ឯកឧត្តមប៉ាន់ខែម ប៊ុនថន ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវ នៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិ បឹងជង្រុកតេជោឈ្នះឈ្នះ

សន្តិភាព Avatar

(បន្ទាយមានជ័យ)៖ ទឹកចិត្តមន្ត្រីក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទោះបីជាមមាញឹក ក្នុងការងារជាច្រើនយ៉ាងណាក្តី ប៉ុន្តែដើម្បីផ្តល់ភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីរបស់រាជរដ្ឋាភិបាល គឺមិនដែលគិតយប់ ឬថ្ងៃនោះទេ តែងតែខ្វល់ខ្វាយជានិច្ច ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

ជាក់ស្តែងនាថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី និងលោកអភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោក ប៉ាន់ ខែមវឌ្ឍនា សមាជិកក្រុមលេខាសម្តេចតេជោនាយករដ្ឋមន្ត្រី លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ចាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោក យ៉ាង គឹមហ៊ុយ សប្បុរសជនចូលរួមអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ និងមន្ត្រីពាក់ព័ន្ធនានា បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងជន់កាត់ផ្លូវ នៅចំណុចផ្លូវចូលតំបន់អភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ការចុះពិនិត្យនេះ ដើម្បីធ្វើការវាយតំលៃអំពីស្ថានភាពទឹក និងកម្លាំងទឹកក្នុងរដូវភ្លៀងធ្លាក់ ដើម្បីរកវិធីសាស្ត្ររំដោះជំនន់ទឹកភ្លៀងនេះ កុំឱ្យជន់លិចលំនៅដ្ឋានប្រជាពលរដ្ឋ និងកុំឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន៕

សន្តិភាព Avatar
Author Profile

John Doe

Lorem ipsum dolor sit amet, consectetur adipiscing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam.

Latest posts
Search
Tags

កម្ពុជា (14)កាកបាទក្រហមកម្ពុជា (24)កូរ៉េខាងត្បូង (9)ក្រសួងទេសចរណ៍ (9)ក្រសួងធនធានទឹក (8)ក្រសួងបរិស្ថាន​ (10)ក្រសួងមហាផ្ទៃ (11)ក្រសួងសុខាភិបាល (40)ក្រសួង​អប់រំ (10)ខេត្តកណ្តាល (9)ខេត្តកំពង់ឆ្នាំង (8)ខេត្តកំពត (10)ខេត្តក្រចេះ (8)ខេត្តបាត់ដំបង (11)ខេត្តព្រះសីហនុ (17)ខេត្តមណ្ឌលគិរី (8)ខេត្តសៀមរាប (24)គ.ជ.ប (10)ចិន (19)ជប៉ុ​ន (16)ទឹកជំនន់ (9)បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក (10)ប្រទេស​ចិន (10)ព្រះសីហនុ (8)ភ្នំពេញ (45)លោក​បៃ​ដិ​ន​ (13)សម្ដេចតេជោ ហ៊ុន សែន (28)សម្ដេច​ក្រឡាហោម ស ខេង (11)សម្ដេច​តេ​ជោ ហ៊ុន សែន (16)សម្តេចតេជោ ហ៊ុន សែន (20)សម្តេច​តេ​ជោ (19)សម្តេច​តេ​ជោ ហ៊ុន សែន (36)សហរដ្ឋអាមេរិក (45)អរគុណសន្តិភាព (17)អាជ្ញាធរ​ជាតិ​អប្សរា (10)អាមេរិក (31)អំណោយ (10)ឯកឧត្តម ជាវ តា​យ (8)ឯកឧត្តមប៉ាន់ខែម ប៊ុនថន (12)ឯកឧត្តម ម៉ៅ ធនិន (8)ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត (8)​កូ​វីដ-១៩ (208)​លោក​ត្រាំ (20)​វ៉ាក់សាំង (13)​វ៉ាក់សាំង​កូ​វីដ-១៩ (15)