ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាត្រៀមបើកការដ្ឋានសាងសង់ស្ពាន

នារសៀលថ្ងៃអង្គារ ០៤កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុីណា ឃួងស្រេង បានអញ្ជើញជាអធិបតីភាពក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាត្រៀមបើកការដ្ឋានសាងសង់ស្ពានអាកាសត្រង់ចំណុចមហាវិថីសម្ដេចតេជោ ហ៊ុន សែន ( ផ្លូវ៦០ម៉្រែត ) មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ( ផ្លូវលេខ២៧១ ) និងសាងសង់ស្ពានអាកាសនៅត្រង់ចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី នឹងមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ( ផ្លូវលេខ២០០៤ ) ដោយពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសទាំងពីរខាងលើនេះ ដែរនឹងប្រព្រឹត្តិទៅថ្ងៃពុធ ទី៣១ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។