Month: October 2023

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយមនុស្សធម៌ជូន ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១.៨៤៥គ្រួសារ ក្នុងខេត្តពោធិ៍សាត់

    សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្ដល់ អំណោយ​​​មនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ១៨៤៥គ្រួសារ ក្នុងឃុំចំនួន១៦ នៃក្រុង​ពោធិ៍សាត់ ស្រុកកឃ្លៀង ស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ពិធីកចែកអំណោយនេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ ដែល​មន្ត្រី​​តំណាងពីកាកបាទក្រហមកម្ពុជា មាន ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រង គ្រោះ​មហន្តរាយ ចុះចែកពីថ្ងៃទី […]

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការមួយចំនួនពាក់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌា៕

  • ធនាគារជាតិនៃកម្ពុជាបញ្ចេញទឹកប្រាក់ ១៤០លានដុល្លារហើយ ដើម្បីអន្តរាគមន៍ធានាស្ថិរភាពប្រាក់រៀល

    គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ១៤០លានដុល្លារអាមេរិកហើយ ដើម្បីទិញប្រាក់រៀល ដែលធ្វើយ៉ាងណាទប់ទល់កុំឲ្យប្រាក់រៀលធ្លាក់ថ្លៃ និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់។ ចំពោះការបញ្ចេញទឹកប្រាក់ដុល្លារ ទិញប្រាក់រៀលនេះ បានធ្វើតាមដំណាក់កាលនីមួយៗ។ ដោយក្នុងនោះដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ, លើកទី២ចំនួន ២០លានដុល្លារ លើកទី៣ចំនួន ៣០លានដុល្លារ, លើកទី៤ចំនួន ៤០លានដុល្លារ។ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខ្លួនបានត្រៀមវិធានការមួយចំនួន រួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត […]

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    នៅព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចការមួយចំនួនពាក់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគីស្ថាន៕