ឯកឧត្តមប៉ាន់ខែម ប៊ុនថន សម្របសម្រួល និងរកដំណោះស្រាយ ករណីវិវាទដីធ្លី ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ

សន្តិភាព Avatar

(បន្ទាយមានជ័យ)៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានចូលរួមសម្របសម្រួល និងរកដំណោះស្រាយករណី វិវាទដីធ្លីរវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ក្នុងពិធីនេះ មានការចូលរួមពីសំណាក់លោក លី សារី អភិបាលរងខេត្ត តំណាងឲ្យលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោក សុខ ភាព រដ្ឋលេខាធិការក្រសួងការពារជាតិ លោក ទេព ឃុនណាល់ ទីប្រឹក្សាសម្តេចតេជោ នាយករដ្ឋមន្ត្រី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធហត្ថ ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ តឹក ប៊ុនធឿន មេបញ្ជាការរងទិសទី១ បន្ទាយមានជ័យ លោក យឹម លី ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ ក្រុមការងារមន្រ្ដីជំនាញ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សូរិយោដី ខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន រួមជាមួយអ្នកតំណាងប្រជាពលរដ្ឋ ១៦៧គ្រួសារ និងអ្នកតំណាងប្រជាពលរដ្ឋជនពិការ។

ជាលទ្ធផល គឺភាគីទាំងសងខាង រវាងប្រជាពលរដ្ឋ១៦៧គ្រួសារ និងប្រជាពលរដ្ឋជនពិការ បានព្រមទទួលយកដំណោះស្រាយ របស់ក្រុមការងារ ដែលបានជួយសម្របសម្រួល៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)