Month: March 2021

  • ល្ងាច​នេះ កម្ពុជា នឹង​ទទួល​វ៉ាក់សាំង​សុ​ី​ណូ​ហ្វា​ម​ចំនួន ៧០មុ​ឺ​ន​ដូ​ស ជា​ជំនួយ​ឧបត្ថម្ភ​លើក​ទី២ របស់​រដ្ឋាភិបាល​ចិន

    ភ្នំពេញ៖ នៅ​ល្ងាច​ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២១នេះ រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ផ្តល់ជូន​វ៉ាក់សាំង​សុ​ី​ណូ​ហ្វា​ម​បង្ការ​ជំងឺ​កូ​វីដ-១៩ ដែលជា​ជំនួយ​ឧបត្ថម្ភ​លើក​ទី២ ចំនួន ៧០ម៉ឺន​ដូ​ស ជូន​ក្រសួងការពារជាតិ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជំនួយ​ឧបត្ថម្ភ​នេះ​នឹង​ដឹក​តាម​យន្តហោះ​របស់​កងទ័ព​ជើង​អាកាស​សាធារណរដ្ឋ​ប្រជាមានិត​ចិន។ ពិធី​ប្រគល់ ទទួល នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ​បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ឯកឧត្តម វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា៕ #អរគុណសន្តិភាព

  • ឯកឧត្តមប៉ាន់ខែម ប៊ុនថន សម្របសម្រួល និងរកដំណោះស្រាយ ករណីវិវាទដីធ្លី ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

    (បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណី វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។ ក្នុងពិធីនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទេព […]

  • ព្រះមហាក្សត្រ ប្រោស​ព្រះរាជទាន​ព្រះរាជ​ទ្រព្យ ចំនួន ២០មុ​ឺ​ន​ដុល្លារ ជូន​រាជរដ្ឋាភិបាល​ដើម្បី​ចូលរួមចំណែក​ក្នុងការ​ទិញយក​មន្ទីរ​ពេទ្យ​ស្ត្រី​នគរ​ទេព

    ភ្នំពេញ៖ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ស្តេច​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​វិភាគទាន​ដ៏​វិសេសវិសាល​ជា​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ដ៏​ឧត្តុង្គឧត្តម ចំនួន ២០មុ​ឺ​ន​ដុល្លារ​សហរដ្ឋអាមេរិក ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​ទិញយក​មន្ទី​រ​ពេទ្យ​ស្ត្រី​នគរ​ទេព ដែល​បច្ចុប្បន្ន​ជា​កន្លែង​សម្រាប់​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីត១៩ ហើយនឹង​ត្រូវ​ប្រែ​ក្លាយទៅជា​មន្ទីរពេទ្យរ​ដ្ឋ ដោយ​ប្រសិទ្ធ​នាម​ថា «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» នាពេល​ខាងមុខនេះ៕ #អរគុណសន្តិភាព

  • សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ទទួល​ជួប​សវនាការ​ជាមួយ ឯកអគ្គរដ្ឋទូត​ថ្មី ប្រទេស​សឹង្ហ​បុរី

    ភ្នំពេញ៖ បន្ទាប់ពី​ទទួល​ជួប​សវនាការ​ជាមួយ​ឯកអគ្គរដ្ឋទូត​ថ្មី ប្រទេស​ហ្វីលីពីន ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​រួចមក សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បាន​អនុញ្ញាតិ​ឱ្យ លោកជំទាវ ទេវ ឡាយ​ឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម នៅ​វិមាន​រដ្ឋសភា បន្តទៀត។ សម្តេច​បាន​គាំទ្រ​និង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់ លោកជំទាវ ឯកអគ្គរដ្ឋទូត និង​ចាត់ទុក​បេសកកម្ម​ការទូត​របស់​លោកជំទាវ នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ […]

  • មនុស្ស​វ័យ​កំលោះ-ក្រមុំ ប្រឈម​ខ្លាំង! អាល្លឺម៉ង់ កំណត់​ការចាក់​វ៉ាក់សាំង “អ៊ែ​ស្ត្រា​ហ្សេ​នេ​កា” ចំពោះតែ​មនុស្ស​ចាស់ អាយុ ៦០ឡើង​ប៉ុណ្ណោះ

    ប្រទេស​អាល្លឺម៉ង់៖ ចាប់ពី​ថ្ងៃ​ពុធ ទី៣១ មីនា​នេះ​តទៅ នឹង​កំណត់​ការប្រើ​វ៉ាក់សាំង​ការពារ​កូ​វីដ-១៩ របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះតែ​បុគ្គល​ដែលមាន​អាយុ ៦០ឆ្នាំ​ឡើង ដូចគ្នា​នឹង​ក្រុម​គោលដៅចម្បងៗដទៃទៀត បន្ទាប់ពី​មាន​របាយការណ៍​ពាក់ព័ន្ធ​នឹង​ភាព​ប្រឈម​នឹង​សភាវ​ដុំ​ឈាម​ញ៉ុ​ក​ណែន។ លោកស្រី អ៊ែន​ជេ​ឡា មើរ​កែ​ល នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​ថ្លែង​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា “យើង​ចាំបាច់​ត្រូវតែ​អាច​ជឿទុកចិត្ត​លើ​វ៉ាក់សាំង​បាន ហើយ​ភាព​គ្មាន​ការលាក់លៀម គឺជា​វិធី​ដែល​ល្អ​បំផុត ក្នុងការ​ទប់ទល់​នឹង​ស្ថានការណ៍​បែបនេះ” ក្នុង​សកម្មភាព​ដែល​ដំណើរការ ទៅតាម​ការណែនាំ​របស់​គណៈកម្មការ​ផ្នែក​វ៉ាក់សាំង​របស់​អាល្លឺម៉ង់ ឬ​ដែល​ហៅថា STIKO ខាង​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​របស់​រដ្ឋបាលកណ្ដាល និង​ប្រចាំ​រដ្ឋផ្សេងៗ យល់ឃើញ​ដូចគ្នា​ថា គួរតែ​ឱ្យ​វ៉ាក់សាំង​កូ​វីដ-១៩ របស់​អ៊ែ​ស្ត្រា​ហ្សេ​នេ​កា ចំពោះ​បុគ្គល​ដែលមាន​អាយុ​តិចជាង ៦០ឆ្នាំ នៅពេលដែល​បុគ្គល​ទាំងនោះ […]

  • ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូចមុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ក្នុងពេលឆាប់ៗនេះ

    ភ្នំពេញ៖ ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ លោកជំទាវ ម៉ា​រៀ អា​មី​លី​តា អាគី​ណូ (Maria Amelita C. Aquino) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ហ្វីលីពីន ប្រចាំ​នៅ​កម្ពុជា បាន​សម្តែង​ក្តី​សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា​ដែល​ធ្លាប់​តែមាន​កំណើន​ល្អ នៅមុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ-១៩ នោះ នឹង​វិល​ទៅរក​សភាព​ដូចដើម​វិញ​ក្នុងពេលឆាប់ៗនេះ នៅពេល​ពលរដ្ឋ​ទទួលបាន​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន។ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វិធានការ​ទប់ស្កាត់​និង​ការពារ​ជំងឺ​កូ​វីដ-១៩ មាន​ប្រសិទ្ធភាព របស់​រាជរដ្ឋាភិបាល​កម្ពុជា។ […]

  • អ្នកធ្វើ ច ត្តា ឡី ស័ក ជាង ៨៥០០ នាក់  នៅ ខេត្តកណ្តាល  អនុញ្ញាត ឲ្យ វិលត្រឡប់ ទៅ លំនៅឋាន​វិញ

    កណ្តាល៖ រហូតមកដល់ ពេលនេះ  មាន អ្នកធ្វើ ច ត្តា ឡី ស័ក ប្រមាណ ជាង ៨៥០០ នាក់  ក្នុងចំណោម អ្នកធ្វើ ច ត្តា ឡី​ស័ក សរុប ជាង ១៥០០០ នាក់  នៅ ខេត្ត កណ្តាល  ត្រូវ បាន អាជ្ញាធរ ខេត្ត កណ្តាល […]

  • សប្បាយៗ ថ្ងៃអាទិត្យ៖ បុរស​ចិន​ម្នាក់ កំពុង​កាក់កប​នឹង​អាជីព “តាមរក​ប្ដី” និង “រៀបចំ​សាច់រឿង ឱ្យ​លែងលះ​ពី​ស្រី​ស្នេហ៍” ដោយ​រកប្រាក់​បាន​យ៉ាង​សន្ធឹក!

