ចាន់ មករា

ចាន់ មករា

សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជន នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត)នៅពេលចូលនិវត្តន៍

ភ្នំពេញ៖ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានឱ្យដឹងថា សមាជិក ប.ស.ស. ដែលជាកម្មករនិយោជិតនៃវិស័យឯកជនទាំងអស់ នឹងទទួលបានប្រាក់សោធន (ប្រាក់រ៉ឺត្រែត) នៅពេលចូលនិវត្តន៍ដូចទៅនឹងមន្រ្តីរាជការដែរ ពេលដែល ប.ស.ស. ដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននាពេលឆាប់ៗដ៏ខ្លីខាងមុខ។ ការថ្លែងឡើងបែបនេះ គឺស្ថិតក្នុងឱកាសដែល ឯកឧត្តមអញ្ជើញធ្វើបទបង្ហាញ និងពិភាក្សាលើប្រធានបទស្តីពីការលើកកម្ពស់ការយល់ដឹងអំពីការងារសមរម្យសម្រាប់កម្មករនិយោជិតជាស្រ្តី ដែលធ្វើការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នេះ។ ឯកឧត្តម ហេង សុផាន់ណារិទ្ធ ក៏បានលើកឡើងអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គម ដែលក្នុងនោះរួមមាន៖ ការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានវិសាលភាពគ្របដណ្តប់លើវិស័យឯកជន និងវិស័យសាធារណៈ រួមទាំងអតីតមន្រ្តីរាជការ និងអតីតយុទ្ធជន ដូចមានចែងក្នុងច្បាប់ស្តីពីរបបសន្តិសុខសង្គម ដែលជាពិសេសសម្រាប់ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូន…

ថ្ងៃទី ៥ ខែសីហា ២០២១ ស្អែកនេះ! ជាខួបកំណើត សម្តេចតេជោ ហ៊ុន សែន គម្រប់ ៦៩ឈានចូល ៧០ឆ្នាំ (៥សីហា១៩៥២-៥សីហា ២០២១)

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ហើយថា ទោះបីខុសឆ្នាំក៏ដោយព្រោះ សម្តេចមានថ្ងៃកំណើតដល់ទៅពីរ៖ ១-ថ្ងៃ ទី ៤ ខែមេសា ឆ្នាំ ១៩៥១ដែលសម្តេចបានបកស្រាយម្តងរួច ហើយគឺថ្ងៃទី ៤ ខែមេសា យកថ្ងៃចូលបំរើកងទ័ពតាមការអំពាវនាវរបស់សម្តេចឪសម្តេចព្រះនរោតម្តសីហនឆ្នាំ១៩៧០។ ឯឆ្នាំ ១៩៥១ដោយអ្នកវាយអង្គលីលេខវាយច្រឡំនិងយកទៅផ្សាយល្ងាចថ្ងៃ ទី ៨មករា ឆ្នាំ ១៩៧៩ក្រោយពេលសម្តេចត្រូវបានជ្រើសតាំងជារដ្ឋមន្ត្រីការបរទេស។ពេលនោះ សម្តេចមិនបានកែតម្រូវទេព្រោះចង់ឱ្យខ្លួនមានអាយុច្រើនបន្តិចដោយសារកាន់តំណែងជារដ្ឋមន្ត្រីការបរទេសអាយុមិនទាន់គ្រប់២៧ឆ្នាំផង។ ២-ថ្ងៃកំណើតពិតប្រាកដរបស់សម្តេច គឺថ្ងៃទី ៥ ខែសីហា ឆ្នាំ១៩៥២ត្រូវនឹងថ្ងៃអង្គារ១៥កើតខែស្រាពណ៏ឆ្នាំរោង ចត្វាស័ក ព.ស២៤៩៦។ ទោះជូនពរ ៧០ ឆ្នាំ ឬ៧១ ឆ្នាំគឺសម្តេចទទួលបានទាំងអស់និងសូមអរគុណសម្រាប់ការស្រឡាញ់រាប់អាន។ #អរគុណសន្តិភាព

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

កំពត៖ រសៀល.ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលជួយឧបត្ថម្ភម៉ាស២២៥០ប្រអប់ សាប៊ូលាងដៃ៤៥០០ដុំ,របាំងមុខ២៥០០របាំង, ជែល៥០០ដប,ដបអាកុល១១០០ដប និងម៉ាស៊ីនវាស់កំដៅ៣៥គ្រឿង ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលមានម៉ាស សាប៊ូលាងដៃ…

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​

កំពង់ឆ្នាំង៖ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញដឹកនាំក្រុមការងារ​ ចុះពិនិត្យមើលដំណើរការសាងសង់ទីលានចាក់សំរាមរបស់ក្រុងកំពង់ឆ្នាំង​ រួមជាមួយប្រធានមន្ទីរពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដែលស្ថិតនៅក្នុងភូមិត្រពាំងស្បូវ ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ គម្រោងសាងសង់ទីលានចាក់សំរាមនេះសាង់សង់លើផ្ទៃដីប្រមាណជាង ១០ហិកតា គឺជាគម្រោងកម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចាប់ផ្ដើមសាងសង់កាលពីខែមេសា ឆ្នាំ២០២០ ហើយគ្រោងនឹងបញ្ចប់នៅដំណាច់ឆ្នាំ២០២១នេះ។ គម្រោងទាំងមូលរួមមាន កន្លែងចាក់សំរាម ស្រះសម្អាតទឹកកខ្វក់ចេញពីសំរាម ស្រះត្រងទឹកកខ្វក់ អគាររដ្ឋបាល អណ្ដូងសម្រាប់ត្រួតពិនិត្យគុណភាពទឹក ផ្លូវចូលទីលានកប់សំរាម បន្ទប់ម៉ាស៊ីនភ្លើង ប្រព័ន្ធលូរបង្ហូរទឹកភ្លៀង របងព័ទ្ធជុំវិញទីលានចាក់សំរាម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត។ ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំង ឯកឧត្ដមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្ដល់គម្រោងដ៏មានសារៈសំខាន់នេះដល់ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព…

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែកក្កដា និងលើកដៅប្រចាំខែសីហាឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ

ខេត្តក្រចេះ៖ ថ្ងៃអង្គារទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តក្រចេះ។ ក្នុងកិច្ចប្រជុំនោះលោកអភិបាលស្រុក.ក្រុង បានលើកឡើងពីសកម្មភាព យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតាមបណ្ដាភូមិ ឃុំ ស្រុក ក្រុងទាំង៦ របស់ខេត្តក្រចេះ និងបន្តពង្រឹងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបានយល់ជ្រាបពីវិធានការ ការចូលរួមការពារទប់ស្កាត់ បង្ការកុំឲ្យឆ្លងនូវជំងឺកូវីដ-១៩ ព្រមទាំងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ដែលកំពុងតែធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក៏ដូចជានៅតាមផ្ទះ អាជ្ញាធរ ដែនដី តែងតែបានចុះក្រើនរំលឹកជំរុញ ដល់បងប្អូនឲ្យមានការប្រុងប្រយត្ន័ខ្ពស់ ការពារយ៉ាងហ្មត់ចត់ ក្នុងការបង្ការខ្លួន ទប់ស្កាត់កុំឲ្យមានការឆ្លងនៅជំងឺដ៏កាចសាហាវមួយនេះ ជាពិសេសបច្ចុប្បន្ននេះ មានមេរោគបម្លែងថ្មី វាមានការចម្លងយ៉ាងឆាប់រហ័ស។ ឯកឧត្តម វ៉ា ថន អភិបាលខេត្ត…

អភិបាលខេត្តកោះកុង អញ្ជើញចូលរួមប្រគល់ថវិការបស់រាជរដ្ឋាភិបាល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយដែលមានអាយុ ១០០ឆ្នាំ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញអមដំណើរលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ក្នុងពិធីប្រគល់ថវិកាដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ៣,០០០,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនលោកយាយ ហុង ឡាច ដែលមានអាយុ ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕ #អរគុណសន្តិភាព

អភិបាលខេត្ត​បន្ទាយមានជ័យ​​ អញ្ជើញ​ត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ ​ដូស​ទី​២ នៅស្រុក​មង្គលបូរី​

ខេត្ត​បន្ទាយមានជ័យ៖ ឯឧត្តម​ អ៊ុំ​ រាត្រី​ អភិបាលខេត្ត​បន្ទាយមានជ័យ​​ បានចុះត្រួតពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវិដ​-១៩​ ដូស​ទី​២​ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ស្ថិត​នៅមណ្ឌល​សាលារៀន​ ចិនចុងវ៉ា​ ស្រុក​មង្គលបូរី​ ខេត្ត​បន្ទាយមានជ័យ​ នៅថ្ងៃ​ទី​០២​ ខែសីហា​ ឆ្នាំ​២០២១​។ នៅក្នុង​ឱកាស​ដែល​ឯកឧត្ដម​ អភិបាលខេត្ត​ អញ្ជើញ​ត្រួត​ពិនិត្យ​ដំណើរ​ការចាក់វ៉ាក់សាំងក្រុម​គ្រូពេទ្យ​យោធាភូមិភាគ​ទី៥​ ​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មង្គលបូរី​ បាន​ធ្វើការ​សំណេះសំណាល​ និង​ផ្តាំ​ផ្ញើសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​ និងអប់រំណែនាំនូវ​វិធានការ​សុខាភិបាល​ ៣កុំ​ ៣ការពារ​ ទោះបី​ទទួល​បាន​ការ​ចាក់​វ៉ាក់​សាំង​ចំនួន​២ដូស​ក៏ដោយ​ ត្រូវ​តែ​បន្ត​ពាក់​ម៉ាស់​ និង​រក្សា​គម្លាត​សុវិត្ថភាព​ សង្គម​ និង​គម្លាត​បុគ្គលិក​ ១.៥ម៉ែត្រ​។ មេ​រោគ​កូវិដ​-១៩​ បម្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា​ (delta)​ មានការឆ្លង​រហ័ស​ ធ្វើ​អោយធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​។ ជាពិសេស​នោះក្រុម​គ្រូពេទ្យ​កំពុង​ដំណើរ​ការ​ចាក់​វ៉ាក់​សាំង​ អនុវត្ត​វិធានការ​សុខាភិបាល​ និង​អនាម័យ​ជាប់​ជាប្រចាំ​ កុំអោយមាន​ការ​ឆ្លង​ជំងឺ​កូវិដ​-១៩៕ #អរគុណសន្តិភាព

អភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល

ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ ជំរុញឱ្យអាជ្ញាធរស្រុកមុខកំពូល យកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ -១៩ ពិសេសប្រភេទ Delta ថ្មី ដោយដាក់ចេញវិធានការឆ្លើយតបជាបន្ទាន់ក្នុងការកំណត់មុខសញ្ញ និងការស្វែងរកអត្តសញ្ញាណអ្នកពាក់ព័ន្ធ ព្រមទាំងការពិនិត្យព្យាបាល ដោយក្នុងនោះត្រូវពិនិត្យវាយ តម្លៃលើលក្ខខណ្ឌឱ្យបានច្បាស់លាស់តាមនីតិវិធីស្តង់ដារ ។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល ជំរុញបែបនេះក្នុងឱកាសឯកឧត្ដម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅសាលាស្រុកមុខកំពូល។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បន្តថា ជំងឺកូវីដ-១៩ ពិសេសប្រភេទDelta ថ្មី គឺជាមេរោគបំឡែងថ្មី ដែលមានការឆ្លងរហ័ស ធ្វើឱ្យយើងមានគ្រោះថ្នាក់ និងបណ្ដាលឱ្យបាត់បង់ជីវិតផងដែរ ដូច្នេះអាជ្ញាធរស្រុកមុខកំពូល ត្រូវយកចិត្តទុកដាក់ គ្រប់គ្រងប្រយុទ្ធទប់ស្កាត់ឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ…

អាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកស្បៀង ផ្តល់ជូនពលរដ្ឋចំនួន ៦៣គ្រួសារ ដែលកំពុងជាប់នៅចំណុចបិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅភូមិចំបក់ និងភូមិចំការតែ ក្នុងក្រុងសែនមនោរម្យ

មណ្ឌលគិរី៖ ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជាប់នៅតំបន់បិទខ្ទប់ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត អមដំណើរដោយលោក សាយ ម៉េងគីម អភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រឆាំងនឹងជំងឺកូវីដ-១៩ ផ្តល់ជូនប្រជាពលរដ្ឋចំនួន ៦៣គ្រួសារ រស់នៅតំបន់បិទខ្ទប់បណ្តោះអាសន្នមួយផ្នែក នៅក្រោយផ្សារសែនមនោរម្យ ស្ថិតនៅភូមិចំបក់ និងភូមិចំការតែ ក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលមានប្រជាពលរដ្ឋវិជ្ជមានកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ ឯកឧត្តម ស្វាយ…

អាជ្ញាធរខេត្តកោះកុង បើកកិច្ចប្រជុំដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាននៃជំងឺកូវីដ-១៩

ខេត្តកោះកុង៖ នាថ្ងៃចន្ទទី២ ខែសីហា ឆ្នាំ២០២១ លោក សំឃិត វៀន អភិបាលរង នៃគណៈអភិបាលខេត្ត អនុប្រធានគណៈកម្មការប្រយុទ្ធជំងឺកូវីដ-១៩ខេត្ត និងជាប្រធានអនុគណ:កម្មការដឹកនាំការអនុវត្តច្បាប់ប្រយុទ្ធជំងឺកូវីដ-១៩ខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលខេត្ត បានដឹកនាំសមាជិក សមាជិក នៃអនុគណៈកម្មការ ប្រជុំតាមប្រព័ន្ធអនឡាយ Zoom ដើម្បីពិភាក្សា និងត្រួតពិនិត្យ តាមដាន និងវាយតម្លៃលើវឌ្ឍនភាព នៃការអនុវត្តវិធានការនានា ក្នុងការបង្ការទប់ស្កាត់ការឆ្លងរាលដាន នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្រ្តខេត្ត។ របៀបវារ៖ នៃកិច្ចប្រជុំរួមមាន៖ ១.សេចក្តីរាយការណ៍របស់រដ្ឋបាលក្រុង ស្រុក ទាំង៧ ស្តីពីការអនុវត្តច្បាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋាន បញ្ហាប្រឈម និងសំណូមពរ ២.ការចូលរួមការបកស្រាយច្បាប់របស់អយ្យការអមសាលាដំបូងខេត្ត ស្តីពីការអនុវត្តវិធានការនានា វិធានការរដ្ឋបាល វិធានការសុខាភិបាល…