ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ ខេត្តកំពង់ស្ពឺ

ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើង បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣១, វគ្គហ្វឹកហ្វឺនជំនាញឆត្របញ្ជាជំនាន់ទី៥, វគ្គហ្វឹកហ្វឺនជំនាញបើក-ជួសជុលអូប័រ និងរបៀបសង្រ្គោះជំនាន់ទី៥, និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, និងវគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង និងអាវុធ SNIPER នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែន ឱរ៉ាល់ កំពង់ស្ពឺ ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ, គណៈគ្រប់គ្រងវគ្គ, ក្រុមយោធាចារ្យ, និងយោធិននៃបញ្ជាការដ្ឋានទ័ពពិសេស និងបណ្តាស្ថាប័ន-កងឯកភាពពាក់ព័ន្ធ ក្នុងការម្ចាស់ការអនុវត្ត ការងារហ្វឹកហ្វឺនបានជាប់ជាប្រចាំដូចភ្លៀងរលឹម និងប្រកបដោយស្មារតីទទួលខុសត្រូវ និងសូមកោតសរសើរសិក្ខាកាមទាំងអស់ ដែលបានតស៊ូព្យាយាមអត់ធន់ជម្នះការលំបាក រហូតបានបញ្ចប់វគ្គប្រកប ដោយមោទនភាព។ នេះក៏ជាមោទនភាពរបស់ជាតិ ដែលមានយោធិនជំនាញបន្ថែមទៀតសម្រាប់ការពារប្រទេស និងប្រជាជន ពីព្រោះថាជំនាញជាកងទ័ព គឺជាធនធានមនុស្សដែលប្រកបដោយមនសិការសេ្នហា ជាតិ សាសនា ព្រះមហាក្សត្រ និងមានការបេ្តជ្ញាចិត្តប្តូរផ្តាច់ការពារបូរណភាពទឹកដី ព្រមទាំងមានសេចក្តីថ្លៃថ្នូរ សីលធម៌ គុណធម៌ មនុស្សធម៌ ជាមួយនឹងការត្រៀមបូជាលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាអាទិ៍ប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ, បេសកកម្មប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការចូលរួមដោះមីនជាដើម។