កងការពារព្រំដែនលេខ ៦០១ បន្តចាត់តាំងកម្លាំងល្បាតការពារតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្តទទួលខុសត្រូវ

(កណ្តាល) ៖ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ ៦០១ បានបន្តចាត់តាំងលោកអនុសេនីយ៍ឯក ណុន ប៊ុនធឿន មេបញ្ជាការរងកងអនុសេនាធំល្បាតទី២ ដឹកនាំកម្លាំងដើរល្បាត ត្រួតពិនិត្យភូមិសាស្រ្ត តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ ដើម្បីតាមដាន និងក្តាប់ឱ្យជាប់នូវរាល់សភាពការណ៍ប្រែប្រួលតាមព្រំដែន ព្រមទាំងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមានឡើង ជាលទ្ធផល សភាពការណ៍នៅលើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួលឡើយ ។

ក្នុងនោះដែរ លោកវសេនីយ៍ឯក លន់ លុច មេបញ្ជាការ ក៏បានដាក់ចេញបទបញ្ជាដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ក៏ដូចជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អ និងការអភិវឌ្ឍន៍ ដោយប្រឹងប្រែងប្រើប្រាស់នូវវិធានការផ្នែកការទូត និងផ្លូវច្បាប់ ស្របតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាតាមសន្តិវិធី និងច្បាប់អន្តរជាតិ។