កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ អាច​នឹង​សម្រេច​នៅ​ចុង​ឆ្នាំនេះ

ភ្នំពេញ÷ ឯកឧត្តម​អគ្គ​បណ្ឌិតសភា ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ដឹកនាំ​កិច្ចប្រជុំ​ចង្អៀត​អន្តរក្រសួង ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ នា​ព្រឹក​ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២០នៅ​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​បានជា​គោលការណ៍ និ​អនុសាសន៍ ណែនាំ​បន្ថែម សម្រាប់​ផ្តល់ជូន​ក្រុមការងារ​ចរចា បានជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់ ។

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ បាន​ផ្តួចផ្តើមឡើង​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ពេលដែល​ឯកឧត្តម​ប្រធានាធិបតី​សាធារណៈ​កូរ៉េ ម៊ូ​ន ជេ​អ៊ី​ន អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវរដ្ឋ នៅ​រាជធានី​ភ្នំពេញ​កាលពីពេល​កន្លងមក ។ បន្ថែម​លើ​យន្ត​ការដែល​កំពុង​អនុវត្តន៍, កិច្ច- ព្រមព្រៀង មាន​គោលបំណង​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង នូវ​ការ​ឈានចូល​នៃ​ផលិតផល​របស់​ភាគី​ទាំងពីរ​ទៅក្នុង​ទីផ្សារ​ទៅ វិញ​ទៅមក តាមរយៈ​ការកាត់បន្ថយ​របាំង​ពន្ធគយ និង​របាំង​មិនមែន​ពន្ធគយ ព្រមទាំង លើកកម្ពស់​កិច្ច​សម្រួល ពាណិជ្ជកម្ម សំដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ដូចជា ដើម្បី​ចូលរួមចំណែក​ពង្រឹង និង​ព​ង្រឺ​ក​កិច្ចសហប្រតិបត្តិការ និង​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ឲ្យ​កាន់តែ​ស៊ីជម្រៅ​រវាង​ប្រទេស​ទាំងពីរ ។

ក្រុមការងារ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-កូរ៉េ បានធ្វើ​ការចរចា​ចំនួន ២ ជុំ រួចមកហើយ តាមរយៈ ប្រព័ន្ធ​វី​ឌី​អូ កាលពី​ថ្ងៃទី ៣១ ខែ សីហា ដល់​ថ្ងៃទី ០៣ ខែ កញ្ញា ឆ្នាំ ២០២០  កន្លងមក ។ អង្គប្រជុំ បានធ្វើការ​កត់ សម្គាល់​លទ្ធផល នៃ​ការចរចា​ចំនួន ២ ជុំ នេះ និង​បាន​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព ដែល​ទទួលបាន​របស់​ក្រុមការងារ ចរចា​តាម​ផ្នែកនីមួយៗ ព្រមទាំង បានផ្តល់​ការណែនាំ​គន្លឹះ​លើ​កិច្ចការ​ជាក់លាក់​មួយចំនួន​បន្ថែ​ម​ទៀត​ដល់​ក្រុមការងារ ចរចា ដើម្បី​ជា​មូលដ្ឋាន​សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់ សំដៅ​បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​នេះ​នៅត្រឹម​ដំណាច់ឆ្នាំ ២០២០  ដូចដែល​បាន​ព្រមព្រៀងគ្នា​រវាង​ភាគី​ទាំងពីរ  ។

ការចរចា កិច្ចព្រមព្រៀង​នេះ ក៏បាន​បង្ហាញ​ពី​ការតាំង​ចិត្ត​យ៉ាង​មុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ចខិតខំ ប្រឹងប្រែង​លើ​ការបន្ត​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់ខ្លួន​ទៅក្នុង​តំបន់ និង​សកលលោក ទោះ​ក្នុងស្ថានភាព​ដ៏​លំបាក​នា ពេលបច្ចុប្បន្ន ដើម្បី​ទទួលបាន​នូវ​ទីផ្សារ​នាំចេញ​សម្រាប់​ផលិតផល​របស់​កម្ពុជា​ដែលមាន​លក្ខណៈ​កាន់តែ​សំបូរបែប និង​ប្រសើរ​ជាង​មុន ក៏ដូចជា​ចូលរួមចំណែក​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន​ជូន​ប្រជាពលរដ្ឋ ។ តាមរយៈ​កិច្ចព្រមព្រៀង នេះ  កម្ពុជា​នឹងមាន​ឱកាស​កាន់តែ​ប្រសើរ​ជាង​មុន​លើ​ការនាំចេញ​ផលិតផល​សក្កា​នុព​ល​របស់ខ្លួន​ទៅ​ទីផ្សា រ របស់​កូរ៉េ ដែល​កម្ពុជា​មិនមាន​នៅក្នុង​យន្តការ​បច្ចុប្បន្ន​រវាង​កម្ពុជា និង​កូរ៉េ ។ ក្រៅពី​របាំង​ពន្ធគយ​ត្រូវបាន​កាត់បន្ថយ​នោះ, វិធានការ​មិនមែន​ព​ន្ធ និង​វិធាន​ដើមកំណើត ក៏ដូចជា បែបបទ និង​នីតិវិធី​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ក៏ត្រូវ​បានធ្វើឱ្យ ប្រសើរឡើង និង​មាន​លក្ខណៈសាមញ្ញ​ជាង​មុន ដើម្បី​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។ ផលប៉ះពាល់ វិជ្ជមាន​ដែល​កើតចេញពី​កិច្ចព្រមព្រៀង​នេះ នឹងចូលរួម​ចំណែក​អភិវឌ្ឍន៍ និង​ទ្រទ្រង់​កំណើន សេដ្ឋកិច្ចជាតិ តាមរយៈ ការជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ ។

អង្គប្រជុំ ក៏បាន​បញ្ជាក់​ជាថ្មី​ម្តងទៀត អំពី​ការប្តេជ្ញាចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​គាំទ្រ​យន្តការ​ពហុភាគី និយម និង​ការធ្វើ​ពាណិជ្ជកម្ម​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់ បើទោះបីជា​ប្រទេសមួយ​ចំនួន​បាន និង​កំពុង​អនុវត្ត​យន្តការ គាំពារ​និយម និង​ឯកតោ​និយម ជាពិសេស នៅក្នុង​កាល:ទេស:នៃ​វិបត្តិ​ជំងឺ​កូ​វីដ-១៩ នេះ ។

ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​ថ្លែង អំណរគុណ​ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស ក្រុមការងារ​ចរចា ដែល​បាន​ខិតខំ​រៀបចំ និង​ចូលរួម យ៉ាងសកម្ម​ក្នុង​ដំណើរការ​នៃ​ការចរចា​កិច្ចព្រមព្រៀង ក៏ដូចជា លើកទឹកចិត្ត​ដល់​ក្រុមការងារ ឱ្យ​ខិតខំ​បន្ថែមទៀត សម្រាប់​ត្រៀម​ចរចា​នៅ​ជុំ​បន្ទាប់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ណែនាំ និង​អនុសាសន៍​របស់​អង្គប្រជុំ ដើម្បីឱ្យ ការចរចា​សម្រេចបាន​លទ្ធផល​ល្អប្រសើរ​តាម​ផែន​ការដែល​បានគ្រោង​ទុក ៕

#អរគុណ​សន្តិភាព