សម្តេចតេជោ ដាក់ចេញនូវយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតីស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី

ភ្នំពេញ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធនាការទស្សនាស្រុកយើង ក្រោមស្មារតី ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី ដើម្បីជំរុញទេសចរណ៍ផ្ទៃក្នុង ។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវអារម្ភកថាដ៏មានសារសំខាន់លើឯកសារ វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុងថា ក្នុងនាមរាជរដ្ឋាភិបាល សម្តេចសូមសំដែងនូវមនោ សញ្ចេតនារីករាយថ្លែងនូវសារ លិខិតជូនជនរួមជាតិទាំងអស់ជាទីស្នេហា អំពីឆន្ទៈ ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល គាំទ្រវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុង ឆ្នាំ២០២១-២០២៣។

វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុងនេះ មានចក្ខុវិស័យច្បាស់ លាស់សម្រាប់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩សំដៅសម្រេចឱ្យបានចំនួនភ្ញៀវទេសចរផ្ទៃក្នុង ប្រមាណ ១១លាននាក់ នៅឆ្នាំ២០២៣ ។

សម្តេចតេជោ បានបន្តថា ជំងឺកូវីដ-១៩ បានបង្កឱ្យមានវិបត្តិសុខភាពសាធារណៈ និងផ្តល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសេដ្ឋកិច្ច-សង្គម ស្ទើរ គ្រប់វិស័យ សម្រាប់កម្ពុជា តំបន់ និងសកលលោក។ វិបត្តិនេះបានធ្វើឱ្យចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាធ្លាក់ចុះ ៨០,២% និងភ្ញៀវទេសចរក្នុងស្រុកធ្លាក់ចុះក្នុងរង្វង់ប្រមាណ ២០% ជា មួយនឹងការខាតបង់ប្រាក់ចំ ណូលប្រមាណ ៣ ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២០ ។ ប្រឈមនឹងវិបត្តិដ៏ស្រួច ស្រាល់នេះ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ រាជរដ្ឋាភិ បាលកម្ពុជាបានអនុម័តដាក់ ចេញផែនទីចង្អុលផ្លូវស្តីពី ផែនការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ ដែលជាឯកសារយុទ្ធសាស្រ្តជាមូលដ្ឋានសម្រាប់ការរៀបចំវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុងនេះឡើង ដោយផ្តោតយ៉ាងសំខាន់លើការថ្លឹងថ្លែង រវាងកម្រិតហានិភ័យនៃការឆ្លងក្នុងតំបន់ ដែលត្រូវអនុញ្ញាតឱ្យមានសកម្មភាព ទេសចរណ៍ពេញលេញឡើង វិញ ព្រមទាំងសមត្ថភាពក្នុងការឆ្លើយតបទាន់ពេលវេលា និងផលប្រយោជន៍សេដ្ឋកិច្ចដែលទទួលបានសម្រាប់ប្រទេសជាតិ។

សម្តេចតេជោ បានបញ្ជាក់ថា ទន្ទឹមនឹងការត្រៀមបើកទទួលទេសចរណ៍វ៉ាក់សាំងនៅចុង ឆ្នាំ២០២១ ក្នុងនាមរាជរដ្ឋាភិ បាល សម្តេចសូមដាក់ចេញនូវយុទ្ធនាការ ទស្សនាស្រុកយើង ក្រោមស្មារតីស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី សំដៅជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុង តាមរយៈការបង្កលក្ខណៈងាយស្រលឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិ ភាព និងក្តីសប្បាយរីករាយ។

សម្តេចតេជោ សូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរណ៍ និងគណៈកម្មាធិការគោល នយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានសហការគ្នាធ្វើឱ្យវិធានការគោលនយោ បាយនេះ បានលេចចេញជា រូបរាង ហើយត្រូវបានអនុម័ត និងបានក្លាយជាឯកសារដ៏មានតម្លៃបំផុតសម្រាប់ជាតិយើង។ ឆ្លៀតក្នុងឱកាសនេះ សម្តេចសូមអំពាវនាវគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែន ដីគ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍ អង្គការជាតិ និងអន្តរជាតិ វិស័យឯកជន ក៏ដូច ជាប្រជាជនទាំងអស់ សូមចូលរួមគាំទ្រ និងរួមចំណែកឱ្យបានសកម្មក្នុងការអនុវត្តវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃ ក្នុងឱ្យទទួលបានជោគជ័យជាស្ថាពរ។

សម្តេចតេជោ សង្ឃឹមយ៉ាងមុតមាំថា វិធានការគោល នយោបាយនេះ នឹងក្លាយជាត្រីវិស័យក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍ផ្ទៃក្នុង ប្រកបដោយចីរភាព គុណភាព សុវត្ថិភាព និរន្តរ ភាព ការទទួលខុសត្រូវ និងបរិយាប័ន្ន ៕