ក្រសួងទេសចរណ៍នឹងដាក់ឱ្យអនុវត្តជាផ្លូវការ «ទេសចរណ៍វ៉ាក់សាំង» និង «ទេសចរណ៍ផ្ទៃក្នុង» នៅថ្ងៃទី២៨តុលា

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ នូវការដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្ត្រស្ដីពីការបើកទទួលទេសចរណ៍វ៉ាក់សាំង» និង «វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣» នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្នុងនោះ ក៏មានការរៀបចំសន្និសីទសារព័ត៌មាន ជាមួយក្រុម​​​អ្នកសារព័ត៌មានផងដែរ។