Month: January 2022

  • សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញទៅដល់ក្រុងព្រះសីហនុ ដើម្បីត្រៀមបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងប្រព្រឹត្តនៅនាល្ងាចថ្ងៃដដែលនេះ។

  • វិវាទដីធ្លីជាង១០០០គ្រួសាររ៉ាំរ៉ៃអស់រយៈពេល១៧ឆ្នាំ ត្រូវបានបញ្ចប់ថ្ងៃនេះតាមរយៈភាពប៉ិនប្រសព្វរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន

    បន្ទាយមានជ័យ៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ។ ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃចន្ទ័ទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមកនៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឯកឧត្តមដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទកាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២២។ សូមបញ្ជាក់ថាការចុះពិនិត្យតាមខ្នងផ្ទះជាក់ស្តែងនេះ គឺដើម្បីរៀបចំដីពុះជាឡូត៍ចែកជូនប្រជាពលរដ្ឋដែលទទួលបានការសម្បទានពីក្រុមគ្រួសារលោកលី អ៊ុតនី៕ #អរគុណសន្តិភាព

  • សម្ដេចតេជោ ហ៊ុន សែនអញ្ជើញជួបសន្ទនាការងារជាមួយបណ្ឌិតប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការ UN ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសន្ទនាជាមួយលោកស្រីបណ្ឌិត ណូលិន ហេយហ្សី (Neoleen Hayzer) ប្រេសិតពិសេសថ្មីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធវីដេអូ ពីភូមិគ្រឹះទីក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២។

  • សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត អំណោយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនដល់ប្រទេសមីយ៉ាន់ម៉ា

    ភ្នំពេញ៖ នៅវេលាម៉ោង១០:១០នាទីព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់អំណោយមនុស្សធម៌របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា រួចហើយដើម្បីរួមចំណែកជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកីវីដ-១៩។ គូសបញ្ជាក់ផងដែរថា អំណោយជាសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ពីរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ជូនសាធារណ:រដ្ឋសហភាពមីយ៉ាន់ម៉ា រួមមាន ម៉ាសចំនួន៣លានម៉ាស់ ម៉ាស់ N95 ចំនួន២សែនម៉ាស់ វ៉ែនតាការពារចំនួន១សែន សម្លៀកបំពាក់សុវត្តិភាព PPE ចំនួន៣ម៉ឺន របាំងការពារមុខ ចំនួន៣ម៉ឺន […]

  • សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)

    ថ្ងៃនេះគឺជាខួបអាពាហ៍ពិពាហ៍ ៤៦ឆ្នាំ របស់ខ្ញុំ (៥មករា១៩៧៦-៥មករា២០២២)។ ខ្ញុំតែងតែគិតថាអ្វីដែលខ្ញុំនិងភរិយាបានឆ្លងកាត់ក្នុងសម័យសង្រ្គាមគឺពុំគួរឱ្យជឿថា ខ្ញុំអាចមានជីវិតរហូតមកដល់សព្វថ្ងៃនេះឡើយ។ ជីវិតយុទ្ធជនក្នុងភ្លើងសង្គ្រាម ពិសេសក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពតដែលយើងត្រូវតស៊ូផ្ដួលរំលំដោយយកជីវិតធ្វើដើមទុន គឺមិនមែនជារឿងសាមញ្ញនោះឡើយ។ ជីវិតប្តីប្រពន្ធបន្ទាប់ពីរៀបការគ្មានទេដែលហៅថាសេចក្តីសុខ។ ខ្ញុំបានស្លាប់កូនទី១និងបែកគ្នាក្នុងពេលកូនទី២នៅក្នុងផ្ទៃម្តាយ៥ខែ រហូតជួបគ្នាជាថ្មី ដែលកូនប្រុសបង (ម៉ាណែត) ហៅខ្ញុំថាពូអស់រយៈពេល២ខែ។ ទាំងនេះគឺសុទ្ធតែរឿងរ៉ាវមិនគ្រាន់តែសម្រាប់ខ្ញុំនិងភរិយាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជារឿងរ៉ាវដែលបានកើតឡើងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេសដែលបានឆ្លងកាត់ក្នុងសម័យនោះផង ដែរ។ “ទុក្ខស្រីប្តីព្រាត់” បានធ្វើឱ្យខ្ញុំនិងភរិយាស្រក់ទឹកភ្នែករាប់លានដំណក់។ ប៉ុន្តែទឹកភ្នែកនេះគឺបាននាំមកនូវការរស់រានមានជីវិតសម្រាប់ប្រជាជនទូទាំងប្រទេស រាប់ទាំងក្រុមគ្រួសារខ្ញុំដែរ។ ចាប់ផ្តើមពីប្តីប្រពន្ធដ៏កំសត់វ័យក្មេង២នាក់(ពេលនោះខ្ញុំមានអាយុ២៤ឆ្នាំឯភរិយាខ្ញុំអាយុ២២ឆ្នាំ)រហូតមកដល់ពេលនេះយើងមានកូន និងចៅយ៉ាងច្រើន ប៉ុន្តែនៅតែចងចាំជានិច្ចចំពោះជីវិតតស៊ូដ៏លំបាកបំផុតរបស់ខ្ញុំនិងភរិយាជាទីស្រឡាញ់។ សៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេររៀបរាប់ពីជិវិតប្តីប្រពន្ធរបស់ខ្ញុំត្រូវបានបោះពុម្ភជាភាសាខ្មែរ អង់គ្លេសនិងចិន។ភាពយន្តរឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មីក៍ចាប់ផ្តើមថតហើយដែរដែលអាចប្រើរយៈពេល១៤ខែទើបអាចបញ្ចប់បានព្រោះជារឿងភាគដែលវែង៕

  • ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ

    ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ កំពង់ស្ពឺ ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ, និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេស […]