ឯកឧត្តម គង់ សោភ័ណ្ឌ បានដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ ពិភាក្សា​ ការងារ​សាង​សង់​ និង​សំណង់បុរី ​អគារ​ ក្នុងភូមិសាស្រ្តខេត្ត​កណ្ដាល​ ដើម្បីជម្រុញការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់

ខេត្ត​កណ្ដាល៖​ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃ​ទី​២៤​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ បានដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ ពិភាក្សា​ ការងារ​ សាង​សង់​ និង​សំណង់បុរី ​អគារ​ តាមបណ្តាក្រុង-ស្រុក ក្នុងភូមិសាស្រ្ត ខេត្ត​កណ្ដាល​ ដើម្បីជម្រុញការផ្សព្វផ្សាយ នឹងពង្រឹងការអនុវត្តច្បាប់ស្តីពីសំណង់ ឱ្យបានទូលំលាយ និងមានប្រសិទ្ធិភាពខ្ពស់ ដោយមានការអញ្ជើញចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីជំនាញផងដែរ។