ឯកឧត្តម ជា សុមេធី បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនី ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៣
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316556246_511212464371909_2649567203760383287_n.jpg?fit=960%2C640&ssl=1)
ភ្នំពេញ៖ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករ កីឡាការិនី ដែលត្រូវចូលរួមប្រកួតកីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដោយពិធីនេះប្រព្រឹត្តទៅនៅពហុកីឡដ្ឋានព្រីនស៏ បរិវេណហ្គ្រេនភ្នំពេញ។
ឯកឧត្តមអភិបាលខេត្ត សូមឲ្យក្រុមកីឡាករទាំងអស់ ត្រូវរក្សាសុខភាព រក្សាកម្លាំងឲ្យបានល្អ ជៀសវាងនូវគ្រឿងស្រវឹង ជាពិសេសត្រូវមានផែនការរក្សាសុខភាព និងកម្លាំងដើម្បីធ្វើកាហ្វឹកហាត់ត្រៀមចូលរួមការប្រកួតនាពេលខាងមុខនេះ ដើម្បីបញ្ចេញស្នាដៃឲ្យអស់លទ្ធភាពក្នុងការដណ្តើមភាពជោគជ័យដល់ក្រុមប្រកួតរបស់យើង។
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316556246_511212464371909_2649567203760383287_n.jpg?resize=960%2C640&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/315550565_511212821038540_3050342581408373385_n.jpg?resize=1000%2C667&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/315623796_511212571038565_4190259274377471211_n.jpg?resize=960%2C640&ssl=1)
![](https://i0.wp.com/orkunsantepheap.com/wp-content/uploads/2022/11/316279359_511212651038557_6465411952907066388_n.jpg?resize=960%2C640&ssl=1)