ស្ត្រីសម្រាលបានកូនភ្លោះបី ទទួលបានអំណោចពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

ភ្នំពេញ៖ ឯកឧត្តម សេង ទៀង ជំនួយការផ្ទាល់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា នាយកមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី៥ខែវិច្ឆិកា បាននាំយកអំណោយសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនគ្រួសារដែលសម្រាលទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងសម្រាកថែទាំសុខភាព នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ទារកភ្លោះទាំងបីនាក់នេះ កើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅមន្ទីរកាល់ម៉ែត ដោយការវះកាត់ នេះជាកូនលើកទី២ របស់ឪពុកឈ្មោះ ម៉ៅ សុភ័ស អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមីក្រូហិរញ្ញវត្ថុឯកជន ម្តាយឈ្មោះ មាស សណ្ណា អាយុ២៧ឆ្នាំ មានមុខរបរបុគ្គលិកធនាគារឯកជន អ្នកទាំងពីរ រស់នៅភូមិអណ្តូងតាសី ឃុំព្រៃឆ្លាក់ ស្រុកស្វាយរៀង ខេត្តស្វាយរៀង ។

អំណោយដ៏សប្បុរសទាំងនោះរួមមាន ថវិកាចំនួន ៥លានរៀល អង្ករ៥០គីឡូក្រាម ទឹកដោះ គោ ២កេសធំ ស្ករស ៥គីឡូ ក្រាម សារុង ២ និងក្រមា ២ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ១៩៩៩ រហូតមកដល់បច្ចុប្បន្ននេះ ពោលគឺរយ: ពេលជាង ២២ឆ្នាំកន្លងមកនេះ មានគ្រួសារប្រសូត្រទារកភ្លោះបីនាក់ឬបួននាក់ ចំនួន ៣៨២ គ្រួសាររួចហើយ បានទទួលអំណោយឧបត្ថម្ភដ៏សប្បុរសធម៌ ពីសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការជួយទំនុកបម្រុងដល់ការលំបាកខ្វះខាតក្នុងជីវភាព រស់នៅប្រចាំថ្ងៃ ពិសេសការចិញ្ចឹមបីបាច់ទារកភ្លោះបីនាក់ ត្រូវជាចៅៗរបស់សម្តេចទាំងទ្វេ នៅពេលឆ្លងទន្លេរួច ៕