២៤ម៉ោង។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​មហាវិទ្យាល័យ ច​ន ហប់​គី​នស៍។

វិបត្តិ​មុន​បោះឆ្នោត! សហរដ្ឋអាមេរិក ឆ្លង​កូ​វីដ-១៩ មួយថ្ងៃ ៩ម៉ឺន​នាក់ ជា​ចំនួន​ខ្ពស់បំផុត​តាំងពី​មានការ​ឆ្លង​រាលដាល
វិបត្តិ​មុន​បោះឆ្នោត! សហរដ្ឋអាមេរិក ឆ្លង​កូ​វីដ-១៩ មួយថ្ងៃ ៩ម៉ឺន​នាក់ ជា​ចំនួន​ខ្ពស់បំផុត​តាំងពី​មានការ​ឆ្លង​រាលដាល

ប្រទេស​អាមេរិក ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ម្ដងទៀត តាំងពី​ពាក់កណ្ដាល​ខែតុលា​មក បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​បន្ថែមទៀត​ចំនួន ៩១ ២៩៥នាក់ ក្នុងអំឡុងពេល ២៤ម៉ោង គិត​ត្រឹម​ម៉ោង២០ និង៣០នាទី នៃ​ថ្ងៃ​ព្រហស្បតិ៍(ត្រូវ​នឹង​ម៉ោង ៧ព្រឹក និង៣០នាទី ថ្ងៃ​សុក្រ​នៅ​ប្រទេស​កម្ពុជា)។

តាមរយៈ​តួលេខ​នេះ ហុច​ផល​ឱ្យ​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​មេរោគ​កូ​វីដ-១៩ សរុប​ច្រើន​ដល់​ទៅ ៨,៩៤លាន​នាក់ រាប់​ចាប់តាំងពី​ជំងឺ​រាតត្បាត​ដ៏​ធំ​នេះ​ចាប់​ផ្ដើមឡើង ជា​ចំនួន​ច្រើន​បំផុត​លើ​ពិភពលោក។

ក្នុងអំឡុងពេល ២៤ម៉ោង​ដូចគ្នានេះ នៅមាន​អ្នកស្លាប់​កើនឡើង​ថែមទៀត ១ ០២១នាក់​នៅក្នុង​សហរដ្ឋអាមេរិក ហុច​ផល​ឱ្យ​ប្រទេស ១នេះ​មាន​ចំនួន​អ្នកស្លាប់​ដោយសារ​កូ​វីដ-១៩ សរុប ២២៨ ៦២៥នាក់ ជាប់​លំដាប់​លេខ១ លើ​ពិភពលោក។

ដោយ​នៅសល់​ពេលវេលា​ត្រឹមតែ ៥ថ្ងៃ​ទៀត​នោះ លោក​ចូ បៃ​ដិ​ន បេក្ខជន​មកពី​គណបក្ស ដេ​ម៉ូ​ក្រេ​ត បាន​លើកយក​វិធីសាស្ត្រ​ទប់ទល់​នឹង​វិបត្តិ​សុខភាព​សាធារណៈ របស់លោក​ត្រាំ​មក​ធ្វើជា​ប្រធានបទ វាយប្រហារ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ៕