    សប្បាយៗ ថ្ងៃអាទិត្យ៖ អាជីព​ថ្មី​មួយ កំពុង​ត្រូវបាន​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង៖  បុរស​ចិន​ម្នាក់ ស៊ីឈ្នួល​បង្កើត​ស្ថានការណ៍​ឱ្យលោកប្រុសៗ នឹង​ស្រី​ស្នេហ៍ លែងលះគ្នា ដើម្បី​បាន​វិលត្រឡប់​ទៅរក​ប្រពន្ធ​នៅឯ​ផ្ទះ​វិញ កំពុង​រកបាន​ចំណូល​ច្រើន ខ្ទង់ម៉ឺនៗដុល្លារ! អាច​និយាយបានថា ជា​អាជីព​មួយទៀត ដែល​កំពុង​ត្រូវបាន​គេ​កត់សម្គាល់​យ៉ាងខ្លាំង  គឺ​អាជីព “ផ្ដល់​ការប្រឹក្សា​ខាង​អារម្មណ៍” ដែលមាន​តួនាទី​រិះគិត វិភាគ និង​រៀប​ផែនការ និង​ធ្វើ​យ៉ាងម៉េច​ក៏បាន ឱ្យតែលោកប្រុសៗ ដែល​ក្បត់ចិត្ត​ភរិយា មាន​សតិ​ស្មារតី​ឡើងវិញ និង​នឹកឃើញ ហើយ​វិលត្រឡប់​មករក​ភរិយា និងកូនៗរបស់ខ្លួន​វិញ។ សៀវ ស៊ឹង បុរស​វ័យ ៣១ឆ្នាំ […]

  • ក្រសួងសុខាភិបាល ចេញ​វិធានការសំខាន់១០ចំណុច​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ក្រោយ​ព្រឹត្តិការណ៍ ៣វិច្ឆិកា  

    ក្រសួងសុខាភិបាល​ប្រកាសថា មាន​មនុស្សម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត ដោយសារ​ជំងឺ​កូ​វីដ១៩នៅក្នុង​មន្ទីរពេទ្យ​ខ្មែរ-សូ​វៀត​កាលពី​ម្សិលមិញ

    ភ្នំពេញ៖ ព្រឹក​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល​ប្រកាសថា មាន​បុរស​ម្នាក់​ជនជាតិខ្មែរ អាយុ៥៥ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ក្តី​ចាស់ ឃុំ​ព្រែក​ហ្ល​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បាន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ១៩ នៅ​មន្ទីរពេទ្យ​រុ​ស្ស៉ី កាលពី​វេលា​ម៉ោង១៦៖០០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ។ សេចក្ដីប្រកាស​ព័ត៌មាន​បានបញ្ជាក់​ទៀតថា បុរស​វូប​នេះ បាន​ធ្លាក់ខ្លួន​ឈឺ​ដោយ​ក្ដៅខ្លួន និង ក្អក​ប្រហែលជា៣ទៅ៤ថ្ងៃមុន​ស្លាប់ ហើយដោយ​សភាព​កាន់តែ​ធ្ងន់​ទៅ ក៏​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូ​វៀត នៅវេលា​ម៉ោង១៥៖៣០នាទី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្នុងស្ថានភាព​មាន​អាកា​រៈហ​ត់​ដង្ហក់​ខ្លាំង ដែលជា​សញ្ញា​នៃ​វិបត្តិ​ផ្លូវដង្ហើម​ស្រួចស្រាល់​ធ្ងន់ធ្ងរ […]

  • មនុស្ស​ចំនួន៩៦នាក់ ត្រូវបាន​ក្រសួងសុខាភិបាល​ប្រកាស​នៅថ្ងៃនេះ​ថា បាន​ឆ្លង​ជំងឺ​កូ​វីដ១៩ ខណៈ​អ្នកជា​សះស្បើយ​មាន​ចំនួន១៨នាក់

    ភ្នំពេញ៖ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ដែល​បានចេញ​នៅ​ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាស​រកឃើញ វិជ្ជមាន​ជំងឺ​កូ​វីដ-១៩ នៅ​ទូទាំងប្រទេស មាន​ចំនួន៩៦ នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០កុម្ភៈ    ក្នុងនោះ ៖ នៅ​ខេត្តកណ្តាល ចំនួន៧៣ នាក់ , រាជធានី​ភ្នំពេញ ចំនួន២០ នាក់ , ខេត្ត​ត្បូងឃ្មុំ ចំនួន០១ នាក់  និង​ខេត្តស្វាយរៀង ចំនួន០១ នាក់ ប៉ុន្តែ​ក៏មាន​អ្នកជំងឺ​ចំនួន១៨នាក់​ផងដែរ ដែល​បានជា​សះស្បើយ […]