ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ទទូច​ស្នើ​សុំឱ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ​ប្រព័ន្ធ​លូ និង​ផ្លូវថ្នល់​ខូច​នៅក្នុង​មូលដ្ឋាន

ភ្នំពេញ៖ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ និង​ផ្លូវថ្នល់​ខូច បាន​ក្លាយជា​កង្វល់​មួយ​ដែល​ត្រូវបាន ប្រជាពលរដ្ឋ​នៅ​ខណ្ឌទួលគោក ក្នុង​រាជធានី​ភ្នំពេញ ទទូច​ស្នើ​សុំឱ្យ​អាជ្ញាធរ ជួយ​ដោះស្រាយ ជាបន្ទាន់។ ការទទូច​សុំ​ទទូច​ស្នើ​សុំឱ្យ​អាជ្ញាធរ​ជួយ​ដោះ ស្រាយ​ជាបន្ទាន់​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ជួសជុល​ផ្លូវថ្នល់​ដែល​ខូច​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​លើកឡើង​នៅ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​ខណ្ឌ​ទួល គោក នៅ​ព្រឹក​ថ្ងៃទី២២ ខែតុលា​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង​រាជធានី​ភ្នំពេញ។

ជាការ​ឆ្លើយតប​នឹង​ការស្នើ​របស់​ប្រជាពលរដ្ឋ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក៏បាន​ទទួលយក​សំណើ និង​សន្យា​ពិនិត្យ​សិក្សា លើក គម្រោង​ផែនការ​ធ្វើការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​តាម​ដំណាក់កាល និង​ជំរុញ​ល្បឿន ដោះស្រាយ​ឱ្យបាន​កាន់តែ​លឿន​ផងដែរ។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​បាន​បន្តថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នឹង​ផ្តល់ឱ្យ​ប្រជាពលរដ្ឋ ក្នុងការ ចូលរួម ក្នុង​ដំណើរ​អភិបាលកិច្ច និង​ជា​ឧបករណ៍​មួយ សម្រាប់​លើកកម្ពស់​គណនីភាព តម្លាភាព ក្នុង​ដំណើរការ​ពិនិត្យ​លើ​ការផ្តល់​សេវាសាធារណៈ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ។

ឯកឧត្ដម ប៉ា សុជាតិ​វង្ស បាន​បញ្ជាក់ថា វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យល់​ប​ល់ នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​ធានាថា រាល់​បញ្ហា​អាទិភាព​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​ត្រូវបាន​ពិនិត្យ​ដោះស្រាយ និង​ឆ្លើយតប​ទៅគ្រប់ អ្នកពាក់ព័ន្ធ​ទាំងអស់ ក្នុង​មូលដ្ឋាន​ត្រូវបាន​រួមបញ្ចូល បរិ​យា​ប័ន្ន នៅក្នុង​ដំណើរការ នៃ​ការអភិវឌ្ឍ បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ។

ឯកឧត្តម ប៉ា សុជាតិ​វង្ស ថ្លែងថា មនុស្ស​ដែល​មិនចេះ​គ្រប់គ្រង ទុកដាក់​សំរាម​ឱ្យបាន ត្រឹម​ត្រូវគេ​ហៅថា មនុស្ស​សំរាម វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា រាជធានី​ភ្នំពេញ​អាណត្តិ​ទី៣នេះ ត្រូវបាន​ធ្វើឡើង នា​ព្រឹក​ថ្ងៃទី២២ ខែតុលា សម្រាប់ ខណ្ឌទួលគោក ដែល​ជាការ​ផ្តល់ឱកាស​ជូន​ប្រជាពលរដ្ឋ បញ្ចេញយោបល់, លើកសំណើ, សំណូមពរ ដែលជា​ក្តីកង្វល់​ក្នុង​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​ឱ្យ​អាជ្ញាធរ​បានដឹង និង​ជួយ​ដោះ ស្រាយ។ ការលើកឡើង​នូវ​សំណើ សំណូមពរ របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វេទិកា សាធារណៈ​គឺ​កាន់តែ​តិចទៅៗពីមួយ​ឆ្នាំទៅ​មួយឆ្នាំ នោះ​មានន័យថា កង្វល់​របស់​ប្រជាពលរដ្ឋ ត្រូវបាន​កាត់បន្ថយ​នៅពេល​អាជ្ញាធរ បាន​ខិតខំ​បង្ខិត​សេវាសាធារណៈ​កាន់ តែ​ខិតជិត​ប្រជាពលរដ្ឋ និង​កាន់​តែមាន​ប្រសិទ្ធភាព។

ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការលើកឡើង​របស់​ប្រជាពលរដ្ឋ​ពេលខ្លះ​ហាក់ដូចជា​រឿង​តូចតាច តែ​ការពិត​បញ្ហា​ទាំង អស់នោះ​ជា​រឿង​សំខាន់ ជា​រឿង​ធំ​បើ​យើង​ព្រងើយកន្តើយ​មិន​ព្រម​ដោះស្រាយ ហើយ​វេ​ទិ កា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ គឺជា​ការទំនាក់ទំនង​ទ្វេ​ទិស​រវាង រដ្ឋបាល​គ្រប់​ថ្នាក់ និង​ប្រជាពលរដ្ឋ។

ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បានលើកឡើង​ពី តូ​នាទី​របស់ ការិយាល័យ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​គឺ ជាការ​បំពេញ​តួនាទី​ជា​តុ លា​ការ​រដ្ឋបាល ដោះស្រាយ, សម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ពាក់ព័ន្ធ​ជា មួយ​មន្ត្រី​ដែល​ធ្វើឱ្យប៉ះពាល់​សិទ្ធិ និង​ផលប្រយោជន៍រ​បស់បង​ប្អូន។    ឯកឧត្តម បានស្នើ​ឱ្យ ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​មនុស្ស​ដែល មិនចេះ​រក្សា​ទុកដាក់​សំរាម​ឱ្យ បាន​ត្រឹម​ត្រូវគេ​ហៅថា “មនុស្ស​សំរាម” និង​សូម​រួមគ្នា​ថែរក្សា​ស្ថិរភាព​សង្គម ក៏​ដូច​ចូលរួម អនុវត្តន៍​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ផងដែរ៕

#អគុណសន្តិភាព