ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់មាតុភូមិវិញហើយ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចេញពីទីក្រុងប៉ារីស សាធារណរដ្ឋបារាំង មកកាន់មាតុភូមិវិញហើយ នាថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីព្រះអង្គ បានយាង ទៅចូលរួមក្នុងសម័យប្រជុំមហាសន្និបាតលើកទី៤១ ក្នុងឱកាសបុណ្យខួបទី៧៥ នៃអង្គការយូណេស្កូ (UNESCO)។ តាមការគ្រោងទុក ព្រះករុណា នឹងយាងមកដល់មាតុភូមិវិញនៅវេលាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកានេះ។